ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​១​ខ្សែ​រង​ការ​ខូចខាត​ព្រោះតែ​ទឹកជំនន់​២​ឆ្នាំ​ហើយ ពលរដ្ឋ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​(​វី​ដេ​អូ​)

7 ខែ មុន
  • បន្ទាយមានជ័យ

ផ្លូវ​១​ខ្សែ ដែល​មាន​ប្រវែង​ជិត​១០​គីឡូ​ម៉ែត្រ ស្រប​តាម​មាត់​ស្ទឹង​រហាត់ទឹក និង​បត់​ត្រង់ រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​រយៈពេល​២​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​១​ខ្សែ ដែល​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ស្រប​តាម​មាត់​ស្ទឹង​រហាត់ទឹក និង​បត់​ត្រង់ រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​រយៈពេល​២​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ស្ថិត​នៅ​ក្នុង​ឃុំ​រហាត់ទឹក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី​។

បើ​តាម​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្លូវ​១​ខ្សែស្រប​តាម​មាត់​ស្ទឹង​ត្រើយ​ខាងកើត ដែល​ត​.​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឃុំ​បត់​ត្រង់ ទៅ​ឃុំ​រហាត់ទឹក​នោះ ត្រូវ​បាន​រង​ការ​ខូចខាត​រយៈពេល​២​ឆ្នាំ​មក​ហើយ ក្រោយ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​បាន​បំផ្លាញ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិតជា​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​នា​រដូវវស្សា ជា​ពិសេស​សិស្សានុសិស្ស​ទៅ​សាលារៀន ដូច្នេះ​ពលរដ្ឋ​សុំ​ឱ្យ​អភិបាលស្រុក និង​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​មើល និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង បើ​មិន​ទាន់​កសាង ត្រូវ​ជួសជុល ឬ​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល​ផង​។

លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ផ្លូវ​១​ខ្សែស្រប​មាត់​ស្ទឹង​ឃុំ​រហាត់ទឹក ភ្ជាប់​ទៅ​ឃុំ​បត់​ត្រង់ ជាង​៨​គីឡូម៉ែត្រ រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​កាលពី​ឆ្នាំ​មុន​នោះ គឺ​ឃើញ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​មន្ទីរ​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​ហើយ និង​អាច​ជួសជុល ឬ​កសាង​នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា តើ​នៅ​ពេល​ណា​ឱ្យ​បាន​ច្បាស់​នៅឡើយ​ទេ0x017d7 ព្រោះ​ផ្លូវ​១​ខ្សែ​នេះ គ្រប់គ្រង​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​។

លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ និង​ជនបទ​ខេត្តបន្ទាយមានជ័យ ក៏​បាន​បញ្ជាក់​ដែរ​ថា ផ្លូវ​១​ខ្សែ ប្រវែង​ជិ​១០​គីឡូម៉ែត្រ ត​.​ភ្ជាប់​ពី​ឃុំ​រហាត់ទឹក មក​ឃុំ​បត់​ត្រង់ ស្រប​មាត់​ស្ទឹង​ខាងកើត ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​២​ឆ្នាំ​កន្លង​ទៅ​ជាប់​គ្នា​នោះ មន្ទីរ​ជំនាញ​បាន​ធ្វើ​របាយការណ៍​ស្នើ​ទៅ​ក្រសួង និង​បាន​ចុះ​សិក្សា​គម្រោង​កសាង​ឡើង​វិញ​នៅ​អំឡុង​ឆ្នាំ​២០២៣.២០២៧ ក្នុង​ចំណោម​ផ្លូវ​ចំនួន​១៩​ខ្សែ ដែល​ប្រវែង​ជិត​៣០០​គីឡូម៉ែត្រ​នៅ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ