ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​អី ដឹក​ទៅ ចែក​គ្នា​រស់ ព្រោះ​ឈើ​ស្រុក​យើង​ច្រើន​ណាស់ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ក្រចេះ

រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង កំពុង​តែ​សម្រុកចូល​ទៅ​ដឹកឈើ​ក្នុងភូមិ​សាស្ត្រ​កោះ​ខ្ញែរ និង​ភូមិ​ខ្សាច់​លាវ ស្ថិត​ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ យ៉ាង​គគ្រឹក​គគ្រេង ចំណែកឯ​

ខេត្តក្រចេះ ៖ រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង កំពុង​តែ​សម្រុកចូល​ទៅ​ដឹកឈើ​ក្នុងភូមិ​សាស្ត្រ​កោះ​ខ្ញែរ និង​ភូមិ​ខ្សាច់​លាវ ស្ថិត​ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ យ៉ាង​គគ្រឹក​គគ្រេង ចំណែកឯ​សមត្ថកិច្ច​នៅ​ទីនោះ និង​តាម​ដងផ្លូវ មិន​ខ្ចី​បង្ក្រាប សង្ស័យ​ជា​ឆ្នាំងបាយ​។

នៅ​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ក៏​គេ​សង្កេត​ឃើញ​មាន​រថយន្ត​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង​ចូល​ដឹកឈើ ដែល​ទូក​ដឹកឈើ​យក​មក​ទម្លាក់​នៅ​មាត់កំពង់​។ ហើយ​នៅ​យប់​នោះ ក៏​មាន​ទូក​ចូល​មក​ចំនួន​២​គ្រឿង ដែល​ជា​របស់​ឈ្មោះ​ឃាង នៅ​កោះ​ខ្ញែរ និង​ឈ្មោះ​លី ទម្លាក់​នៅ​មាត់កំពង់​នេះ​ដែរ ដោយ​ក្នុង​មួយ​ទូក​ផ្ទុក​ឈើ​ចាប់ពី​១០​ម៉ែត្រគូប ទៅ​១៥​ម៉ែត្រគូប​ឯណោះ ស្ថិត​ក្នុងភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។ ចំណែក​នៅ​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​វិញ ក៏​មាន​រថយន្ត​សាំ​យ៉ុ​ង​ចំនួន​៨​គ្រឿង​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​កោះ​ខ្ញែរ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុងភូមិ​សាស្ត្រ​នោះ មាន​ក្រុម​ដឹកឈើ​តាម​ទូក​ចេញពី​ព្រំប្រទល់​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ប្រមាណ​ជា​៥​ទៅ​៦​នាក់ ឆ្លងទន្លេ​តាម​ទូក​នៅ​ពេល​យប់ រួច​មក​ទម្លាក់​នៅ​មាត់កំពង់​កោះ​ខ្ញែរ និង​ភូមិ​ខ្សាច់​លាវ ហើយ​ក៏​មាន​រថយន្ត​សាំ​យ៉ុ​ង​មក​ដឹក​បន្ត​។

ប្រភព​ដដែល​បន្ត​ថា ឯ​រថយន្ត​ដែល​ចូល​ទៅ​ដឹក​នោះ គឺ​មាន​ចំនួន​៥​ម្ចាស់ ដោយ​ក្នុង​មួយ​ម្ចាស់​មាន​រថយន្ត​សាំ​យ៉ុ​ង​៣​គ្រឿង​ដឹក​ជញ្ជូន​ចេញពី​ស្រុក​អូរ​គ្រៀង ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​។ ហើយ​ការ​ដឹក​ជញ្ជូន​នេះ ភាគច្រើន​នៅ​វេលា​ម៉ោង​១២​យប់ រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ ក្នុង​នោះ​រួម​មាន ៖ ឈ្មោះ​ឆាយ​, ឈ្មោះ​អូន​, ឈ្មោះ​ឆ​យ​, ឈ្មោះ​បុល និង​ឈ្មោះ​ស្រី​ល័​ក្ខ​។ ហើយ​សកម្មភាព​ទាំងនេះ គឺ​តែងតែ​ដឹក​ជញ្ជូន​ជា​ប្រចាំ​រៀង​រាល់​យប់ ចំណែក​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ មិន​មានការ​បង្ក្រាប​នោះ​ទេ​។

ទាក់​ទឹ​ន​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ភូមិសាស្ត្រ​ខាងលើ​នោះ លោក កែវ ចំណាន់ រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង និង​ប្រធាន​ស្នាក់​ការ​បរិស្ថាន​ប្រចាំការ​នៅ​ទីនោះ មិន​អាច​សុំ​ការ​ទំនាក់ទំនង​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ