ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចិន​តាម​ប្រ.មា.ញ់​សត្វ​ក្រ.ពើ​រាប់​សិប​ក្បា.ល​ដែល​រួច​ចេញ​ពី​កសិដ្ឋាន​នៃ​ខេត្ត​ក្វាងទុង

1 ឆ្នាំ មុន

ពាក់​ព័ន្ធ​នឹង​ករណី​សត្វ​ក្រពើ​រាប់​សិប​ក្បាល​រួច​ចេញ​ពី​​កសិដ្ឋាន​​១​​កន្លែង​នៅ​​​ខេត្ត​ក្វាង​ទុង​ ប្រទេស​ចិន​,​ ឥឡូវ​នេះ​គេ​អាច​ចាប់​បាន​ក្រពើ​ជាង​ពាក់​កណ្ដាល​ត្រឡប់​មក​វិញ​ហើយ​។ ម៉្យាង​ទៀត​ គេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា​សត្វ​ក្រពើ​ដែល​រួច​ទាំង​នោះ​បាន​បង្ក​ការ​ស្លាប់​ ឬ​របួស​ស្នាម​ចំពោះ​នរណា​ម្នាក់​​នៅ​ឡើយ​ទេ​។ ​​គេ​ក៏​កំពុង​តាម​ស្វែង​រក​សត្វ​ក្រពើ​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ធានា​សុវត្ថិ​ភាព​សម្រាប់​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​មាន​ទឹក​លិច​។​ ​​​ភ្លៀង​ធ្លាក់​​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​ធ្វើ​ឱ្យ​​ទឹក​ជំនន់​ហក់​ឡើង​ខ្ពស់​​​រហូត​ដល់​លិច​​ជញ្ជាំង​​​កសិដ្ឋាន​​​​ និង​បង្កើត​បាន​ជា​ប្រឡោះ​ចំនួន​២​។ ឃើញ​ឱកាស​ល្អ​ដូច​នេះ,…

ពាក់​ព័ន្ធ​នឹង​ករណី​សត្វ​ក្រពើ​រាប់​សិប​ក្បាល​រួច​ចេញ​ពី​​កសិដ្ឋាន​​១​​កន្លែង​នៅ​​​ខេត្ត​ក្វាង​ទុង​ ប្រទេស​ចិន​,​ ឥឡូវ​នេះ​គេ​អាច​ចាប់​បាន​ក្រពើ​ជាង​ពាក់​កណ្ដាល​ត្រឡប់​មក​វិញ​ហើយ​។ ម៉្យាង​ទៀត​ គេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា​សត្វ​ក្រពើ​ដែល​រួច​ទាំង​នោះ​បាន​បង្ក​ការ​ស្លាប់​ ឬ​របួស​ស្នាម​ចំពោះ​នរណា​ម្នាក់​​នៅ​ឡើយ​ទេ​។ ​​គេ​ក៏​កំពុង​តាម​ស្វែង​រក​សត្វ​ក្រពើ​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ធានា​សុវត្ថិ​ភាព​សម្រាប់​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​មាន​ទឹក​លិច​។​

​​​ភ្លៀង​ធ្លាក់​​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​ធ្វើ​ឱ្យ​​ទឹក​ជំនន់​ហក់​ឡើង​ខ្ពស់​​​រហូត​ដល់​លិច​​ជញ្ជាំង​​​កសិដ្ឋាន​​​​ និង​បង្កើត​បាន​ជា​ប្រឡោះ​ចំនួន​២​។ ឃើញ​ឱកាស​ល្អ​ដូច​នេះ, សត្វ​ក្រពើ​ក៏​ហែល​បណ្ដែត​ខ្លួន​​ចេញ​តាម​ច្រក​ទាំង​នោះ​។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន,​ នៅ​ក្នុង​ចំណោម​សត្វ​ក្រពើ​៧១​ក្បាល​ មាន​៦៩​ក្បាល​ជា​ក្រពើ​ធំ​ពេញ​វ័យ និង​២​ក្បាល​នៅ​វ័យ​ជំទង់​។ ពួក​វា​ជា​ប្រភេទ​ក្រពើ​សៀម​ (Siamese crocodiles) ​ដែល​ជា​ប្រភេទ​ក្រពើ​ទឹក​សាប​មាន​ប្រភព​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​​។

កន្លែង​ធ្លុះ​ធ្លាយ​នៃ​កសិដ្ឋាន​​​​​ត្រូវ​​​គេ​យក​របង​លួស​បន្លា​ទៅ​ស្រាស់​យ៉ាង​ជិត​ដើម្បី​កុំ​ឱ្យ​ក្រពើ​ដទៃ​ទៀត​អាច​មាន​ឱកាស​ហែល​ចេញ​​ពី​ទី​នោះ​​។ ​អាជ្ញាធរ​បាន​ប្រមូល​កម្លាំង​ និង​ក្រុម​​ការ​ងារ​ចម្រុះ​ជិត​១​ពាន់​នាក់​ដែល​មាន​ទាំង​នគរបាល,​​ ​កង​ប្រជា​ការ​ពារ,​​ ​អ្នក​ពន្លត់​អគ្គិ​ភ័យ និង​អ្នក​ជំនាញ​ខាង​ចាប់​ក្រពើ​​ដើម្បី​តាម​ប្រមាញ់​ក្រពើ​នៅ​​តាម​បឹង, ត្រពាំង​, ស្រះ​ និង​វាល​លិច​ទឹក​​​។ ​​

​​​បុគ្គលិក​​មន្ទីរ​កសិកម្ម​ និង​ជន​បទ​ សហ​ការ​ជា​មួយ​ភ្នាក់​ងារ​សន្តិសុខ​ និង​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ដើម្បី​​​បូម​ទឹក​​​រីង​ដល់​បាត​ដី ងាយ​ស្រួល​​រាប់​ចំនួន​ក្រពើ​ដែល​នៅ​សេស​សល់​ និង​​បូក​សរុប​តួ​លេខ​ឱ្យ​បាន​ច្បាស់​ថា​​​​​ក្រពើ​​នៅ​​ក្នុង​កសិដ្ឋាន​នៅ​សល់​ប៉ុន្មាន​ក្បាល​? បាត់​អស់​ប៉ុន្មាន​ក្បាល​?​ ព័ត៌មាន​​ចុង​ក្រោយ​បង្ហាញ​ថា​​អាជ្ញាធរ​​ចាប់​បាន​​​ក្រពើ​៤៤​​ក្បាល​។ ពួក​វា​ហែល​ចេញ​ពី​កសិដ្ឋាន​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​មាន​ខ្យល់​ព្យុះ និង​ការ​ធ្លាក់​ភ្លៀង​​​ខ្លាំង​​នៅ​ខេ​ត្ត​មាត់​សមុទ្រ​១​នេះ​​។​​​

នៅ​​ពេល​មិន​​ទាន់​ប្រមូល​ក្រពើ​ចូល​កសិដ្ឋាន​វិញ​គ្រប់​ចំនួន​ អាជ្ញាធរ​​សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​មាត់​ទឹក​ ​សូម​ផ្អាក​ចុះ​ទឹក​ដើម្បី​ប្រកប​មុខ​របរ​ផ្សេង​ៗ ឬ​ហែល​កម្សាន្ត​​ជា​បណ្ដោះ​អាសន្ន​សិន​ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​ធ្វើ​ការ​ងាររបស់​ខ្លួន​ឱ្យ​បាន​ចប់​សព្វ​គ្រប់​៕​

ប្រភព៖ Xinhua និង​ CCTV
https://english.news.cn/20230914/6c4e16149b874b1da7762158830154f1/c.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ