ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ផ្ដោត​ការ​វា.យប្រហារ​លើ​មូលដ្ឋាន​នាវាចរណ៍​រុ​ស្ស៊ី​​នៅ​គ្រី​មេ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​១២​មក​១៣​កញ្ញា មី​ស៊ី​ល​១០​គ្រាប់​បាន​វាយប្រហារ​លើ​ការដ្ឋាន​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​១២​មក​១៣​កញ្ញា មី​ស៊ី​ល​១០​គ្រាប់​បាន​វាយប្រហារ​លើ​ការដ្ឋាន​នាវា​នៅ​កំពង់​ផែ​ក្រុង​សេ​បា​ស្តូ​ប៉ូ​ល​នៅ​គ្រី​មេ កន្លែង​ដែល​នាវា​មុជ​ទឺ​ក​១​គ្រឿង​និង​នាវា​ដឹក​ទ័ព​១​គ្រឿង​កំពុង​ជួសជុល​រង​ការ​ខូចខាត​។ នោះ​ជា​ការ​វាយប្រហារ​មួយ​ចំ​បេះដូង​មូលដ្ឋាន​នាវាចរណ៍​រុ​ស្ស៊ី​ក្នុង​ទីក្រុង​សេ​បា​ស្តូ​ប៉ូ​ល​នៅ​គ្រី​មេ​។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​AFP​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​។

ការ​វាយប្រហារ​នោះ​ដែល​ត្រូវ​បាន​អះអាង​ដោយ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន តាម​ពិត​ធ្វើ​ឡើង​តាម​រយៈ​មី​សី​ុ​ល​SCALP និង STORM SHADOW ដែល​បារាំង​និង​អង់គ្លេស​ទើប​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​។

មូលដ្ឋាន​នាវាចរណ៍​សេ​បា​ស្តូ​ប៉ូ​ល​ស្ថិត​នៅ​គ្រី​មេ ដែល​រុ​ស្ស៊ី​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ទទួល​រង​រួច​ហើយ​ការ​វាយប្រហារ​ច្រើន​លើក ដោយ​ដ្រូ​ន​អាកាស​និង​នាវា​ដ្រូ​ន​អ៊ុយ​ក្រែ​ន​។

តាម​តេ​ឡេ​ក្រាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​​អះអាង​នា​ថ្ងៃ​ទី​១៣​ កញ្ញា​ថា ស្នូរ​ផ្ទុះ​បាន​លាន់ឮ​ជាមួយ​ពពក​ផ្សែង​ខ្មៅ​ហុយ​ចេញ​ទៅ​លើ​អាកាស​នា​ពេល​យប់​។ នា​យប់​នោះ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ដោយ​មី​ស៊ី​​ល​បណ្ដែត​១០​គ្រាប់ លើ​ការដ្ឋាន​នាវា​មួយ​នៅ​ក្រុង​សេ​បា​ស្តូ​ប៉ូ​ល​។ នាវា​២​គ្រឿង​កំពុង​ជួសជុល​នៅ​ទីនោះ​រង​ការ​ខូចខាត ចំណែក​កងការពារ​អាកាស​រុ​ស្ស៊ី​ បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​បណ្ដែត​៧​គ្រាប់​។

មុន​នេះ​នា​ថ្ងៃ​ទី​១៣​កញ្ញា​អភិបាលក្រុង​សេ​បា​ស្តូ​ប៉ូ​ល លោក​មី​ខា​អ៊ី​ល​រ៉ា​ស្វូ​ហ្សា​អ៊ី​​យេ​វ​គូសបញ្ជាក់​រួច​ហើយ​តាម​តេ​ឡេ​ក្រាម​ថា អគ្គិភ័យ​មួយ​កើត​មាន​ក្នុង​ការដ្ឋាន​នាវា​នោះ​ដែល​រង​ការ​វាយប្រហារ​។ ក្នុង​ការ​វាយប្រហារ​នេះ​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា បណ្ដាល​ឲ្យ​មនុស្ស​២៤​នាក់​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ