ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោមស្ទើរ
ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោមស្ទើរ
ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោមស្ទើរទាំងស្រុង ។ គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យនេះមានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿង ម្ចាស់ឈ្មោះព្រិល អើយ ភេទស្រី អាយុ ៦១ឆ្នាំនៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ក្រោយមានហេតុការណ៍អគ្គីភ័យកើតឡើង រូបលោកបានដឹកនាំកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាល រួមទាំងរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង សហការជាមួយអាជ្ញាធរចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន១០ធុង ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយពុំមានឆ្លងរាលដាលទៅផ្ទះអ្នកជិតខាងនោះឡើយ ។
លោកវរសេនីយ៍ទោ ឈៀន គឹមឈុន បានបន្តថា មូលហេតុបង្កឲ្យកើតមានអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើងនៅផ្ទះជាន់លើ ហើយសម្ភាររួមមាន ផ្ទះជាន់លើខូចខាតទាំងស្រុង, ប្រាក់ថៃចំនួន៧.០០០ បាត, ប្លង់ដីចំនួន០៣ប្លង់, គ្រែដេកចំនួន០១ និងខោអាវមុងភួយ ៕
ចែករំលែកព័តមាននេះ