ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ធ្វើ​ស​ន្និ​សី​​ទ​កាសែត​ដាក់​ចេញ​គោលដៅ​៥ចំណុច ដើម្បី​អនុវត្ត​បន្ដ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន មាន​រៀបចំ​ធ្វើ​ស​ន្និ​សី​ទ​សារ​ព័ត៌​មាន​រួម​មួយ ដោយ​ដាក់​ចេញ​គោលដៅ​៥ចំណុច​សម្រាប់​អនុវត្ត​បន្តការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ចាប់ផ្តើម​កំណែទម្រង់ ។

ស​ន្និ​សី​ទ​សារព័ត៌មាន​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាល​ជាតិ ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន លោក​ឧត្តមសេនីយ៍ឯក អន សុ​ខុន មេបញ្ជាការ​រង​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន និង​មន្ត្រី​ជំនាញ​ពាក់​ពន្ធ ។

ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន បាន​គូសបញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន ដែល​មាន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេ​ត សា​វឿ​ន ជា​ប្រធាន​បាន​ដាក់​ចេញ​ទិស​ដៅ​ការងារ​អាទិភាព​ចំនួន​៥ ចំណុច សម្រាប់​អនុវត្ត​បន្ដ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ឲ្យ​បានជា​ដាច់ខាត តាម​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា ដើម្បី​ឈាន​ទៅ​លុប​បំបាត់​បទល្មើស​នេះ​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​កិច្ចប្រជុំ​ដំបូង​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ដែល​ទើប​កែសម្រួល​សមាសភាព​ថ្មី នីតិកាល​ទី​៧ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ បាន​លើក​ឡើង​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ.ន បាន​បែង​ចែក​ចង្កោម​ការងារ​របស់​ខ្លួន​ជា​ពីរ​ផ្នែក ដោយ​មួយ​ដើរតួ​នាទី​ជា​អង្គ​នយោបាយ និង​មួយទៀត តួអង្គ​អនុវត្ត​ច្បាប់ ។ ប៉ុន្ដែ​តួអង្គ​ទាំង​ពីរ​នេះ ត្រូវ​សហការ​អនុវត្ត​ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​ថ្នាក់ ក្រោម​ជាតិ ដើម្បី​ធ្វើ​យ៉ាងណា​កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំ​បា​ត់​បញ្ហា​គ្រឿងញៀ.ន នៅ​ពេល​អនាគត ។

ដោយឡែក​ សម្រាប់​ទិស​ដៅ​ការងារ​អាទិភាព​ចំនួន​៥ ចំណុច ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោ​យឧ​បនាយករដ្ឋមន្ដ្រី នេ​ត សា​វឿ​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន និង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ពី​សំណាក់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ នោះ​រួម​មាន ៖ ទី​១-​កិច្ច​ការងារ​អប់រំ​ផ្សព្វ​ផ្សាយ ដោយ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​កាន់តែ​ទូលំទូលាយ ក្នុង​នោះ​ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ពិសេស​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​រៀបចំ​ការ​អប់រំ​ណែនាំ​បន្ថែម​ផ្សេង​ៗ ឲ្យ​កាន់តែ​ផុលផុស ដោយ​បូក​រួម​ទាំង​ការ​និពន្ធ​ចម្រៀង តែង​កំណាព្យ វិញ្ញាសារ​សម្រាប់​សិស្ស​ប្រឡង ហើយ​បា.ញ់​ឆ្ពោះ​ត្រង់​ទៅ​កាន់​យុវជន និង​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល ។

ទី​២-​ការ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ ដោយ​ត្រូវ​រៀបចំ​ជា​បន្ទាន់​នូវ​យន្ដការ​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​ឲ្យ​បាន​ច្បាស់លាស់ ។ យន្ដការ​ទាំងនោះ​ត្រូវធ្វើ​ឡើង​ឲ្យ​សកម្ម ហើយ​មាន​និរន្ដរភាព ក្នុង​នោះ​អគ្គ លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ត្រូវ​សម្រប សម្រួល​ជាមួយ​ក្រសួង អង្គភាព ស្ថាប័ន​ដែល​មានការ​ពាក់ព័ន្ធ ទៅ​នឹង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ ដូច​ជា ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួង​ឧស្សាហកម្ម​ជាដើម ។

ទី​៣-​បន្ដ​ខិតខំ​យកចិត្តទុកដាក់​ទប់ស្កាត់​ការ​ហូរ​ចូល​គ្រឿងញៀ.ន​មក​ប្រទេស​កម្ពុជា ក្នុង​នោះ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។

ទី​៤-​បន្ដ​ខិតខំ​ទប់ស្កាត់​ការ​កែ​ច្នៃ​ផលិត​គ្រឿងញៀន​ក្នុង​ប្រទេស ដោយ​ត្រូវ​ប្រើប្រាស់​យន្ដការ​ដែល​បង្កើត​ឡើង​ពាក់ព័ន្ធ​ការ​គ្រប់ គ្រង​សារធាតុ​គីមី​ផ្សំ និង​ត្រូវ​ត្រួតពិនិត្យ​តំបន់​ដែល​មាន​ហានិភ័យ ដោយ​ពួក​ឧក្រិដ្ឋជន​លួច​ប្រើប្រាស់​កន្លែង​នោះ​លួចលាក់​កែ​ច្នៃ​ផលិត​គ្រឿងញៀ.ន​។ ឧទាហរណ៍​៖ តំបន់​ព្រៃ តំបន់​ឃ្លាំង​ស្ដុក​ទំនិញ និង​តំបន់​ដែល​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​ជាដើម ។

ទី​៥-​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់ ចែកចាយ​ប្រើប្រាស់​គ្រឿងញៀ.ន​តាម​ទីតាំង​សប្បាយដ្ឋាន ដូច​ជា ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ដ​បៀរហ្គាឌិន ជាដើម ។ បច្ចុប្បន្ន​កន្លែង​សប្បាយដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស មាន​ប្រមាណ​ជាង​១,៣០០​ទីតាំង ដែល​អាច​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន ហើយ​ការ​ត្រួតពិនិត្យ​ទីតាំង​សប្បាយដ្ឋាន​នេះ ត្រូវ​បាន​ផ្ដល់​តួនាទី ភារកិច្ច​ជូន​អង្គភាព​អនុវត្ត​ច្បាប់ ។ តាម​របាយ ការណ៍​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គ​លេខា ធិ​ការ នៃ​អគ្គលេខាធិការដ្ឋាន អ​.​ជ​.​ប​.​គ​.​ញ​.​បាន​បញ្ជាក់​ថា គ្រាន់ តែ​ក្នុង​រយៈពេល​០៨​ខែ ដើមឆ្នាំ​២០២៣ សមត្ថកិច្ច​អនុវត្ត​ច្បាប់​កម្ពុជា ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន បា​នចំនួន​៥.១៣៣ ករណី ឃាត់ខ្លួន​ជនល្មើស ចំនួន​១២.៤៩១​នាក់ ចាប់​យកសារ ធាតុ​ញៀ.ន ចំនួន​២.៦៥៨.៥៦ គីឡូក្រាម សារធាតុ​គីមី​ផ្សំ​ចំនួន ៩១០.៨៧ គីឡូក្រាម រួម​និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ បាន​អះអាង​ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​អនុវត្ត​បាន​ជោគជ័យ​នា​ពេល កន្លង​មក គឺ​ដោយសារ​តែ​មានការ​ដាក់​ចេញ​នូវ​ទិស​ដៅ និង​ចក្ខុ វិស័យ​ច្បាស់លាស់​របស់​ថ្នាក់ដឹកនាំ​ដែល​ពាក់ព័ន្ធ ពិសេស​ស​ម្ដេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តមនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន អតីត​ឧបនាយករដ្ឋមន្ដ្រី និង​ជា​អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ ។

ជា​ចុង​ក្រោយ ឯកឧត្តម នាយ​ឧត្តម​សេនី យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាល​ជាតិ និង ឯកឧត្តម ឧត្តម​សេនី​ឯក អន សុ​ខុន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេ ស បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​តាម​គោល​ការ​របស់​រាជ​រដ្ឋ​ភិ​បាល​ថ្មី ក្រោ​មការ​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ