យន្តហោះ១គ្រឿងធ្លាក់នៅតំបន់អាម៉ាហ្សូនប្រេស៊ីល ស្លា.ប់១៤នាក់
ប្រទេសប្រស៊ីល ៖ ទីភ្នាក់ងារព័ត៌មានAFP រាយការណ៍នាថ្ងៃទី១៧កញ្ញាថា យោងតាមអាជ្ញាធរថា
ប្រទេសប្រស៊ីល ៖ ទីភ្នាក់ងារព័ត៌មានAFP រាយការណ៍នាថ្ងៃទី១៧កញ្ញាថា យោងតាមអាជ្ញាធរថា
ប្រទេសប្រស៊ីល ៖ ទីភ្នាក់ងារព័ត៌មានAFP រាយការណ៍នាថ្ងៃទី១៧កញ្ញាថា យោងតាមអាជ្ញាធរថាមនុស្ស១៤នាក់បានត្រូវស្លា.ប់កាលពីថ្ងៃទី១៦ កញ្ញា ដោយសារការធ្លាក់យន្តហោះ១គ្រឿងនៅក្រុងបាសឺឡូសជាទីក្រុងទេសចរណ៍មួយនៅតំបន់អាម៉ាហ្សូនប្រេស៊ីល។
ក្នុងសន្និសីទសារព័ត៌មានមួយលោកវីនីគ្លូសអាល់ម៉ីដា លេខាធិការផ្នែកសន្តិសុខរដ្ឋអាម៉ាហ្សូនណាស់និយាយថា យន្តហោះកង្ហាម៉ាស៊ីន២ ធុនEMB -110 ផលិតដោយក្រុមហ៊ុនយន្តហោះប្រេស៊ីលEMBRAER មិនអាចចុះបានដោយសារភ្លៀងធ្លាក់ខ្លាំងពេកនៅបាសឺឡូស។ យន្តហោះបានរត់ធ្លាក់ផ្លូវបន្ទាប់ពីចុះឆ្ងាយពេក បណ្ដាលឲ្យស្លា.ប់អ្នកដំណើរ១២នាក់និងសមាជិកក្រុមយានិក២នាក់។ ពុំមានអ្នកណាម្នាក់នៅរស់រានមានជីវិតឡើយ ក្រោយយន្តហោះរត់ធ្លាក់ផ្លូវ។
តាមលទ្ធផលដំបូងៗនៃការស៊ើបអង្កេតថា អ្នកដំណើរទាំងអស់ជាបុរសប្រេស៊ីល ដែលទៅកាន់តំបន់នោះដើម្បីធ្វើការនេសាទបែបកីឡា។ ក្រោយយន្តហោះជូបគ្រោះថ្នាក់ធ្លាក់ពីផ្លូវ លោកវីនសុនលីម៉ាអភិបាលរដ្ឋអាម៉ាហ្សូណាស់សរសេរតាមបណ្ដាញសង្គមថា ខ្ញុំសូមសម្ដែងសាមគ្គីភាព និងចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ។
រូបភាពនានាចេញផ្សាយបណ្ដាសារព័ត៌មានប្រេស៊ីល បង្ហាញយន្តហោះធុនតូចពណ៌សនោះ ពោះវាអូសលើផ្លូវដីមួយដោយផ្នែកខាងមុខរបស់វាធ្លាក់ចូលក្នុងព្រៃលិចទឹកមួយ ។ យន្តហោះនោះហោះចេញពីទីក្រុងម៉ាណាអូសរដ្ឋធានីនៃរដ្ឋខាងលើមកកាន់ក្រុងបាសឺឡូស ពោលត្រូវហោះហើររយៈពេលប្រមាណ៩០នាទី។ តាមអាជ្ញាធរថា យន្តហោះ២គ្រឿងទៀតដែលមកដល់ក្បែរក្រុងបាសឺឡូសដែរស្ទើរដំណាលគ្នា ត្រូវហោះបកទៅកាន់ក្រុងម៉ាណាអូសវិញមកពីធាតុអាកាសមិនល្អ ៕
ចែករំលែកព័តមាននេះ