រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានប្រជាពលរដ្ឋជាអ្នកដឹកអីវ៉ាន់អនឡាញដេញតាមប្រវា.យប្រតប់ រហូតដួលម៉ូតូសន្លប់ស្ដូកសឹងនៅនឹងកន្លែងតែម្ដង លុះពេលដឹងខ្លួនវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆ.ក់ទូរស័ព្ទមួយគ្រឿងពីបុរសជនជាតិចិនម្នាក់បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចផ្ទះល្វែង ខាងលិចផ្សាររតនាផ្លាហ្សា ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ លី វី អាយុ១៩ឆ្នាំ មានទីលំនៅភូមិមានមាស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប៉ៃលិន១C.៨៩៣៥ រួមដំណើរជាមួយបក្សពួកម្នាក់ទៀតឈ្មោះថា អាយុ១៩ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល។

តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យរូបនោះមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់បានសម្រេច ខណៈពេលជនរងគ្រោះកំពុងធ្វើដំណើរដោយថ្មើរជើងនៅចំណុចផ្លូវភ្លឺសរ កែងផ្លូវណតប្រីដ (ផ្លូវចូលផ្សាររតនាផ្លាហ្សាផ្នែកខាងលិច)។

ប្រភពដដែលបន្តថា បន្ទាប់ជនសង្ស័យទាំង២នាក់នោះ នាំគ្នាជិះម៉ូតូត្រឡប់ក្រោយបម្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថា «ចោរៗ»។ គ្រានោះត្រូវបានប្រជាពលរដ្ឋដែលជាអ្នកដឹកអីវ៉ាន់តាមអនឡាញ នាំគ្នាស្ទាក់ដេញចាប់ និងប្រវា.យប្រតប់គ្នា បណ្តាលឱ្យយដួលម៉ូតូតែម្ដង។ ហើយជនសង្ស័យម្នាក់ជាអ្នកឌុបបានដួលសន្លប់ដេកស្តូកស្តឹង ចំណែកម្នាក់ទៀតជាអ្នកឆ.ក់ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដងទៅ។

តាមព័ត៌មានអោយដឹងទៀតថា ជនសង្ស័យខាងលើបានសន្លប់អស់មួយសន្ទុះធំ លុះក្រោយពេលសមត្ថកិច្ចមកដល់ ក៏ដឹងខ្លួនវិញ ហើយត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ រួចបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកថ្លា ដើម្បីសាកសួរតែម្ដង៕





ចែករំលែកព័តមាននេះ