ចោរ៥នាក់ត្រូវចាប់ខ្លួន ក្រោយកា.ប់ស្ត្រីម្នាក់ប្ល.ន់យកម៉ូតូ១គ្រឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតឈានដល់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតឈានដល់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនចោរប្លន់ចំនួន៥នាក់ក្នុងចំណោមគ្នា៦នាក់ ក្រោយក្រុមនេះធ្វើសកម្មភាពធាក់ផ្ដួលនិងកា.ប់ទៅលើស្ត្រីកម្មការិនីរោងចក្រម្នាក់បណ្ដាលឲ្យរបួសប្ល.ន់យកម៉ូតូ១គ្រឿង។ បើទោះបីជាជនរងគ្រោះលើកដៃសំពះអង្វរកុំឲ្យកា.ប់គាត់យ៉ាងណា ក៏ក្រុមជនសង្ស័យមិនព្រមដែរ នៅតែលើកដៃកា.ប់គាត់ និងយកម៉ូតូបានសម្រេចកាលពីកន្លះខែមុន។
ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកជិតវត្តឫស្សីសាញ់ ស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៥នាក់ត្រូវឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបាគូ សង្កាត់ ដង្កោ ខណ្ឌដង្កោ ២-ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៣-ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៤-ឈ្មោះ លី ធា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាអ្នកយកម៉ូតូទៅលក់ក្រោយប្លន់បានសម្រេច ហើយជននេះធ្លាប់លក់បាន០៣គ្រឿងហើយ និង៥-ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រីឯបក្សពួកម្នាក់ទៀតជាស្ត្រីនៅពុំទាន់ឃាត់ខ្លួនបាននៅឡើយ។
នគរបាលដកហូតបានវត្ថតាងមួយចំនួនមានដូចជា កាំបិតប៉័ងតោដងឈើប្រវែង៣០សង្ទីម៉ែត្រ១,ខ្សែក្រវ៉ាត់ក្បាលដែកប្រវែង៩០សង្ទីម៉ែត្រ១ខ្សែ ទូរស័ព្ទដៃម៉ាកOPPO ១គ្រឿង, ទូរស័ព្ទដៃម៉ាកXiaomi ១គ្រឿង, កាបូបស្ពាយ១ ។ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ស្លាកលេខ បាត់ដំបង 1AI-8003 មួយគ្រឿង ជារបស់ជនសង្ស័យឈ្មោះ ហេង រ៉ាឌី ហៅ ឌី ,ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ ទឹកមាស ពាក់ស្លាកលេខកណ្តាល1AC-3443 ចំនួ០១គ្រឿង ជារបស់ជនសង្ស័យ ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា។
ដោយឡែកស្ត្រីរងគ្រោះមោះ យ៉ុង យ៉ាន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសដាច់សរសៃម្រាមដៃនិងភ្លៅ ព្រមទាំងខ្លួនប្រាណ ហើយគាត់បានបាត់បង់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-2103 ។
ស្ត្រីរងគ្រោះបាននិយាយប្រាប់នគរបាលថា ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង០៥និង៤០នាទីព្រឹក គាត់បានជិះម៉ូតូតាមផ្លូវក្រវាត់ក្រុងទី៣ទៅធ្វើការរោងចក្រ លុះពេលទៅដល់ត្រង់ចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស្រាប់តែក្រុមជនសង្ស័យខាងលើមានប្រុស៥នាក់និងស្រី១នាក់ជិះម៉ូតូចំនួន៣គ្រឿងដេញតាមធាក់គាត់ផ្ដួល ហើយគាត់បានសើចដាក់និងសួរថា«អាអូនម៉េចបានធាក់ម៉ូតតូអ៊ុំអញ្ចឹង?» ។
ប៉ុន្តែពួកនេះមិនឆ្លើយទេ រួចទាំងកាំបិ.តបុ័ងតោកា.ប់ប្រហារមកលើគាត់គ្មានញញើតដៃឡើយទោះបីជាគាត់ខំលើដៃសំពះអង្វរយ៉ាងណាក៏ដោយ រួចបានយកម៉ូតូគាត់ជិះខ្លួនបាត់ដោយសុវត្ថិភាព។រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា គាត់បានទទួលដំណឹងថា នគរបាលខណ្ឌដង្កោឃាត់ក្រុមចោរនេះបានទើបគាត់មកមើលនិងទាសំណាងពីក្រុមនេះចំនួន៥ពាន់ដុល្លារ។គាត់បញ្ជាក់ថា ម៉ូតូនោះគាត់ខ្ចីចងការលុយធនាគារមកទិញជិះទេ ដោយសារតែផ្ទះនៅឆ្ងាយពីរោងចក្រ មិនអាចជិះម៉ូតូចាស់ពេកទេខ្លាចខូចតាមផ្លូវទៅធ្វើការមិនទាន់ម៉ោង។
នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយកើតមានសកម្មភាពប្លន់កម្លាំងនគរបាលខណ្ឌដង្កោ បានបើការស្រាវជ្រាវជាប់រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទីជិតភ្លឺ ខណៈកម្លាំងកំពុងជិះម៉ូតូល្បាតទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ដល់ចំណុចស្ថានីយ៍ប្រេង សាំងតូតាល់ ផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ក៏បានប្រទះឃើញជនសង្ស័យចំនួន០៤នាក់
ជិះម៉ូតូ០២គ្រឿងគួរឲ្យសង្ស័យក៏បានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យ ស្រាប់តែឃើញកាំបិ.តបុ័ងតោ ខ្សែក្រវ៉ាត់ក្បាលដែកនៅក្នុងកាបស្ពាយពណ៌ក្រឡាក្រម៉ៅ ទើបនាំខ្លួនទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួចបន្តឃាត់ឃាត់ខ្លួនបានម្នាក់ទៀតនៅភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ ។
នគរបាលបានបញ្ជាក់ថា ជនសង្ស័យសារភាពថា ពួកខ្លួនបានជិះម៉ូតូឌុបគ្នាដើម្បីធ្វើសកម្មភាពធាក់ និងកា.ប់ប្ល.ន់ យកម៉ូតូតាមដងផ្លូវ ហើយកន្លងមកធ្លាប់បានធាក់ និងកា.ប់ប្ល.ន់នៅតាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញបានសម្រេចជាច្រើនលើករួចមកហើយ ដោយឡែកស្ត្រីរងគ្រោះខាងលើក៏ជាស្នាដៃរបស់ក្រុមខ្លួនផងដែរ។
ក្រោយពីការសាកសួរនិងទទួលបានចម្លើយសារភាពរួចហើយ នគរបាលបានឃុំខ្លួនក្រុមនេះជាបណ្ដោះអាសន្ននិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ