ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡា.ប់​កាណូត​មួយ​គ្រឿង​ធ្លាក់​បាត់​ក្មេង​តូច​ជាង​១​ម៉ោង ​ទើប​រក​ឃើញ តែ​អរកុសល​មិន​អាច​​សង្គ្រោះ​បាន

7 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាណូត​បា​ឡា​ស្មាច់​មួយ​គ្រឿង​បាន​ក្រឡា​.​ប់លិច​នៅ​ក្នុង​ទន្លេ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្ពានឈើ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង ផ្សារឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ កាណូត​បា​ឡា​ស្មាច់​មួយ​គ្រឿង​បាន​ក្រឡា​.​ប់លិច​នៅ​ក្នុង​ទន្លេ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្ពានឈើ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ស្ត្រី​ជា​ម្ដាយ​បើកកាណូត​នេះ​បំណង​ទៅ​ផ្ទះ​របស់​ខ្លួន ។

យោង​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ផ​ន ស្រី​មុំ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​អុស​ក្រោម ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី​បាន​បើក​ការ​ណូ​តបា​ឡា​ស្មាច់ ចេញពី​ទំនប់​បារាំង​សំដៅ​ទៅ​ផ្ទះ​របស់​ខ្លួន ដោយ​ដឹក​ឥ​វ៉ា​ន់​សំពីង​សំពង ព្រមទាំង​មានកូន​ស្រី​តូច​ឈ្មោះ ទុ​យ សូ​លា អាយ​៤​ឆ្នាំ រួម​ដំណើរ​ជាមួយ​ផង ។

ប្រភព​ដដែល​បាន​បន្ត​ថា ៖ លុះ​ពេល​មក​ដល់​ចំណុច​កើត​ជិត​ស្ពានឈើ កាណូត​បាន​ជាប់​ហ្គែ ហើយ​ក៏​បាន​បង្ក​ឲ្យ​ក្រឡា​.​ប់​តែ​ម្ដង ។ នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​ធ្លាក់​លិច​កូនស្រី អាយុ​៤​ឆ្នាំ រយៈពេល​ជាង​មួយ​ម៉ោង ទើប​រក​ឃើញ ប៉ុន្តែ​ជា​អកុសល​បាន​ស្លា​.​ប់​ទៅ​ហើយ ។

យ៉ាងនេះ​ក្តី​ដោយ​មិន​អស់ចិត្ត ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​យក​នាង​ទៅ​មន្ទីរពេទ្យ តែ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ៖ នាង​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺ​បណ្ដាល​មក​ពី​ក្រឡា​.​ប់​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ