ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​​សរសៃ​ប្រសាទ​​ត្រូវ​​ក្មេង​ទំនើង​​កា.ប់​​មួយ​​ប៉័ង​តោ​​ផុង​​លលាដ៍

14 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​នាង​ក្រមុំ​​សរ​សៃ​ប្រសាទ​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ទំនើង​២នាក់ ស្ទាក់​កា.ប់មួយកាំ​បិត​ប៉័ងតោ​​​ចំកណ្តាល​ក្បាល​មុត​ផុងលលាដ៍​កាលពីថ្ងៃទី១២ ឧសភា ​២០១១ ​វេលា​ម៉ោង​៨យប់ នៅ​តាមផ្លូវ​លំ​ស្ថិត​នៅភូមិ​អន្លង់រាជ្យ ឃុំ​​កំពង់​ត្របែក​​​ ស្រុក​កំពង់ត្របែក ​ខេត្តព្រៃវែង

ខេត្តស្វាយរៀង ៖ ​នាង​ក្រមុំ​​សរ​សៃ​ប្រសាទ​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ទំនើង​២នាក់ ស្ទាក់​កាប់មួយកាំ​បិត​ប៉័ងតោ​​​ចំកណ្តាល​ក្បាល​មុត​ផុងលលាដ៍​កាលពីថ្ងៃទី១២ ឧសភា ​២០១១ ​វេលា​ម៉ោង​៨យប់ នៅ​តាមផ្លូវ​លំ​ស្ថិត​នៅភូមិ​អន្លង់រាជ្យ ឃុំ​​កំពង់​ត្របែក​​​ ស្រុក​កំពង់ត្របែក ​ខេត្តព្រៃវែង ។

​បើ​តាម​​ស្ត្រី​ម្នាក់​​រស់នៅ​ភូមិជាមួយ​នាង​ក្រមុំ​​រងគ្រោះ​​ប្រាប់​ឱ្យ​ដឹង​ថា នាងឈ្មោះស្រី ជា ​អាយុ​២៣​ឆ្នាំ ជាកូនកំព្រា មានបង​ប្អូន​២នាក់ ក្នុង​នោះប្រុស​ម្នាក់ តែត្រូវ​អ្នក​មាន​ចិត្តធម៌​​យក​ទៅ​ចិញ្ចឹម​តាំងពី​តូច​ ​។ ​ឪពុក​ម្តាយ​នាង​បាន​ស្លាប់​ចោលតាំងពីនាង​នៅតូច​ដោយសារជំងឺ ។ ​នាង​ស្រីជា បាន​ដើរ​រស់នៅ​ជា​មួយ​អ្នកភូមិម្តង​ផ្ទះ​អ្នក​នេះ ​ម្តង​ផ្ទះ​អ្នកនោះ បម្រើ​គេ​សុំ​តែ​បាយ​មួយ​ពេលៗ​ប៉ុណ្ណោះ ​​មិន​បាន​រៀន​សូត្រ​​អ្វីទេ ។ ​លុះ​នាង​ធំពេញ​ក្រមុំ ក៏​ត្រូវ​គេ​បបួល​ទៅ​ធ្វើការ​នៅ​ខេត្ត​កោះកុង ហើយ​ឮថា ចេញ​ទៅ​ស៊ីឈ្នួល​គេ​នៅ​​ស្រុកសៀមទៀត ។ នាង​ត្រូវថៅ​កែសៀម​ប្រើ​ឱ្យ​ធ្វើ​ការ​ទាំងយប់​ទាំង​ថ្ងៃ ​ដោយ​ឱ្យ​នាង​ប្រើប្រាស់​ថ្នាំម៉ាទឹកកក ដើម្បី​កុំ​ឱ្យ​ងងុយ​ដេក​អស់រយៈ​ពេល៣​ឆ្នាំ​ ហើយ​មក​ដល់​ខែកុម្ភៈ​ ២០១១ ​នាងក៏មានជំងឺ​សរសៃប្រសាទ ​និយាយ​លែង​ដឹង​​ខុស​ត្រូវ​ ទើប​ត្រូវ​​គេបញ្ជូន​មក​ស្រុក​វិញ ។ ​រហូតមកដល់​ពេលនេះ នាងមាន​ជំងឺ ​សរ​សៃប្រសាទ​ជាង​៣ខែហើយ ។
តាម​ប្រភព​ដដែល​បន្ត​ថា នៅ​យប់​កើតហេតុ ​នាងដើរ​​នៅ​តាមផ្លូវ​លំ​មាត់ទន្លេកំពង់​ត្របែក ​​​ក៏​ជួប​​ពួក​ក្មេង​ទំនើង​​កាប់​មួយកាំបិត​ប័ុង​តោ​ចំពីលើ​កណ្តាល​ក្បាល​បណ្តាល​ឱ្យ​មុត​ផុង​​លលាដ៍ដួល​សន្លប់​នៅក្នុង​ថ្លុកឈាម ។ ឃើញ​ដូច្នេះ ​អ្នកភូមិ​រៃ​ប្រាក់​គ្នា​ហៅរថយន្ត​​សង្គ្រោះ​ដឹក​នាង​ទៅ​​​កាន់​មន្ទី​រពេទ្យ​ខេត្ត​ស្វាយរៀង ដើម្បី​សង្គ្រោះ​​ រីឯ​ក្រុមក្មេង​ទំនើង​២នាក់​​រត់គេច​ខ្លួន​បាត់ ។

បើតាម​ពាក្យចចាមអារ៉ាម​​ថា ​ពួក​ក្មេង​ទំនើង​ពីរនាក់​នោះ​ឃើញ​នាង​នៅ​ពេលយប់ ក៏​លូក​លាន់​មាក់ងាយ ធ្វើ​ឱ្យនាងខឹង​ក៏ជេរ ​ទើបធ្វើ​ឱ្យ​ពួក​គេ​​ខឹង​ក៏​យក​កាំបិត​ប៉័ង​តោ​កាប់ក្បាល​តែម្តង ។ អ្នកខ្លះ​និយាយ​​ទៀត​ថា ពួក​ក្មេង​ពាល​ពេល​ស្រវឹង​​​ស្រា​លួងលោម ​នាង​ចង់យក​ទៅ​ចាប់​រំលោភ​​ តែត្រូវ​នាង​ជេរ​បញ្ចោរ​ធ្វើ​ឱ្យ​អាម៉ាស់ ទើបពួក​​គេ​កាប់​នាង ។ ​នារី​រងគ្រោះ​ត្រូវគ្រូពេទ្យ​ខេត្តស្វាយរៀង​​​ព្យាបាល​ និងផ្តល់​អាហារ ៕