ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌូ​នេ​ស៊ី​២​នាក់​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ផ្សារ​ទឹក​ពុះ ស្រាប់តែ​ត្រូវ​ចោ​.​រ​លួ​.​ច​បាត់​ផ្អើល​ឆោឡោ

7 ខែ មុន
  • បន្ទាយមានជ័យ

បុរស​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​២​នាក់​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​ផ្សារ​ទឹក​ពុះ ហើយ​ទុក​ម៉ូតូ រួច​ដើរ​ចូល​ផ្សារ ប៉ុន្តែ​ពេល​ចេញពី​ផ្សារ​វិញ ក៏​ស្រាប់តែ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​២​នាក់​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​ផ្សារ​ទឹក​ពុះ ហើយ​ទុក​ម៉ូតូ រួច​ដើរ​ចូល​ផ្សារ ប៉ុន្តែ​ពេល​ចេញពី​ផ្សារ​វិញ ក៏​ស្រាប់តែ​ត្រូវ​ចោរ​លួ​.​ច​ម៉ូតូ​បាត់​។ ប៉ុន្តែ​ចុង​ក្រោយ ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ​មានឈ្មោះ ខៀវ ពិសិដ្ឋ ហៅ​ដូង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ មាស កុសល់ ហៅ​ភុប រស់នៅ​ភូមិ​-​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ថា កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ មាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​២​នាក់​បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ ដើម្បី​ជិះ​ទៅ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​ទឹក​ពុះ​។ លុះ​ពេល​ទៅ​ដល់​ផ្សារ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ទាំង​២​នាក់​ក៏​បាន​ទុក​ម៉ូតូ រួច​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ ប៉ុន្តែ​នៅ​ពេល​ត្រឡប់​មក​វិញ ក៏​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង បន្ទាប់​មក​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ទាំង​២​នាក់​នោះ ក៏​បាន​ជិះ​ម៉ូតូឌុប​មក​ប្រាប់​ម្ចាស់​ម៉ូតូ​វិញ​ថា «​ចោរ​លួ​.​ច​ម៉ូតូ​យក​ទៅ​បាត់​ហើយ​»​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រួច​កំណត់​មុខសញ្ញា រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ខៀវ ពិសិដ្ឋ ហៅ​ដូង និង​យក​បាន​ម៉ូតូ​ត្រឡប់​មក​វិញ ម៉ាក​ហុងដា​ឌ្រី​ម នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពេល​ចាប់ខ្លួន កម្លាំង​ជំនាញ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ