មន្ត្រីជលផលនិងសហគមន៍បន្តបង្ក្រាបបទល្មើសនេសាទដ៏ស្អេកស្កះ
ខេត្តបាត់ដំបង ៖ អតីតដែនឡូត៍នេសាទលេខ២ និងលេខ៤ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ដែលគេអះអាងថា បច្ចុប្បន្ន សំបូរទៅដោយបទល្មើសនេសាទច្រើនស្អេកស្កះ…
ខេត្តបាត់ដំបង ៖ អតីតដែនឡូត៍នេសាទលេខ២ និងលេខ៤ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ដែលគេអះអាងថា បច្ចុប្បន្ន សំបូរទៅដោយបទល្មើសនេសាទច្រើនស្អេកស្កះ…
ខេត្តបាត់ដំបង ៖ អតីតដែនឡូត៍នេសាទលេខ២ និងលេខ៤ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ដែលគេអះអាងថា បច្ចុប្បន្ន សំបូរទៅដោយបទល្មើសនេសាទច្រើនស្អេកស្កះ កំពុងត្រូវបានបង្ក្រាប និងរឹបអូសយកវត្ថុតាងជាបន្តបន្ទាប់ ដោយមន្ត្រីជលផលនិងកម្លាំងសហគមន៍នេសាទនៅក្នុងមូលដ្ឋាន ។ នេះបើតាមសេចក្ដីរាយការណ៍របស់សហគមន៍នេសាទ។

យោងតាមសេចក្ដីរាយការណ៍ដដែលបានឲ្យដឹងថា មន្ត្រីជលផល និងកម្លាំងសហគមន៍នេសាទ ជាង១០នាក់ បានចុះបង្ក្រាបបទល្មើសនេសាទនេះ កាលពីថ្ងៃទី១៨ កញ្ញា និងបានរឹបអូសយក និង កាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ (សាច់អួន) រាប់ពាន់ម៉ែត្រ ។

បើតាមរបាយការណ៍ កម្លាំងជលផលបានធ្វើការបង្ក្រាបចំនួន០៥កន្លែង នៅក្នុងអតីតដែនឡូត៍នេសាទលេខ២ និងឡូត៍លេខ៤ ដែលជាតំបន់សំបូរមច្ឆជាតិ ហើយជាតំបន់ដែលពោរពេញទៅដោយបទល្មើសនេសាទច្រើនស្អេកស្កះនាបច្ចុប្បន្ននេះ ។ នៅក្នុងរបាយការណ៍នៃកិច្ចប្រតិបត្តិការខាងលើនេះ វត្ថុតាងដែលមន្ត្រីជំនាញរឹបអូសយក និងកាប់បំផ្លាញចោលបានមាន៖ សាច់អួនប្រវែងជាង២,០០០ម៉ បង្គោលឈើចំនួន៦០០ដើម ឡុកចាប់ត្រីចំនួន១០ និងកូនត្រីជាង២០០គីឡូក្រាមត្រូវបានព្រលែងវិញ។

គូរកត់សម្គាល់ថា មួយរយ:ចុងក្រោយនេះ គេឃើញកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសនេសាទយ៉ាងសកម្មនៅតំបន់ទន្លេសាប.។ ជាពិសេស នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ដែលគេសម្គាល់ឃើញសំបូរជនល្មើសប្រព្រឹត្តបទល្មើសនេសាទនេះច្រើនជាងគេ។ យ៉ាងណាក្ដី បើតាមប្រភពពីសហគមន៍នេសាទបានឲ្យដឹងថា កម្លាំងជលផល និងសហគមន៍ក្នុងមូលដ្ឋាន បាននិងកំពុងបន្តកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ នៅទីតាំងផ្សេងៗទៀត ដែលកំពុងកើតមាននៅពាសពេញតំបន់ទន្លេសាបនៅឡើយ។







ចែករំលែកព័តមាននេះ