កុមារមានថាមពលមេដែកស្រូបយកលោហៈនិងព្យាបាលជំងឺ
ទីភ្នាក់ងារដេលី ម៉េលផ្សាយថា ក្មេងអ៊ីវ៉ាន់ស្តយកូវិច អាយុ៦ឆ្នាំ រស់នៅក្នុងទីក្រុងកូព្រីបវីហ្គា ស្ថិតនៅភាគខាងជើងប្រទេសក្រូអាត ទទួលរហស្សនាមថា «ក្មេងដ៏អស្ចារ្យមានរាងកាយថាមពលមេដែក» អាចបឺតយកគ្រឿងដែកបានច្រើនប្រភេទ ប្រសិនបើគេដោះអាវចេញ។
រាងកាយរបស់គេអាចស្រូបយកលោហៈផ្សេងៗដូចជាស្លាបព្រា សម ទូរស័ព្ទចល័ត និងខ្ទះ ។ ក្រៅពីនេះ ក្រុមគ្រួសាររបស់គេបញ្ជាក់ឱ្យដឹងថា គេអាចប្រើដងខ្លួនទទួលយកលោហៈបានទម្ងន់២៥គីឡូក្រាម ។ ក្មេងប្រុសអ៊ីវ៉ាន់ មិនត្រឹមតែមានសមត្ថភាពក្នុងការស្រូបយកលោហៈប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងអាចព្យាបាលជំងឺបានដោយប្រើដៃរបស់គេ ។ តាមសំដីរបស់អ្នកស្រុកបញ្ជាក់ឱ្យដឹងថា ក្មេងអ៊ីវ៉ាន់ធ្លាប់ព្យាបាលជំងឺដោយការដាក់ដៃលើពោះជីតារបស់គេ ហើយជំងឺគាត់បានជាសះស្បើយភ្លាម ។
ចែករំលែកព័តមាននេះ