ភ្នំពេញ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានប្រកាសថា ទំព័រហ្វេសប៊ុករបស់ខ្លួន ឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច ហើយនៅថ្ងៃទី១៩ ខែកញ្ញានេះ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តីប្រកាសនេះ បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក បានចេញប្រកាសថា ទំព័រហ្វេសប៊ុករបស់ខ្លួន ឈ្មោះ «ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK » ត្រូវបានជនអនាមិក ( Hacker ) លួចយកទៅគ្រប់គ្រងបានសម្រេច នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០ នាទីរសៀល៕




ចែករំលែកព័តមាននេះ