ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​កំពុង​គំ​រា​.​ម​កំ​ហែ​.​ង ធ្វើ​ឱ្យ​ប្រជា​កសិករ​សម្រុក​ប្រមូល​ផល​ស្រូវ​លក់​ឱ្យ​ឈ្មួញ​(​វី​ដេ​អូ​)

7 ខែ មុន
  • បន្ទាយមានជ័យ

ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង​កំពុងតែ​​គំរា.មកំហែ.ង ធ្វើ​ឱ្យ​​បង​ប្អូន​​ប្រជា​កសិ​ករ​​នាំគ្នា​​សម្រុក​ប្រមូល​ផលស្រូវ យក​មក​លក់​ឱ្យ​​ឈ្មួញ​ ដោយ​ក្រុម​ឈ្មួញះ​ទិញ​ស្រូវ​ក្នុង​​១​តោន តម្លៃ​

ខេត្តបន្ទាយមានជ័យ ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា ​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង​កំពុងតែ​​គំរា.មកំហែ.ង ធ្វើ​ឱ្យ​​បង​ប្អូន​​ប្រជា​កសិករ​​នាំគ្នា​​សម្រុក​ប្រមូល​ផលស្រូវ យក​មក​លក់​ឱ្យ​​ឈ្មួញ​ ដោយ​ក្រុម​ឈ្មួញះ​ទិញ​ស្រូវ​ក្នុង​​១​តោន តម្លៃ​១,១៨០,០០០​រៀល កាលពី​​​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​ ស្ថិត​ព្រែក​ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី​។

បើ​តាម​ប្រជាក​កសិករ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ ជំនន់​ទឹកភ្លៀង​កំពុង​តែ​គំ​រា​.​ម​កំ​ហែ​.​ង​ធ្វើ​ឱ្យ​ពួក​គាត់​ដែល​ជា​ប្រជា​កសិករ​នាំ​គ្នា​សម្រុក​ប្រមូល​ផល​ស្រូវ ហើយ​ភាគច្រើន​គឺជា​ស្រូវ​មិន​ប្រកាន់​រដូវ រួម​មាន ស្រូវ​៥៤ និង​ស្រូវ​សែន​ក្រអូប ដែល​កំពុង​ប្រមូល​ផល​ក្នុង​១​ហិ​កតា ស្មើនឹង​៤​ទៅ​៥​តោន ហើយ​ឈ្មួញ​ទិញ​ក្នុង​១​តោន​តម្លៃ​១,១៨០,០០០​រៀល​។

ប្រជា​កសិករ បាន​បញ្ជាក់​ថា ទោះបីជា​ប្រជា​កសិករ​សម្រុក​ប្រមូល​ផល​ស្រូវ នៅ​ពេល​ជំនន់​ទឹកភ្លៀង​បើក​ទម្លាក់​មក​ផ្នែក​ខាងក្រោម ដែល​កំពុង​ប្រឈម ហើយ​ផ្លូវ​មួយ​ចំនួន​កំពុង​តែ​លិចលង់​ជា​បណ្តើរ​ៗ​យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​ឈ្មួញ ឬ​ក្រុមហ៊ុន​ទិញ​ស្រូវ បានឱ្យ​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន ហើយ​ពួក​គាត់​សង្ឃឹមថា តម្លៃ​ទីផ្សារ​ស្រូវ​ឆ្នាំ​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​។

ចំណែក​លោក ចៅ ម៉ី មេឃុំ​ចំណោម បាន​បញ្ជាក់​ដែរ​ថា រយៈពេល​នេះ ជំនន់​ទឹកភ្លៀង​កំពុង​តែ​ហក់​ឡើង​ខ្លាំង ហើយ​ប្រជា​កសិករ​នាំ​គ្នា​សម្រុក​ប្រមូល​ផល​ស្រូវ និង​ការពារ​ជំនន់​ទឹកភ្លៀង​នៅ​ពេល​ដែល​ទឹក​ហក់​ឡើង​ខ្លាំង ដូច​ជា​នៅ​ដងស្ទឹង​ចំណោម ប៉ុន្តែ​ទោះបីជា​យ៉ាងណា ស្ថានភាព​ទឹក​នៅ​មិន​ទាន់​ប្រឈម​នៅឡើយ​ទេ​។

រីឯ​លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ក៏​បាន​ប្រាប់​ផង​ដែរ​ថា នៅ​ពេល​ជំនន់​ទឹកភ្លៀង​កំពុង​តែ​គំ​រា​.​ម​កំ​ហែ​.​ង ធ្វើ​ឱ្យ​ប្រជា​កសិករ​បាន​នាំ​គ្នា​សម្រុក​ប្រមូល​ផល​ស្រូវ​។ ហើយ​ជា​ណែនាំ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ក៏​បាន​ណែនាំ​ដល់​ក្រុម​ឈ្មួញ​ទិញ​ស្រូវ​ដាក់​ក្នុង​រោង​ម៉ាស៊ីន និង​ក្រុមហ៊ុន​ជួយ​សម្រួល​ទិញ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ ដោយ​ប្រភេទ​ស្រូវ​៥៤ ក្នុង​១​តោន ទិញ​តម្លៃ​១,១៨០,០០០​រៀល ហើយនឹង​នៅ​បន្ត​ឱ្យ​ជួយ​ទិញ​ស្រូវ​ប្រជា​កសិករ​ឱ្យ​អស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ