ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កប្រារព្ធ​ខួប​លើក​ទី​២២​នៃ​ការ​វា.យប្រហារ​ភេរវកម្ម​ថ្ងៃ​១១​ កញ្ញា​

7 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​ឱកាស​ខួប​លើក​ទី​២២​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​នៅ​អា​មេ​រិ​ក

សហរដ្ឋអាមេរិក ៖ ក្នុង​ឱកាស​ខួប​លើក​ទី​២២​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​នៅ​អា​មេ​រិ​ក ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន បាន​អំពាវនាវ​នា​ថ្ងៃ​ទី​១១​កញ្ញា​នោះ ឲ្យ​មាន​ឯកភាព​ជាតិ​ក្នុង​ប្រទេស ពេល​កំពុង​មានការ​បែកបាក់​គ្នា​ខាង​នយោបាយ​នា​បច្ចុប្បន្ន​។

លោក​បៃ​ដិ​ន​បាន​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ មនុស្ស​ជិត​៣០០០​នាក់ ដែល​បាត់​បង់ជីវិត​ដោយសារ​ការ​វាយប្រហារ​នេះ របស់​កង​កុំម៉ង់ដូ​អាល់​កៃ​ដា ដែល​នា​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ បាន​ចាប់​ពង្វាង​យន្តហោះ​៤​គ្រឿង​វាយប្រហារ​នៅ​ក្រុង​ញូ​វ​យ៉​ក លើ​មន្ទីរ​ប៉ង់​ហ្គោ​ន​និង​នៅ​ផេ​ន​សី​ុ​ល​វេ​នៀ​។ នៅ​មុខ​ទង់ជាតិ​អា​មេ​រិ​ក​ដ៏​ធំ​មួយ​ដែល​លើក​ក្នុង​ឱកាសលោក​ឈប់​សំចត​ឯ​មូលដ្ឋាន​យោធា​នៅ​អា​ឡា​ស្កា តាម​ផ្លូវ​វិល​ត្រឡប់​មគ​ពី​ឥណ្ឌា​និង​វៀតណាម លោក​បៃ​ដិ​ន​លើក​ឡើង​ថា យើង​ដាច់ខាត​មិន​ត្រូវ​បោះបង់​ចោល​ឯកភាព​ជាតិ​របស់​យើង​ឡើយ​។

លោក​លើក​ឡើង​ថា ភេរវកម្ម​ក្នុង​នោះ​រួម​មាន​អំពើ​ហិ.ង្សា​នយោបាយ​និង​មនោ​គម​វិជ្ជា​យើង​គ្រប់​គ្នា​ត្រូវ​ប្រឆាំង ក្នុង​នាម​យើង​ជា​ប្រជាជាតិ​មួយ​។ លោក​បៃ​ដិ​ន​អាយុ​៨០​ឆ្នាំ​មិន​បាន​លើក​ចំ​ឈ្មោះ​អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ដែល​អាច​ជា​គូប្រជែង​គ្នា​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤​ឡើយ​។ លោក​ត្រាំ​ជាប់ចោទ​ពី​បទ​រួមគំនិត​ប្រឆាំង​រដ្ឋ​អា​មេ​រិ​ក ជាប់​ទាក់ទិន​នឹង​ការ​ប៉ុនប៉ង​បំផ្លាញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០ ព្រមទាំង​ទាក់ទិន​នឹង​ការ​លុកលុយ​ចូល​វិមាន​កា​ពី​តូ​ល​ពី​សំណាក់​ពួក​អ្នកគាំទ្រ​លោក​នា​ថ្ងៃ​ទី​៦​មក​រា​ឆ្នាំ​២០២១​។

នៅ​ក្រុង​ញូ​វ​យ៉​ក​ពិធី​រំឭក​ខួប​លើក​ទី​២២​នៃ​ការ​វាយប្រហារ​ភេរវកម្ម​១១​កញ្ញា តំណាង​ដោយ​អនុ​ប្រធានាធិបតី​លោកស្រី​កា​ម៉ា​ឡា​ហារី​ស ដែល​រួម​ជាមួយ​មហាជន​ច្រើន​កុះករ បាន​ទៅ​ស្មឹង​ស្មាធិ​ប៉ុន្មាន​នាទី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដោយសារ​ការ​វាយប្រហារ​ប្រើ​យន្តហោះ​ពា​ណិ​ជ្ច​កម្ម​បើក​បុក​អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​ពិភពលោក​ដែល​បាក់​រាប​ដល់​ក្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ