សោកនា.ដកម្ម! ឆេះអគារមួយកន្លែង នៅវៀតណាម ស្លា.ប់ច្រើននាក់ (វីដេអូ)
ប្រទេសវៀតណាម ៖ តាមបណ្ដាសារព័ត៌មានវៀតណាមថា តុល្យការនៃការឆេះអគារស្នាក់នៅមួយក្នុង
ប្រទេសវៀតណាម ៖ តាមបណ្ដាសារព័ត៌មានវៀតណាមថា តុល្យការនៃការឆេះអគារស្នាក់នៅមួយក្នុង
ប្រទេសវៀតណាម ៖ តាមបណ្ដាសារព័ត៌មានវៀតណាមថា តុល្យការនៃការឆេះអគារស្នាក់នៅមួយក្នុងក្រុងហាណូយ កាលពីយប់ថ្ងៃទី១២ មក១៣កញ្ញា មានកាន់តែធ្ងន់។ មនុស្សច្រើនសិបនាក់បានត្រូវស្លា.ប់ ក្នុងភ្លើ.ង។
ទីភ្នាក់ងារព័ត៌មានវៀតណាមVNA រៀបរាប់ថា មនុស្ស៥៤នាក់បញ្ជូនទៅមន្ទីរពេទ្យហើយក្នុងចំណោមអ្នកទាំងនេះ ច្រើនសិបនាក់ស្លា.ប់។ កុមារយ៉ាងតិច៣នាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លា.ប់ដែរ។ នេះបើតាមតុល្យការដំបូងរបស់អាជ្ញាធរមូលដ្ឋាន។ VNAបន្តថា ក្រុមអ្នកជួយសង្គ្រោះអាចនាំមនុស្ស៧៩នាក់ ដែលជាប់គ្នុងអគារមានភ្លើងឆេះចេញមកបាន ។ ប្រតិបត្តិការរុករកកំពុងបន្តនាព្រឹកថ្ងៃទី១៣កញ្ញា ពេលដែលភ្លើងឆេះរាងចុះថយឥទ្ធិពល។
ភ្លើងចាប់ឆាបឆេះពីទីតាំងចតរថយន្ត មុនពាក់កណ្ដាលយប់ថ្ងៃទី១២កញ្ញា។ បណ្ដាវីដេអូផ្សាយតាមបណ្ដាញសង្គមបង្ហាញអគ្គីភ័យដ៏ធំដែលឆេះរាលដាល ដល់ផ្នែកដ៏ធំនៃអគារកម្ពស់១០ជាន់នោះ ស្ថិតនៅទីតាំងរាងចង្អៀតមួយនៃរដ្ឋធានីហាណូយ។ ក្នុងអគារនោះមានមនុស្សរស់នៅប្រមាណជា១៥០នាក់។ សោកនា.ដកម្មនោះកើតមាន២ថ្ងៃប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិននៅក្រុងហាណូយ៕
ចែករំលែកព័តមាននេះ