ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សាធារណរដ្ឋ​ស្នើ​ស៊ើ​ប​អង្កេត​ដក​តំណែង​លោក​ចូ​ បៃ​ដិ​ន

7 ខែ មុន

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​សាធារណរដ្ឋ​ពេល​នេះ​ចាប់ធ្វើការ​វាយបក​វិញ​ហើយ​។ ប្រធាន​សភា​អា​មេ​រិ​ក​

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​សាធារណរដ្ឋ​ពេល​នេះ​ចាប់ធ្វើការ​វាយបក​វិញ​ហើយ​។ ប្រធាន​សភា​អា​មេ​រិ​ក​អ្នក​សាធារណរដ្ឋ លោក​KEVIN McCARTHY លើក​ឡើង​កាលពី​ថ្ងៃ​ទី​១២​ កញ្ញា​ ថា លោក​យល់​ស្រប​ចំពោះ​ការ​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​មួយ​លើ​ការ​ដក​តំណែង​លោក​ចូ​ បៃ​ដិ​ន​។

ប្រធានសភាអាមេរិក​លោកKEVIN McCARTHY

លោក​KEVIN McCARTHY​បន្ត​ថា ខ្ញុំ​ស្នើ​ដល់​គណៈកម្មការ​សភា​មួយ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ លើ​ការ​ដក​តំណែង​នោះ ដោយ​លោក​យល់​ថា ប្រធានាធិបតី​បាន​កុហក​ពលរដ្ឋ​អា​មេ​រិ​កលើ​រឿង​ចម្រូងចម្រាស់ របស់ កូនប្រុស​លោក​នៅ​ឯ​បរទេស​។

សេត​វិមាន​ចាត់​ទុក​រឿង​នោះ​ថា មាន​លក្ខណៈ​នយោបាយ​ខណៈ​សល់​ពេល​តែ​១​ឆ្នាំ​ទៀត ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។ តាម​បណ្ដាញ​សង្គម​លោក​IAN SAMS អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​ថា ពួក​អ្នក​សាធារណរដ្ឋ​ក្នុង​សភា បាន​ស៊ើប​អង្កេត​លើ​ប្រធានាធិបតី​អស់​ពេល​៩​ខែ​មក​ហើយ តែ​មិន​បាន​រក​ឃើញ​ភស្ដុ​តាង​ណាមួយ​ឡើយ​។

លោក​ហ៊ុន​ធ័​របៃ​ដិ​ន​ កូនប្រុស​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន បាន​ក្លាយជា​គោលដៅ​មួយ​របស់​ក្រុម​ស្ដាំ​និយម​អា​មេ​រិ​ក​។ អ្នក​ស្ដាំ​និយម​អា​មេ​រិ​កបាន​ចោទប្រកាន់​ជា​ពិសេស​កូនប្រុស​លោក​បៃ​ដិ​ន ថា បានរ​កស៊ី​​ពោរពេញ​ដោយ​ការ​សង្ស័យ​នៅ​អ៊ុយ​ក្រែ​ន​និង​នៅ​ចិន អំឡុង​ពេល​លោក​បៃ​ដិ​ន​នៅ​ជា​អនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ដោយ​យកឈ្មោះ​ឪពុក​គេ​មក​លាប​។

រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​ចែង​ថា សភា​អាច​ដក​តំណែង​ប្រធានាធិបតី ក្នុង​ករណី​មានការ​ក្បត់ ពុក​រលួយ​ឬ​ឧក្រិ.ដ្ឋកម្ម​ដទៃ​ៗ​ទៀត​ព្រមទាំង​ប្រព្រឹត្ត​កំហុសឆ្គង​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ