ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ជនជាតិ​បូ​លី​វី​ម្នាក់ នាំ​គ្រឿងញៀ.ន​កូកាអ៊ីន​ជាង​៤​គីឡូក្រាម ពី​ប្រេ​ស៊ី​ល ឆ្លងកាត់​ម៉ា​ឡេ​ស៊ី ចូល​កម្ពុជា

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេ នី​យ៍ ម៉ក់ ជី​តូ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេ នី​យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សមត្ថកិច្ច​កម្ពុជា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្ត្រី​ម្នាក់ ជា​ជនជាតិ​បូ​លី​វី នាំ​ល្បាយ​គ្រឿងញៀន (​កូកាអ៊ីន Cocaine) ពី​ប្រទេស​ប្រ​ស៊ី​ល ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី ចូល​មក​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួម​ទាំង​ល្បាយ​គ្រឿងញៀន​កូកាអ៊ីន ទម្ងន់ ៤, ៣៥៦ ក្រាម (​គិត​ទាំង​សំបក​ប្លា​ស្ទីក និង​សាច់​កំណាត់​) ។

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បន្ទាប់​ពី​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន អា​មេ​រិ​ក (DEA) និង​មន្ត្រី​សហព័ន្ធ​ប្រេ​ស៊ី​ល កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាត់​កម្លាំង​ជំនាញ​ការិយាល័យ​(​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ថៃ រិ​ទ្ធី​រក្ស នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ ដែល​ដឹកនាំ​សម្របសម្រួល​ដោយ លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ វ៉ា​ល្លី​ស​របស់​ជនសង្ស័យ ដែល​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​ឌុ​យ​បៃ បន្ត​មក​ប្តូរ​ជើងហោះហើរ​នៅ​ម៉ា​ឡេ​ស៊ី រួច​ធ្វើ​ដំណើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងហោះហើរ MH762 ពី​ម៉ា​ឡេ​ស៊ី ។

ជនសង្ស័យ​ឈ្មោះ KAREN CECIA LOPEZ VACA ភេទ​ស្រី ជនជាតិ​បូ​លី​វី ឆ្នាំ​កំណើត​១៩៨៧ ។

វត្ថុ​តាង​ចាប់​យក ៖ ក្រោយ​ធ្វើតេស្ត​បឋម​បង្ហាញ​លទ្ធផល ជា​ល្បាយ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន (Cocaine) ចំនួន​២១​បន្ទះ​ធំ និង​២២​បន្ទះ​តូច (​សរុប​៤៣ បន្ទះ​) ជាប់​ជាមួយ​សាច់​សម្លៀក​បំពាក់ ដោយ​ធ្វើការ​ដេរ​ភ្ជាប់​ខោអាវ ដែល​មាន​ទម្ងន់​សរុប ៤,៣៥៦​ក្រាម (​គិត​ទាំង​សំបក​ប្លា​ស្ទីក និង​សាច់​កំណាត់​)​។

បច្ចុប្បន្ន ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ