ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ និង​លោក​គី​ម​ ជុង​អ៊ុ​ន​ ​ពិភាក្សា​​គ្នា​ពី​កិច្ច​សហប្រតិបត្តិការ​យោធា

7 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី​ ៖ ក្នុង​ឱកាសបំពេញ​ទស្សនកិច្ច​នៅ​រុ​ស្ស៊ី​ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​

ប្រទេស​កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី​ ៖ ក្នុង​ឱកាសបំពេញ​ទស្សនកិច្ច​នៅ​រុ​ស្ស៊ី​ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បានជួប​ពិភាក្សា​គ្នា​២​ម៉ោង នៅ​ទីតាំង​បាញ់​បង្ហោះ​កាំជ្រួច​អវកាស VOSTOTCHNY ភាគ​ខាងកើត​រុ​ស្ស៊ី​ ។

មេដឹកនាំ​ទាំង​២​បាន​ជួប​ពិភាក្សា​គ្នា​នោះ​បន្ទាប់​ពី​ពិធី​ចាប់ដៃ​រាក់ទាក់​គ្នា ហើយ​បាន​ដើរទស្សនា​ទីតាំង​បាញ់​បង្ហោះ​កាំជ្រួច​អវកាស​នោះ ។

ប្រមុខរដ្ឋ​រុ​ស្ស៊ី​​ថ្លែង​ថា​ លោក​រីករាយ​ណាស់ ដែលបាន​ជួប​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ។ ចំណែក​លោក
គី​ម ជុង​អ៊ុ​ន វិញ​អះអាង​ពី​ការ​គាំទ្រ​របស់​លោកចំពោះ​រុ​ស្ស៊ី​​ដោយ​វាយតម្លៃ​ថា ការ​ជួប​គ្នា​នេះ​គឺជា
ជំហាន​ឆ្ពោះទៅ​រក​ទំនាក់ទំនង​កាន់តែ​ខ្លាំង​។

បន្ទាប់​ពី​សរសើរ​ដល់​កងទ័ព​រុ​ស្ស៊ី​ ដែល​កំពុង​ប្រយុទ្ធ​ប្រកបដោយ​វីរភាព​នៅ​អ៊ុយ​ក្រែ​ន​មេ​ដឹក
នាំ​កូរ៉េ​ខាងជើង​គូស​បញ្ចា​ក់ថា រុ​ស្ស៊ី​​ពិតជា​ឈ្នះ​ក្នុងសង្គ្រាម​នោះ ។ លោក​គី​ម ជុង​អ៊ុ​ន ក៏​លើក​ឡើង​ដែរពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាងប្រទេស​ទាំង​២​ហើយ​លោក​ថា រុ​ស្ស៊ី​​ពិតជា​ទទួល
បាន​មហា​ជ័យជម្នះ​ក្នុង​សង្គ្រាម​នោះ ។

បន្ទាប់​ពី​ការ​ជួប​គ្នា​នោះ​មក លោក​គី​ម ជុ​ង​អ៊ុ​ន បាន​អញ្ជើញ​លោកពូ​ទី​ន​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ប្រទេស​លោក ។ មេដឹកនាំ​រុ​ស្ស៊ី​បាន​យល់ព្រម​ដោយ​ក្ដី​រីករាយ ចំពោះ​ការ​អ​ញ្ញើញ​នោះ ដោយ​លោក​អះអាង​ជា​ថ្មី​ពី​ឆន្ទៈ​បន្ត​ជម្រុញ​ទៅមុខ​នូវ​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​មិត្តភាព​រវាង​ប្រទេស​ទាំង​២ ។

ទោះបី​យ៉ាងណា​ មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ជាយថាហេតុ ស្ដី​ពី​ការ​ផ្ដល់​អាវុធ​ដល់​រុ​ស្ស៊ី​សម្រាប់​ការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដូច​ការ​លើក​ឡើង​របស់​អា​មេ​រិ​ក​នៅឡើយ ។

តាម​លោកពូ​ទី​ន​ថា លោក​គី​ម ជុង​អ៊ុ​ន នឹង​ទៅទស្សនា​ក្នុង​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ការ​បង្ហាញ​កម្លាំង​របស់​កង​នាវាចរណ៍​រុ​ស្ស៊ី​​នៅ​ប៉ា​ស៊ី​ហ្វិ​ក ហើយនឹងទៅ​ទស្សនា​ក្នុង​តំបន់​ចុង​បូព៌ាបណ្ដា​រោងចក្រ ផលិត​ឧបករណ៍​អវកាស​ស៊ី​វិល​និង​យោធា​។ លោកពូ​ទី​ន​និយាយ​ថា ពិនិត្យ​ឃើញ​ទស្សនវិស័យ​នានា​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​កូរ៉េ​ខាងជើង ក៏​ទោះបី​ប្រទេស​នោះ​ជាប់​ទណ្ឌកម្ម​អន្តរជាតិ ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​ខ្លួន​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ