ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​សិប្បកម្ម​ផលិត​ធ្យូង​អនាម័យ​តម្លៃ​ជាង​៣​​ម៉ឺន​ដុល្លា​រផ្អើលទាំង​​កណ្ដាល​អ​ធ្រា​ត្រ​​

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ រោង​សិប្បកម្ម​ផលិត​ធ្យូង​អនាម័យ​ និង​ចំហុយ​ឈើ​មួយ​កន្លែង​ត្រូវ​អគ្គិ​ភ័យ​លេង​ត្របាក់​​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​១២ កញ្ញា នៅ​ចំណុច​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​កា​​ទុ​ស្សេ​ខ្សែភ្លើង…

ខេត្តបាត់ដំបង ​៖ រោង​សិប្បកម្ម​ផលិត​ធ្យូង​អនាម័យ​ និង​ចំហុយ​ឈើ​មួយ​កន្លែង​ត្រូវ​អគ្គិ​ភ័យ​លេង​ត្របាក់​​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​១២ កញ្ញា នៅ​ចំណុច​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​កា​​ទុ​ស្សេ​ខ្សែភ្លើង ខណៈ​ដែល​ម្ចាស់​មិន​បាន​ស្នាក់​នៅ ​។

នាយ​ប៉ុ​ស្ដិ៍​​នគរបាល​ឈើទាល លោក ស៊ី​ម ពិ​ទូ បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោង​សិប្បកម្ម​ផលិត​ធ្យូង​នោះ​ឈ្មោះ គឹ​ម អៀង ភេទប្រុស ​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។ លោក​ប្រាប់​ថា រោង​សិប្បកម្ម​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំ​ហំ​១០​ម៉​x៣០​ម៉ បំពាក់​ម៉ាស៊ីន ឬម៉ូ​ទ័​រ​ផលិត​​​ធ្យូង និង​ចំហុយ​ឈើ​ខ្នាត​ធំ​ចំនួន​០៤​គ្រឿង ដែល​មាន​តំលៃ​រាប់​ម៉ឺន​ដុល្លារ​​ ។

អគ្គិ​ភ័យ​បាន​កើតឡើង​នៅ​ពេល​ម្ចាស់​មិន​បាន​ស្នាក់​នៅ ហើយ​អាច​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិ​ស​នី​ភ្ជាប់​ម៉ូ​ទ័​រ ទើប​បង្ក​ជា​អគ្គិភ័​យឆេះ​ខ្ទេចខ្ទីរ​តែ​ម្ដង ​។ បើ​តាម​សាក្សី​បាន​និយាយ​ថា អគ្គិ​ភ័យ​បាន​កើតឡើង​ជិត​ពាក់កណ្ដាល​អ​ធ្រា​ត្រ​ទៅ​ហើយ​ ។ អ្នក​ភូមិ​បាន​ភ្ញាក់ផ្អើល​ពេល​ឃើញ​អណ្ដាត​ភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង ទើប​អ្នក​ភូមិ​ចេញ​ជួយ​អន្តរា​គម​ន៍​ពន្លត់ តែ​ម្ចាស់​មិន​បាន​ស្នាក់​នៅ​ក្នុង​រោង​សិប្បកម្ម​ទេ ​។ លុះ​លោក​មេ​ភូមិ​ទាក់ទង​តាម​ទូរស័ព្ទ ទើប​ម្ចាស់​ដឹង​រឿង​នេះ​។

យោង​តាម​របាយ​ការ​ណ៍​​បឋម​មន្ត្រី​មូលដ្ឋាន ដែល​បាន​សួរនាំ​ម្ចាស់​សិប្បកម្ម​នេះ តុល្យការ​នៃ​ការ​ខូចខាត​ រួម​មាន​រោង​សិប្បកម្ម​០១​ខ្នង ប្រភេទ​ឈើ​ស្វាយ​ចំនួន​១០​ម៉ែត្រ​គីប ម៉ាស៊ីន​ឬ​ម៉ូ​ទ័​រ​ផលិត​ធ្យូង​ចំនួន​០៤​គ្រឿង រួម​នឹង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដែល​គិត​ជា​ទឹកប្រាក់​ខាតបង់​អស់​​ជាង​០៣​ម៉ឺន​ដុល្លារ ​។

លោក ស៊ី​ម ពិ​ទូ មេ​ប៉ុ​ស្ដិ៍​ឈើទាល​បាន​បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង បាន​បាញ់​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆេះ​ឆ្លង​រាលដាល​ដល់​លំនៅ​ឋាន​ពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ ខណៈ​រោង​សិប្បកម្ម​ឆេះ​សល់​តែ​គ្រោងឆ្អឹង​ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ