ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋរិៈគន់ទីសត្វឃាតស្រុកថ្មពួកដើរយកលុយឈ្មួញកាប់ជ្រូកតាមផ្ទៈមិនបានពិនិត្យសុខភាពសត្វដែលទិញបរិភោគអាចប្រឈមមានជំងឺឆ្លងដែលស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក។

បើតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា រយៈពេលកន្លងមកនេះ ពួកគេបានឃើញឈ្មួញដែលធ្វើអាជីវកម្មកា.ប់ជ្រូកលក់ នៅផ្សារស្រុកថ្មពួក ដូចជាគ្មានមន្ត្រីជំនាញចុះត្រួតពិនិត្យសុខភាពសត្វឱ្យបានត្រឹមត្រូវនៅឡើយទេ។ ហើយឃើញតែអ្នកវិនិយោគទីសត្តឃា.តសត្វ ដើរយកលុយតាមផ្ទះឈ្មួញ ដែលជាការព្រួយបារម្ភចំពោះឈ្មួញកា.ប់ជ្រូកលក់អាចមានជំងឺឆ្លង ហើយនៅពេលប្រជាពលរដ្ឋទិញទៅបរិភោគ អាចនឹងប្រឈមឆ្លងជំងឺដោយថាហេតុណាមួយមិនខាន ប្រសិនបើគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ។ ដូច្នេះពួកគាត់ សុំឱ្យមន្ត្រីពេទ្យសត្វ ឬការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យមើលផង។

បើតាមលោក ចាន់ សារិៈ អភិបាលរងស្រុកថ្មពួក បានប្រាប់ឱ្យដឹងដែរថា ទីសត្តឃា.តសត្វស្រុកថ្មពួក គឺច្បាប់អនុញ្ញាតិពីថ្នាក់ស្រុក និងខេត្ត រហូតដល់ក្រសួង ដើម្បីធ្វើអាជីវកម្មសត្តឃា.តនៅស្រុកថ្មពួក។ ហើយមានបងប្អូនអាជីវករកា.ប់ជ្រូក បានចូលធ្វើសត្តឃា.តជ្រូកក្នុង១ថ្ងៃជិត១០ក្បាល និងសត្វគោ ក្នុង១សប្តាហ៍បាន១ក្បាល។ ចំណែកសត្វជ្រូកដែលធ្វើសត្តឃា.តកា.ប់លក់សម្រាប់ផ្គត់ផ្គង់នៅស្រុកថ្មពួកនោះ គឺជាជ្រូកក្រុមហ៊ុនផ្គត់ផ្គង់ ដែលមានពេទ្យសត្វត្រួតពិនិត្យសុខភាពរួចជាស្រេច មុននឹងកា.ប់លក់។ ប៉ុន្តែមានបងប្អូនមួយចំនួន ដែលចិញ្ចឹមជ្រូកដោយខ្លួនឯង រួចកា.ប់លក់ ដោយមិនបានត្រួតពិនិត្យសុខភាពនោះទេ លុះពេលចុះណែនាំ ក៏ខឹងសម្បា។

ចំណែកលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ក៏បានប្រាប់ដែរថា ក្រោយពីទទួលព័ត៌មានប្រជាពលរដ្ឋរិះគន់ទីសត្តឃា.តស្រុកថ្មពួក រឿងឈ្មួញកា.ប់ជ្រូកលក់ មិនបានធ្វើការត្រួតពិនិត្យសុខភាព មុននឹងកា.ប់នេះ មន្ត្រីជំនាញបានចុះពង្រឹងណែនាំដល់ម្ចាស់ទីសត្តឃា.ត ដើម្បីការពារសុខភាពដល់បងប្អូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ មុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

ចែករំលែកព័តមាននេះ