ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញបកស្រាយ តើយើងញាំប៊ីយេរប៉ុន្មានកំប៉ុងទើបសុខភាពល្អ ?

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រា គឺជា​សារជាតិ​ពុល​ម្យ៉ាង ដែល​ត្រូវ​បាន​ផលិត​ចេញពី​ម្សៅ​មេ ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ព្រោះ​វា​ជា​សារជាតិ​ដែល​មាន​ឥទ្ធិពល​ដល់​ចិត្តសាស្ត្រ និង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នែក​អារម្មណ៍​ដល់​អ្នក​ប្រើប្រាស់​ទៀត​ផង ។ មាន​សំណួរ​បងប្អូន​ជា​ច្រើន​តែងតែ​ឆ្ងល់…

រាជធានី​ភ្នំពេញ ៖ ស្រា គឺជា​សារជាតិ​ពុល​ម្យ៉ាង ដែល​ត្រូវ​បាន​ផលិត​ចេញពី​ម្សៅ​មេ ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ព្រោះ​វា​ជា​សារជាតិ​ដែល​មាន​ឥទ្ធិពល​ដល់​ចិត្តសាស្ត្រ និង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នែក​អារម្មណ៍​ដល់​អ្នក​ប្រើប្រាស់​ទៀត​ផង ។ មាន​សំណួរ​បងប្អូន​ជា​ច្រើន​តែងតែ​ឆ្ងល់ និង​សួរ​ថា លោកគ្រូ តើ​យើង​ញាំប៊ីយេរ​ប៉ុន្មាន​កំប៉ុង​ទើប​សុខភាព​ល្អ ? ព្រោះ​មាន​អ្នកខ្លះ​ថា ហូប​ប៊ីយេរ​មួយ​ថ្ងៃ មួយ​កំប៉ុង​សុខភាព​ល្អ និង​អ្នកខ្លះ​ទៀត​ថា មិនល្អ​ឡើយ ។

ដើម្បី​ឲ្យ​អស់​ច​ម្ង​ល់បង​ប្អូន​យើង​នូវ​សំណួរ​ខាងលើ​នោះ វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី ក៏​បាន​បកស្រាយ​នៅ​ក្នុង​វី​ដេ​អូ នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក កាលពីថ្ងៃទី១០ ខែកញ្ញានេះ ដែល​មាន​រយៈពេល​១​នាទី និង​៣៦​វិនាទី ដោយ​បាន​បញ្ជាក់​ថា ហើយ​ចុះ អ្នក​គិត​ថា ប៉ុន្មាន​កំប៉ុង​ទៅ​ទើប​មាន​សុខភាព​ល្អ ? ១​កំប៉ុង ២​កំប៉ុង ឬ​មួយ​យួរ ?

ទន្ទឹម​នោះ​ដែរ វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី ក៏​បាន​បញ្ជាក់​ថា​កាលពី​៣​ឆ្នាំ​មុន​នោះ ខ្ញុំ​បាន​ណែនាំ​អ្នក​ទាំងអស់​គ្នា​ថា មួយ​ថ្ងៃ​ញាំ​ប៊ីយេរមួយ​កំប៉ុង អាច​ជួយ​សុខភាព​របស់​យើង​បាន​ល្អ ។ ប៉ុន្តែ​អ្វី​ៗ​ពេល​នេះ​ប្រែប្រួល​ហើយ ហើយ​ចម្លើយ​របស់ខ្ញុំ​ថ្ងៃនេះ​អាច​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​មានការ​ខកបំណង ។

វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី ក៏​បាន​បន្ត​ថា ហេតុ​អី​ទៅ ? ពីព្រោះអង្គការសុខភាពពិភពលោក (World Health Organization) បាន​ប្រកាស​ថា នៅ​ឆ្នាំ​២០២៣​នេះ​បាន​ប្រកាស​ថា កម្រិត​នៃ​ជាតិ​អាល់កុល​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​អាច​ជួយ​ឲ្យ​សុខភាព​របស់​យើង​នេះ​ប្រសើរ​បាន​ដែរ ហើយ​គេ​ថា​ទៀត សូ​ម្បី​តែ​ទឹក​មួយ​ដំណក់​នៃ​ជាតិ​អាល់កុល ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​យើង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី ក៏​បាន​បន្ថែម​ថា លើស​ពី​ហ្នឹង គេ​បាន​ចាត់​ថ្នាក់​ជាតិ​អាល់កុល គឺជា​សារធាតុ​មួយ​ដែល​អាច​បង្ក​ទៅ​ជា​ជំងឺមហារីកដល់​មនុស្ស អ៊ីចឹង​សម្រាប់​បង​ៗ​ដែល​កំពុង​តែ​ទទួលទាន​ជាតិ​អាល់កុល ឬ​ប៊ីយេរ ជា​ប្រចាំ​អាច​សាក​គិត​ឡើង​វិញ ខ្ញុំ​អាច​ផ្តល់​ជា​ព័ត៌មាន​ជូន​​បង​ៗ​បានដឹង ហើយ​សម្រាប់​ខ្ញុំ​ក៏​សូម​ណែនាំ​បង​ៗ​ផង​ដែរ បើសិនជា​កាត់​បានកាត់​ខ្លះទៅ​បង​ណា ។

សូម​បញ្ជាក់​ថា ៖ ជា​ញឹកញាប់ គេ​តែង​មានការ​ភ័ន្ត​ច្រ​ទ្បំ​ថា សុរា​ជា​សារជាតិ​ដែល​នាំ​ឲ្យ​មានការ​ភ្ញោ​ច តែ​តាម​ពិត​ទៅ​សកម្មភាព​ទាំងនេះ​អាច​កើត​មាននៅ​ពេល​ពួក​គេ​ពិសា​វា​ក្នុង​បរិមាណ​តិច​ប៉ុណ្ណោះ ដែល​ឥទ្ធិពល​ទាំងនោះ​មាន​ដូច​ជា កាត់​បន្ថយ​ភាព​តានតឹង ធ្វើ​ឲ្យ​អារម្មណ៍​ស្រាកស្រាន្ត និង​សប្បាយ​រីករាយ ។ ហេតុផល​ទាំងនេះ​ហើយ​ដែល​នាំ​ឲ្យ​មនុស្ស​ភាគច្រើន​ពិសា​សុ​រាជា​លក្ខណៈ​ទូទៅ​ក្នុង​ឱកាស​ណាមួយ​ម្តងម្កាល ។ ផ្ទុយ​មក​វិញ សុរា គឺជា​សារជាតិ​មួយ​នាំ​ឲ្យ​មានការ​ចុះ​ខ្សោយ​ដល់​មជ្ឈមណ្ឌល​ប្រព័ន្ធ​ប្រសាទ​កណ្តាល ដែល​ឥទ្ធិពល​ទាំងនោះ​ស្ទើរតែ​ទាំងអស់​ប៉ះពាល់​ទៅ​លើ​កោសិកា និង​ប្រព័ន្ធ​ប្រសាទ​ទាំងមូល នៅ​ពេល​ដែល​គេ​បង្កើន​កំហាប់​សុរា​ទៅ​ក្នុង​សរីរាង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ