ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​ដឹក​ឈើ​គ្រញូង​បុក​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ស្លា.ប់​​អូស​ចម្ងាយ៣៥ម៉ែត្រ​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖ រថយន្តផ្តាច់ព្រលឹង​ប្រភេទ​​កាមរីគូទហើមចង្កូតស្តាំដឹកឈើ​គ្រញូង​បានបើកបុកក្មេងប្រុសម្នាក់​ឈ្មោះ ចាន់ ទិត្យ អាយុ៨ឆ្នាំ ពេញទំហឹងកាល​ពីវេលាម៉ោង១១ និង​៤៦នាទីព្រឹក​ ថ្ងៃទី១៤ ឧសភា នៅ​មុខ​ខ្លោង​ទ្វារ​ចូលវត្តនគរបាជ័យ ស្ថិតនៅ​ភូមិជង្ហុក ឃុំ​អំពិល ស្រុកកំពង់សៀមបណ្តាលឱ្យ​ររងរបួសជា​ទម្ងន់ រួចរថយន្តនោះ​បើករត់​

ខេត្ត​កំពង់​ចាម​​ ៖ រថយន្តផ្តាច់ព្រលឹង​ប្រភេទ​​កាមរីគូទហើមចង្កូតស្តាំដឹកឈើ​គ្រញូង​បានបើកបុកក្មេងប្រុសម្នាក់​ឈ្មោះ ចាន់ ទិត្យ អាយុ៨ឆ្នាំ ពេញទំហឹងកាល​ពីវេលាម៉ោង១១ និង​៤៦នាទីព្រឹក​ ថ្ងៃទី១៤ ឧសភា នៅ​មុខ​ខ្លោង​ទ្វារ​ចូលវត្តនគរបាជ័យ ស្ថិតនៅ​ភូមិជង្ហុក ឃុំ​អំពិល ស្រុកកំពង់សៀមបណ្តាលឱ្យ​ររងរបួសជា​ទម្ងន់ រួចរថយន្តនោះ​បើករត់​គេចបាត់។ ក្មេង​ប្រុសរងគ្រោះត្រូវម្តាយឪពុក នាំទៅសង្គ្រោះ​នៅ​​មន្ទីរពេទ្យខេត្ត តែជាអកុសល​គេ​បានស្លាប់​ រួច​ដឹកទៅ​រៀបចំធ្វើបុណ្យតាម​ប្រពៃណី ។

ម្តាយរបស់ក្មេងប្រុសរងគ្រោះឈ្មោះ ចាន់ ពីន អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុរៀប​រាប់​ទាំងបង្ហូរទឹកភ្នែកថា មុន​ពេល​កើត​ហេតុកូន​ប្រុស​នាងឈ្មោះទិត្យជា​កូន​តែ​ម្នាក់​គត់​បាន​ឈរ​នៅចិញ្ចើមថ្នល់ដើម្បីដើរឆ្លងទៅទិញកៅស៊ូកង​មកទុកលេងជាមួយក្មេងៗឯទៀត តែពុំទាន់បាន​ឈានជើងទៅផងបែរជាត្រូវរថយន្តកាមរីដឹកគ្រញូងបើកចេញមក​ពីក្នុងវត្ត​នគរ​បាជ័យ​ក្នុងទិសដៅពីលិចមកកើតបុកពេញទំហឹង ។

ម្តាយក្មេងប្រុសរៀបរាប់ប្រាប់បន្តថា រថ យន្តមិនបានឈប់​ទេ គឺ​បានបន្ថែមល្បឿន​បើក​គេច​ទាំង​កូន​របស់​នាង​ទើរលើ​គំរប​ម៉ាស៊ីន​ លុះ​បានចំងាយ៣៥ម៉ែត្រ​​ធ្លាក់​លើថ្នល់ចាក់​បេតុង​រងរបួសជាទម្ងន់រហូតដល់សន្លប់។ ​ក្នុង​ពេល​នោះនាងរត់ទៅលើកបីត្រកងកូនប្រុស​​រួច​ហៅ​ម៉ូតូឌុបដឹកយកទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ខេត្ត តែដោយសាររបួសធ្ងន់​ពេកគ្រូពេទ្យ​មិន​អាច​សង្គ្រោះបាន​កូននាងក៏ស្លាប់ទៅ​។

អ្នកភូមិ​ប្រាប់ឲ្យដឹងថា រថយន្តផ្តាច់​ព្រលឹង​ដែល​បុក​​ក្មេងប្រុសស្លាប់នេះ​នាពេលកន្លង​មក​ឲ្យតែបើកមកដល់ត្រង់ផ្លូវកោងក្បែរ​តាព្រហ្ម​ក្នុងវត្តនគរ​បា​ជ័យបើកឡើងហើបកង់​មួយ​ចំហៀង​ស្ទើរ​តែ​ក្រឡាប់ លុះពេលចេញដល់​ត្រង់​ខ្លោង​ទ្វារប្រាសាទមិនបង្អង់ល្បឿនទេ បែរជា​ថែម​ល្បឿនកាន់តែលឿន​ឡើងធ្វើឲ្យ​អ្នកដំណើរ​ម្នាក់ៗស្រៀវឆ្អឹងខ្នងគ្រប់ៗគ្នា  ។  ប្រជាពលរដ្ឋ​សំណូមពរដល់លោកអធិការនគរបាលស្រុក​​កំពង់សៀមឱ្យចាត់វិធានការតាមច្បាប់​ដល់​អ្នកបើកបរនេះផង បើពុំនោះទេនៅថ្ងៃក្រោយ​នឹងមានគ្រោះថ្នាក់​ជាបន្តបន្ទាប់ទៀត ។

លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរ​បាលស្រុកកំពង់សៀមប្រាប់តាមទូរស័ព្ទ​ ឲ្យដឹងថា ក្នុងករណីខាងលើនេះរូបលោកបាន​ចាត់ឲ្យមន្ត្រីជំនាញក្រោមឪវាទទៅ​ស្រាវជ្រាវ​នៅកន្លែងកើតហេតុ ហើយតាមរយៈសាក្សី​កំណត់អត្ត​សញ្ញាណអ្នកបើកបរបាន​ហើយ ដូច្នេះ​នឹង​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​ខេត្ត​សុំដីកា​តាមចាប់ខ្លួន​យកទៅផ្តន្ទាទោសតាមច្បាប់ ។ ក្រុមសាច់ញាតិរបស់អ្នករងគ្រោះបញ្ជាក់​ថា ក្នុងករណីដែលបង្កឲ្យស្លាប់បាត់បង់​អាយុ​ជីវិតក្មេងប្រុសនេះដាក់ពាក្យបណ្តឹង​ទាម​ទារចំនួន១ម៉ឺនដុល្លារ និងឲ្យផ្តន្ទាទោស​ជន​ល្មើស​តាមច្បាប់ ៕