ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​យន្តហោះ​៧០​គ្រឿង​ និង​នាវា​១០​គ្រឿង​មក​ក្បែរ​កោះ​តៃវ៉ាន់

7 ខែ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​នា​ថ្ងៃ​ទី​១៤ កញ្ញា​ថា ភាព​តានតឹង​ខ្លាំង​មួយ

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​នា​ថ្ងៃ​ទី​១៤ កញ្ញា​ថា ភាព​តានតឹង​ខ្លាំង​មួយ
កំពុង​កើត​មាន​ជា​ថ្មី ដែល​នាំ​ឲ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ ។ កោះ​តៃវ៉ាន់​អះអាង​នា​ថ្ងៃ​ទី​១៤
កញ្ញា​ថា ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​៦៨គ្រឿង និង​ដាក់​ពង្រាយ​នាវាចម្បាំង​១០​គ្រឿង មក
ជិត​ឆ្នេរសមុទ្រ​របស់​ខ្លួន​អស់​ពេល​ប៉ុន្មាន​ម៉ោង ។

ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់ ក្នុង​សេចក្ដីប្រកាស​មួយ​ថ្លែង​ថា យន្តហោះ​៦៨​គ្រឿង​របស់កង​ទ័ព​​ប្រជាជន​ចិន និង​នាវា​១០​គ្រឿង​របស់​កងម៉ា​រី​ន​ចិន ត្រូវ​បាន​ពិនិត្យ​ឃើញ រវាង​ថ្ងៃ​ទី​១៣​និង១៤ កញ្ញា​ព្រឹក នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ។ មុន​នេះក្រុង​តៃ​ប៉ិ​បាន​គូស​បញ្ចា​ក់​ពី​ការ​ពិនិត្យ​ឃើញ​យន្តហោះ​យោធា​ចិនដីគោក​៣៥​គ្រឿង​នៅ​ជុំវិញ​កោះតៃវ៉ាន់ អស់​ពេល​ប៉ុន្មាន​ម៉ោង ដោយ​នាវា​មួយចំនួន​បើក​ឆ្ពោះទៅ​ភាគ​ខាងលិច​នៃ​មហាសមុទ្រប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ទៅ​ជួប​ជាមួយ​នាវា​ផ្ទុក​យន្តហោះ SHANDONG ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ហ្វឹកហ្វឺន​តាម​សមុទ្រ និង​អាកាស​រួម ។

ក្រសួង​ការពារ​តៃវ៉ាន់​កត់សម្គាល់​ឃើញ ការ​កើនឡើង​នៃ​ការ​លុកលុយ​តាម​សមុទ្រ និង​តាម
អាកាស​​របស់​ចិន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ