ខេត្តបន្ទាយមានជ័យ ៖ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរជ្រៅបង្ក្រាបបាន និងនាំខ្លួនមនុស្ស៥នាក់ មានអ្នកស៊ីសង និងអ្នកលេង រួមទាំងដកហូតសម្ភារនាំយកមកប៉ុស្តិ៍ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅបានប្រាប់ថា ជាការណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ដែលជល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ជ្រកក្រោមល្បែងស៊ីសង
ឡូតូ។

លោកបានបញ្ជាក់ថា ក្រោយទទួលការណែនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ បានស្រាវជ្រាវ និងចុះបង្ក្រាបនាំខ្លួនស្ត្រីម្នាក់ ជាអ្នកកត់ត្រា និងស៊ីសងនិងអ្នកលេង ត្រូវបានរត់គេចខ្លួនអស់បានដកហូតមានទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់ប្រព័ន្ធអនឡាញ ត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរជ្រៅ ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តបន្ត ។

លោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន បានបញ្ជាក់ថា ជាការណែនាំពីនិងវិធានការពីអធិការនគរបាលក្រុងប៉ោយប៉ែត ត្រូវបានលុបបំបាត់ល្បែងស៊ីដោយខុសច្បាប់ជាក់ស្តែងជល់មាន់តាមប្រព័ន្ធអនឡាញដែលជ្រកក្រោមល្បែងស៊ីសងឡូតូ ដែលត្រូវបង្ក្រាប និងលុបបំបាត់អោយអស់ដើម្បីការពារបទល្មើសកើតឡើងមានល្បែងស៊ីសងអំពើចោកម្មមានឆក់ លួច និងកាច់សោ.កម៉ូតូ និងបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានភូមិ.សង្កាត់គ្មានសុវត្ថិភាព ។

ចែករំលែកព័តមាននេះ