ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​មោងប្ញ​ស្សី​ចុះ​បង្ក្រាប​ទ​បទល្មើស​នេសាទ​ កម្ទេច​ចោល​​សាច់មង​​​ជិត​១០០០​ម៉ែត្រ

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ សាច់​មង​ប្រវែង​យ៉ាងតិច​ជិត​១០០០​ម៉ែត្រ និង​ឧ​បករ​ណ៍​នេសាទ​ល្មើសច្បាប់​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​មោង​ប្ញស្សី​កាប់​កំទេច​ចោល នៅ​ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន​០២​ករណី កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ជ្រៃ…

ខេត្តបាត់ដំបង ​៖ សាច់​មង​ប្រវែង​យ៉ាងតិច​ជិត​១០០០​ម៉ែត្រ និង​ឧ​បករ​ណ៍​នេសាទ​ល្មើសច្បាប់​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​មោង​ប្ញស្សី​កាប់​កំទេច​ចោល នៅ​ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន​០២​ករណី កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី​ ។

​របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១៦​នាក់​ដឹកនាំ​ដោយ​លោក បឿន សុវណ្ណ អភិបាលរង​ស្រុក​មោង​ប្ញស្សី​ ។ ​យោង​តាម​របាយ​ការ​ណ៍​ដដែល​នេះ កម្លាំង​ចម្រុះ​នេះ​បាន​ចុះ​ពិនិត្យ និង​បាន​ប្រទះ​ឃើញ​បទល្មើស​នេសាទ​ចំនួន​០២​កន្លែង​នៅ​ក្នុង​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ហើយ​ត្រូវ​បាន​កាប់​បំផ្លាញ​ចោល​តែ​ម្ដង ​។

​វត្ថុ​តាង​ល្ម់ើសច្បាប់​ទាំងនោះ ​រួម​មាន ​សាច់​មង​ក្រឡា​ញឹក​ប្រវែង​៩០០​ម៉ែត្រ ឡុ​ក​ចាប់​ត្រី​ចំនួន​០២ បង្គោល​ឈើ​ចំនួន​១០០​ដើម និង​ព្រ​លែង​កូន​ត្រី​ចូល​ទឹកទន្លេ​វិញ​ជាង​៣០​គីឡូក្រាម​ ។​ អភិបាលរង​ស្រុក​មោង​ប្ញ​ស្សី ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​ការងារ​នេះ លោក បឿន សុវណ្ណ បាន​ប្រាប់​ថា បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប ក្នុង​ទឹកស​ដី​ស្រុក​មោង​ប្ញ​ស្សី ហាក់​មានការ​ថមថយ​បន្តិច​ហើយ ដោយសារ​ពេល​នេះ​ទឹក​តិច​ ។

​លោក​ថា ជនល្មើស​បាន​លួច​ពង្រាយ​ឧ​បករ​ណ៍​​នេសាទ​ (​បណរ​រ៉ាវ ឬ សាច់​មង​) ខុសច្បាប់​បែប​នេះ តិច​ទូច​ដែល​កម្លាំង​សមត្ថកិច្ច​ជួប​ការ​លំបាក​ខ្លះ​ៗ​ដែរ ក្នុង​ការ​ជិះ​កាណូត​ស្វែងរក​ ។​ លោក បឿន សុវណ្ណ បាន​បញ្ជាក់​ថា ឧ​បករ​ណ៍​នេសាទ​ល្មើសច្បាប់​នានា ដែល​កម្លាំង​យើង​រក​ឃើញ គឺ ត្រូវ​តែ​កាប់​កំទេច​ចោល​នៅ​នឹង​កន្លែង​តែ​ម្ដង​ ។ ពេល​នេះ កម្លាំង​ចម្រុះ​ស្រុក​មោង​ប្ញ​ស្សី កំពុង​ឈរជើង​ប្រចាំការ​នៅ​តំបន់​ទន្លេសាប​នៅឡើយ មិន​ដកថយ​ទេ​ ។ ព្រោះ​ជា​ផែនការ​ថ្នាក់លើ ត្រូវ​ល្បាត​រុករក​បទល្មើស​បន្ត​ទៀត ដើម្បី​កំទេច​ចោល​ ។

​ប៉ុន្តែ​យ៉ាងណា​ ជនល្មើស​នៅ​តែ​អាច​ប្រព្រឹត្ត​លួចលាក់​បាន​ខ្លះ​ៗ នៅ​ត្រង់​ចំណុច​ណា ដែល​សមត្ថ​កិច្ច​ពិបាក​រុករក តែ​កម្លាំង​ចម្រុះ​ក៏​នៅ​តែ​បន្ត​ចុះ​ល្បាត​រក​បទល្មើស​ទាំងនោះ​ដដែល មិន​ទាន់​ដក​ថយ​​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ