ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី២​ក្រុម​ ឈ្លោះ​ដណ្តើម​ម៉ូយ​ រាលដាលដល់អ្នកសារព័ត៌មាន

7 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី២​ក្រុម​ បានឈ្លោះ​ដណ្តើម​ម៉ូយ​គ្នា​បែកផ្សែង រហូតដល់

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី២​ក្រុម​ បានឈ្លោះ​ដណ្តើម​ម៉ូយ​គ្នា​បែកផ្សែង រហូតដល់ច្រានម៉ូតូកង់បីរបស់ភាគីម្ខាងទៀតឱ្យដេកស្ដូកស្ដឹង ។ លុះ​ក្រុម​អ្នក​កាសែតទៅ​​​ថត​​​យក​​​ព័ត៌មាន​​ ​​ក៏​​​ត្រូវ​​​ក្រុម​​អ្នក​​រត់​ម៉ូ​តូ​កង់​​បី​ បាន​​រុញ​ច្រាន ប្រមាថ​ ​និង​​ជេរ​​បញ្ចោរ​ ហើយ​​​​ក្រុម​​​អ្នក​​សារព័ត៌មាន​​ទាំង​នោះ​​ក៏​​ទៅដាក់​ពាក្យ​​បណ្តឹង​ ​។​

​ហេតុការណ៍​​ខាងលើ​នេះ​កើត​ឡើងកាល​​​​​​ពី​​​ថ្ងៃ​​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ កន្លងទៅ​ នៅ​ចំណុច​អគារ AK៩៧​ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រុមអ្នក​សារព័ត៌​មានទាំង​នោះ​និយាយ​ថា នៅ​ពេល​ទទួល​បានដំណឹង​ថា​ មាន​​ករណី​ទំនាស់​គ្នា​រវាង​អ្នក​រត់ម៉ូតូ​កង់​បី២​ក្រុម រឿង​​ដណ្តើម​ម៉ូយ​គ្នា ដោយ​​ក្រុម​ម្ខាងបាន​លើក​ម៉ូតូ​កង់​បី១​គ្រឿង​របស់​ក្រុម​ម្ខាង​ទៀត បណ្តាល​ក្រឡាប់​ផ្ងារជើងនោះ ក៏​ទៅ​ថតរូប​ភាពយក​ព័ត៌​មាន ។

ពេល​នោះ​ ស្រាប់​តែត្រូវ​បាន​ភាគី​ម៉ូតូ​កង់​បី​​​ដែល​ជា​ក្រុម​សមាគម ​រុញច្រាន​ចេញ​និង​ជេរ​ប្រមាថ​យ៉ាង​ចាស់ដៃ ។

ក្រោយ​ពី​រង​នូវ​ការ​ជេ​រ​ប្រ​មាថ​និង​រុ​ញ​ច្រាន​បែបនេះ ​អ្នក​សារព័ត៌មាន​ចំនួន​៣​អង្គភាពដែល​បាន​ទៅថតយក​ព័ត៌មាន​នៅ​ពេល​នោះ​ ក៏​​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​អូរ​ជ្រៅ ដើម្បី​ឲ្យជួយ​​​​រក​យុត្តិធម៌ ។

អ្នក​សារព័ត៌​មានទាំង​នោះ​និយាយ​ថា ទំនាស់​រវាង​ក្រុម​ម៉ូតូ​កង់​បីនិង​ក្រុម​សមាគម​ ធ្លាប់​ប្រទូស្ត​រ៉ាយ​នឹង​​គ្នា​២​ទៅ​៣​ដង​មក​ហើយ នៅ​ពេល​ដែល​ខាង​សមាគម​មក​រករឿង​អ្នក​រត់​ម៉ូតូ​កង់​បី​ក្រៅ​សមាគម​ ដោយ​ចោទ​ថា មក​ដណ្តើម​ម៉ូយ​គេ ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ គេ​ឃើញ​ឯកឧត្តម ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយក​រង​ខុ​ទ្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី និង​សមត្ថកិច្ច មាន​​នគរបាល និង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តបាន​​ទៅ​កន្លែង​កើតហេតុ ហើយ​សុំ​ឱ្យ​មន្ត្រីជំនាញរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា ។

ទំនាស់​រវាង​ម៉ូតូ​កង់​បី​២​ក្រុម​រឿង​ដណ្តើម​ម៉ូយ​​​​គ្នា ឈាន​ដល់​រុញច្រាន​ទ្រូង និង​ជេរប្រមាថ​​​អ្នក​សារព័ត៌មាន​ថែម​ទៀត​នោះ ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​ហើយ ដោយ​ឱ្យ​សមាគម​ម៉ូតូ​កង់​៣​សុំ​ទោស​ជា​សាធារណៈ ក្រោម​ការ​សម្រប​សម្រួល​ពី​សមត្ថកិច្ច ។

ក្រុម​ម៉ូតូ​កង់​បី​ឯកជន​បាន​និយាយ​ថា មូល​ហេតុ​ដែល​ពួក​គាត់​ឈាន​ដល់​នាំ​គ្នា​លើក​ម៉ូតូ​កង់​បី​ក្រុម​សមាគម​សម្ព័ន្ធ​សេដ្ឋកិច្ច និង​រ៉ឺ​ម៉ក​សន្តិភាព​ក្រឡាប់​ផ្ងារជើង ព្រោះតែ​ក្រុម​ម៉ូតូ​កង់​បី​ខាង​សមាគម​នេះ បាន​យក​មក​ចត​បិទផ្លូវ​មិន​ឱ្យ​ចេញ​-​ចូល ហើយ​ចោទ​ថា មិន​ឱ្យ​ភ្ញៀវ​ជិះ​ម៉ូតូ​កង់​បី​របស់​ក្រុម​គេ តែ​វា​ជា​រឿង​ភ្ញៀវ​ដែល​យើង​មិន​អាច​បង្ខំ ឬ​ទាញ​ដៃ​ឱ្យមក​ជិះ​ម៉ូតូ​កង់​បី​ក្រុម​ឯកជន​ឡើយ ។

ចំណែក​ក្រុម​ម៉ូតូ​កង់​បី​​បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ពួក​គាត់​យក​ម៉ូតូ​កង់់​បី​បិទផ្លូវ​មិន​ឱ្យ​ចេញ​-​ចូល ព្រោះតែ​ខឹង​នឹង​ក្រុម​ម៉ូតូ​កង​បី​ម្ខាង​ទៀត មិន​អនុញ្ញាត​ឱ្យ​ក្រុម​ម៉ូតូ​កង់​បី​ខាង​សមា​គ​ចូល​ទៅ​ចាប់​ម៉ូយ នៅ​មុខ​អគារ​ស្នាក់​នៅ​របស់​ភ្ញៀវ ហើយ​ទាំង​កាង​ថា ក្រុម​ម៉ូតូ​ឯកជន​ត្រូវ​បាន​ម្ចាស់​អគារ​ជា​អ្នក​បង្កើត និង​ទទួលស្គាល់ រីឯ​ម៉ូតូ​កង់​បី​ផ្សេង​ទៀត​មិន​ឱ្យ​ចូល ទើប​ពួក​គេ​ខឹង និង​យក​ម៉ូតូ​កង់​បី​បិទផ្លូវ​ក្រុម​ម៉ូតូ​កង់​បី​ឯកជន នាំ​គ្នា​លើក​ក្រឡាប់​ផ្ងារជើង ។

រីឯ​ក្រុម​អ្នក​សារព័ត៌​មានបាន​បញ្ជាក់​ថា ក្រោយ​​​ទទួល​ព័ត៌មាន បានដឹង​មាន​ក្រុម​ម៉ូតូ​កង់​បី​ចំនួន​២​ក្រុម​ឈ្លោះប្រកែក​គ្នា រហូត​ជិះ​ម៉ូតូ​កង​បី​ដេញ​កៀរ​គ្នា​ពេញ​ផ្លូវ និង​លើក​ក្រឡាប់​ម៉ូតូ​កង់​បី​បណ្តាល​ឱ្យ​ស្ទះចរាចរណ៍ បង្ក​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ទើប​អ្នក​សារព័ត៌មាន​៣​អង្គភាព​បាន​ទៅ​ថតរូប និង​ឡាយ​ព័ត៌មាន មិន​ទាន់​សួរ​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​ផង ស្រាប់តែ​ម៉ូតូ​កង់​បី​ខាង​សមាគម​មាន​ប្រមាណ​ជាង​១០​នាក់ មាន​ម្នាក់​ពាក់​វ៉ែនតា​ខ្មៅ​មក​រុញច្រាន​ទ្រូង​អ្នក​សារព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ហើយ​បាន​​​​ជេរ​ប្រមាថមើលងាយ រហូត​អ្នក​សារព័ត៌​មានបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​អូរ​ជ្រៅ​ជួយ​រក​យុត្តិធម៌​ជូន ។

នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ ឯក​​ឧត្តម ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយ​រង​ខុ​ទ្ធ​កាល័យ​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅ​ដល់​កន្លែង​ទំនាស់ ឯកឧត្តម​សម្របសម្រួល​ថា ទំនាស់​រវាង​ម៉ូតូ​កង់​បី​ខាង​សមាគម និង​ឯកជន គឺ​សុំ​ឱ្យ​១​ក្រុម​៨​គ្រឿង​ចូល​ទៅ​ដឹក​នៅ​ចំណុច​អគារ​ស្នាក់​នៅ​របស់​ភ្ញៀវ បើសិនជា​កើត​មាន​បញ្ហា​អសន្តិសុខ​សណ្តាប់ធ្នាប់​ទៀត នឹង​មាន​វិធានការ​តាម​ច្បាប់ ។

ដោយឡែក​ក្រុម​ម៉ូតូ​កង់​បី​ខាង​សមាគមដែល​​​​រុញច្រាន​ទ្រូង និង​ជេរ​ប្រមាថមើលងាយ​អ្នក​សារ​ព័ត៌មាន​៣​អង្គភាព​នៅ​ពេល​ចុះ​អនុវត្ត​ការ​ងារ បុគ្គល​ដែល​ប្រព្រឹត្តិ​មាន​ម្នាក់​ពាក់​វែ​នតាខ្មៅ ត្រូវ​តែ​សុំ​ទោស​អ្នក​សារព័ត៌​មាននៅ​ចំពោះ​មុខ​មហាជន ហើយ​ត្រូវ​បាន​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ