ខេត្តបន្ទាយមានជ័យ ៖ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិភណ្ឌវប្បធម៌ពិភពលោក ហើយរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានទូងស្គរអបអរសារទរ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ចំណុចបរិវេណសាលាខេត្តបន្ទាយមានជ័យ។

នៅក្នុងក្នុងឱកាសទូងស្គរអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលជាសម្បត្តិបេតិភណ្ឌវប្បធម៌ពិភពលោកនេះ ក្រោមវត្តមានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ ជាច្រើនរូបបានចូលរួមផងដែរ។

ឯកឧត្តម អ៊ុ រាត្រី បានប្រាប់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ហើយដើម្បីអបអរសារទរ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានទូងស្គរអបអរ និងធ្វើឡើងតាមបណ្ដាវត្តអារ៉ាម ព្រមទាំងសាលាស្រុក-ក្រុងទូទាំងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម បានបញ្ជាក់ថា ព្រឹត្តិការណ៍អបអរសារទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះ ទូទាំងខេត្តបន្ទាយមានជ័យបានបង្ហាញនូវសេចក្តីស្រលាញ់ ការការពារ ការអភិវឌ្ឍន៍សម្បត្តិបេតិកភណ្ឌ និងជាមោទនភាពជាតិខ្មែរ។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ដែលបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវម៉ោង៤និង៣០នាទីល្ងាចម៉ោងក្នុងប្រទេសកម្ពុជា ហើយកិច្ចថែរក្សា និងការពារសម្បត្តិបេតិភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូបនាពេលអនាគត៕





ចែករំលែកព័តមាននេះ