ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តសប្បុរសរបស់​ក្រុមអ្នកបើកឡាន​ធំៗ​ភាគ​​​ច្រើន​ជួយ​​ដឹក​​​​សិស្សត្រឡប់​​​​ទៅ​ផ្ទះ​​

1 អាទិត្យ មុន

ខេត្ត​ព្រះ​សីហ​នុ​-​ស្រុក​កំពង់​សីលា ៖ សង្កេត​ឃើញ​ថា អ្នកបើកបរ​ប្រភេទ​រថយន្ត​ធុន​ធំ​ភាគច្រើន​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ពេលមក​​ឆ្លងកាត់​សាលារៀន​ក្នុងស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​សណ្តាន​ចិត្តល្អ ដោយ​គាត់​តែងតែ​ឈប់​រថយន្ត​ឱ្យ​សិស្សសាលា​ដែល​មានផ្ទះ​នៅ​ឆ្ងាយ​បាន​ជិះ​ទៅ​ផ្ទះ ឬ​ដឹក​ពេល​មក​សាលារៀន​ជា​រៀងរាល់ថ្ងៃ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៨…

ខេត្ត​ព្រះ​សីហ​នុ​-​ស្រុក​កំពង់​សីលា ៖ សង្កេត​ឃើញ​ថា អ្នកបើកបរ​ប្រភេទ​រថយន្ត​ធុន​ធំ​ភាគច្រើន​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ពេលមក​​ឆ្លងកាត់​សាលារៀន​ក្នុងស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​សណ្តាន​ចិត្តល្អ ដោយ​គាត់​តែងតែ​ឈប់​រថយន្ត​ឱ្យ​សិស្សសាលា​ដែល​មានផ្ទះ​នៅ​ឆ្ងាយ​បាន​ជិះ​ទៅ​ផ្ទះ ឬ​ដឹក​ពេល​មក​សាលារៀន​ជា​រៀងរាល់ថ្ងៃ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៨ កញ្ញា នេះ ។

ចិត្ត​មនុស្ស​ធ​ម៌​បែប​នេះ ទទួល​បានការ​ថ្លែងអំណរគុណ​ពី​សិស្សានុសិស្ស​ផង ពី​លោកគ្រូ​-​អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស​ផង ហើយ​ក៏​ទទួល​បានការ​លើក​សរសើរ​ពី​អាជ្ញា​ធរ ក៏​ដូច​ជា​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ដែល​បាន​ចូលរួម​សកម្មភាព​ជាមួយគ្នា​ ។

តាម​មន្ត្រី​មូលដ្ឋាន​បានអោយ​ដឹង​ថា ជា​រៀង​រាល់​ម៉ោង​១១​ព្រឹក ពី​ថ្ងៃ​ច័ន្ទ ដល់​សៅរ៍ គឺ​មាន​រថយន្ត​ធុន​ធំសណ្តោង​រ៉ឺ​ម៉ក រថយន្ត​កុង​ទី​ន័​រ ទាំង​ទិស​ដៅ​ពី ខេត្ត​ព្រះ​សីហ​នុ ទៅ​ភ្នំពេញ ឬ​ពី​ភ្នំពេញ​ទៅ ខេត្ត​ព្រះ​សីហ​នុ មក​ដល់​វិទ្យាល័យ ហ៊ុន សែន​កំពង់​សិលា ក្នុងស្រុក​កំពង់​សិលា​តែងតែ​បង្អង់ ឬ​ក៏​ឈប់ អោយ​សិស្ស ស្រី​ប្រុស​ជិះ​ទៅ​ផ្ទះ ជា​រៀងរាល់ថ្ងៃ ក្រោម​ការ​សម្រួល​ពី​អាជ្ញាធរ​សមត្ថកិច្ច និង​លោកគ្រូ​-​អ្នកគ្រូ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា សិស្ស​ដែល​ពឹងផ្អែក​ម​ធ្យា​បាយ​តាម​រយៈ​រថយន្ត​ធុន​ធំ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤ ឆ្លងកាត់​វិទ្យា​ល័យ​មួយ​ចំនួន​តូច ជា​សិស្ស​មក​រៀន​ថ្នាក់​អនុ​វិទ្យាល័យ និង​មួយ​ចំនួន​ធំ ថ្នាក់​វី​ទ្យា​ល័យ បើជា​ទូទ វិទ្យា​ល័យ គឺ​ត្រូវ​មក​រៀន​នៅ​វិទ្យាល័យ កំពង់​សិលា​នេះ គ្រប់​ឃុំ​ក្នុងស្រុក​តែ​មក ព្រោះ​សិស្ស​ខ្លះ​រស់នៅ​ឆ្ងាយ​ពីសា​លា តែ​នៅ​ជិត​ផ្ទះ​របស់​ខ្លួន មាន​សាលា​បឋម និង​អនុ​វិទ្យា​ល័យ​គ្មាន​ទេ គឺ​ស្រុក​កំពង់​សិលា មាន​តែ​វិ​ទ្យ​ល័យ​កំពង់​សិលា​មួយ​ប៉ុណ្ណោះ ។

សម្រាប់​បច្ចុប្បន្ន សិស្ស​ដែល​ទៅ​រៀន​នៅ​វិទ្យាល័យ​កំពង់​សិលា ពី​មាន​ទាំង​សងខាង​វិទ្យាល័យ​កំពង់​សិលា នៅ​ចំ​កណ្តាល ដោយ​មួយ​ចំនួន សិស្ស​ទៅ​ពី​ឃុំ​ចំការ​ហ្លួង ឃុំ​អូ​បាក់រទេះ ដែល​មាន​ចំងាយ ប្រមាណ​ជា​ជាង​១០​គីឡូម៉ែត្រ​(​មួយ​ចំ​ហាង​) ហើយ​ចំនួន​ទៀត មក​ពី​ឃុំ​ស្ទឹង​ច្រាល (​ម្ខាង​ឃុំ​ជិត​ពេជ្យ​និល​) ចំងាយ​ពីសា​លា​ជា​១០​គីឡូ​ដូច​គ្នា ។