ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សពីរនាក់នៅលើសាឡង់ដឹកខ្សាច់លិចក្នុងសមុទ្រកម្លាំងសហការអន្តរាគមន៍ដែនសមុទ្រសង្គ្រោះបានហើយ

7 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ចំនួន​០២​នាក់​នៅ​លើ​សា​ឡង់​ដឹក​ខ្សាច់ដែល​បាន​លិច​ក្នុង​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​ជួយ​សង្គ្រោះ ។ ការ​ជួយ​សង្គ្រោះ​នោះ តាម​បទបញ្ជា​ពី​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក​ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ចំនួន​០២​នាក់​នៅ​លើ​សា​ឡង់​ដឹក​ខ្សាច់ដែល​បាន​លិច​ក្នុង​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​ជួយ​សង្គ្រោះ ។ ការ​ជួយ​សង្គ្រោះ​នោះ តាម​បទបញ្ជា​ពី​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក​ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ លម្ហ​សមុទ្រ​បាន​ចាត់ តាំង​កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​វរ​សេនា​តូច លេខ​២៤០​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ចេញ​អន្តរាគមន៍​ផង​ដែរ ។

សា​ឡង់​ដឹក​ខ្សាច់​ដែល​បាន​លិច​នៅ​ចំណុច​និយាម​ការ​លេខ 0°45’70.92”N 103°32’22.60”E នា​វេលា​ម៉ោង​០៨.១៥​នាទី​ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ​២០២៣ ខាងលិច​កោះ​ដូង ស្ថិត​ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ឯក ម៉ូ មឿ​ន មេបញ្ជាការ​បង្ក្រាប​នៅ​លើ​ផ្ទៃសមុទ្រ​ប្រចាំការ​កោះ​ព្រាប​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សា​ឡង់​នេះ​លិច ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខ្យល់​បោកបក់​ខ្លាំង និង​រលក​ធំ​ៗ​ដែល​សា​ឡង់​មាន​បណ្ដោយ​ប្រវែង​៥៧​ម៉ែត្រ​ទទឹង​១០.៤​ម៉ែត្រ ពណ៌​ទឹក ប៉ិច លេខ​សា​ឡង់ : AG-21190 មាន​ផ្ទុក​ខ្សាច់​ចំនួន​៦០០​ម៉ែត្រ គីប របស់ ក្រុមហ៊ុន Green Power ។

ជន​រង​គ្រោះ​ដែល​កម្លាំង​អន្តរាគមន៍​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​វរ​សេនា​តូច​លេខ​២៤០ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ជួយ​សង្គ្រោះ បាន​ចំនួន​០២​នាក់​នោះ ទី​១.​ឈ្មះ​-​ឡេ ហ៊ួ​យ​ថា​ន់ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ស្រុក​កំណើត ក្រុង​ហ្គាំ​ង​ធឺ ខេត្ត​គៀង​យ៉ាង​ប្រទេស​វៀតណាម ជា​អ្នកបើកបរ​សា​ឡង់ ។ ទី​២.​ឈ្មោះ​-​ឡេ តាន់​ហា​យ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្រុក​កំណើត ក្រុង​ហ្គាំ​ង​ធឺ ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ សមត្ថកិច្ច​យើង​បាន​ជួយ​សង្គ្រោះ​យក​មក​ដល់​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ដោយ​សុវត្ថិភាព​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ