ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​របង​បេតុង​រំ​លោ​.​ភ​ចូល​សមុទ្រ​ខេត្ត​កែប ត្រូវ​វា​.​យ​កម្ទេច​ចោល​វិញ

1 ឆ្នាំ មុន
  • កែប

អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ ដឹកនាំ​ដោយ​លោក ឆាយ ឆៃ អភិបាលស្រុក ចុះ​ត្រួតពិនិត្យ​បន្ថែម​ទៅ​លើ​ម្ចាស់​សំណង់​ដែល​ប្រើ​កម្មករ​វា​.​យ​កម្ទេច​សំណង់​របង​បេតុង​រំ​លោ​.​ភយ​ក​ដី​សមុទ្រ នៅ​ចំណុច​ភូមិ​

ខេត្ត​កែប ៖ អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ ដឹកនាំ​ដោយ​លោក ឆាយ ឆៃ អភិបាលស្រុក ចុះ​ត្រួតពិនិត្យ​បន្ថែម​ទៅ​លើ​ម្ចាស់​សំណង់​ដែល​ប្រើ​កម្មករ​វា​.​យ​កម្ទេច​សំណង់​របង​បេតុង​រំ​លោ​.​ភយ​ក​ដី​សមុទ្រ នៅ​ចំណុច​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​។

លោក ឆាយ ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​ចុះ​មក​ត្រួតពិនិត្យ​បន្ថែម​តាម​កិច្ចសន្យា ដោយ​ឱ្យ​ម្ចាស់​សំណង់​ដែល​ធ្វើ​របង​បេតុង​រំ​លោ​.​ភយ​ក​ដី​សមុទ្រ​នោះ ឱ្យ​វា​.​យ​កម្ទេច​ចោល​ដោយ​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។

លោក ឆាយ ឆៃ បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ទៀត​ថា ទាំង​កងកម្លាំង និង​មន្ត្រីរាជការ សុទ្ធតែ​ចុះ​មក​ពិនិត្យ​ដល់ទី​តាំង​ដូច​គ្នា ដើម្បី​កុំឱ្យ​មានការ​ផ្សាយ​ខុស​ពី​ការ​ពិត​។ លោក​អភិបាលស្រុក​ដំណាក់​ចង្អើរ និយាយ​បន្ត​ថា ការ​សាងសង់​របង​បេតុង​យក​ដី​សមុទ្រ​នេះ គឺ​មាន​ប្រវែង​១២​ម៉ែត្រ ហើយ​ម្ចាស់​សំណង់​នោះ​ក៏​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង គ្រាន់តែ​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​មើល​បន្ថែម​តែ​ប៉ុណ្ណោះ​។

លោក ឆាយ ឆៃ និយាយ​ទៀត​ថា ក្នុង​នាម​ជា​អាជ្ញាធរ​ស្រុក មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​សាងសង់​របង ឬ​ចាក់​ដី​រំ​លោ​.​ភ​យក​សមុទ្រ​ទៀត​ទេ ចាប់ពី​ពេល​នេះ​ទៅ ព្រោះ​ទីតាំង​ដី​មួយ​កន្លែង​នេះ អាជ្ញាធរ​បាន​ហាមឃាត់​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​នៅ​ប្រព្រឹត្ត​ដដែល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ