ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​យំ​គ្រប់​ៗ​គ្នា ក្រោយ​ពី​ផ្កាម្លិះ​ខំ​ប្រមូល​ផល ត្រូវ​រលួយ​អស់​គ្មាន​សល់ និង​ផ្កា​មិនរីក​

1 ឆ្នាំ មុន

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង មិន​ថា​នៅ​តំបន់​ណា​ក៏​ដោយ រហូត​ធ្វើ​ឱ្យ​ប្រជាជន​មានការ​ភ័យ​ព្រួយ​ចំពោះ​អាជីវកម្ម​របស់​ខ្លួន​។ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ក៏​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​មិន​ស្ទើរ​នោះ​ទេ​ដល់​កសិករ ជា​ពិសេស​គឺ​ផ្កាម្លិះ​ត្រូវ​ខ្វះខាត ហើយ​ធ្វើ​ឱ្យ​តម្លៃ​

ប្រទេស​ថៃ ៖ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង មិន​ថា​នៅ​តំបន់​ណា​ក៏​ដោយ រហូត​ធ្វើ​ឱ្យ​ប្រជាជន​មានការ​ភ័យ​ព្រួយ​ចំពោះ​អាជីវកម្ម​របស់​ខ្លួន​។ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ក៏​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​មិន​ស្ទើរ​នោះ​ទេ​ដល់​កសិករ ជា​ពិសេស​គឺ​ផ្កាម្លិះ​ត្រូវ​ខ្វះខាត ហើយ​ធ្វើ​ឱ្យ​តម្លៃ​ឡើងថ្លៃ​ច្រើន​ដង​ដូច​ជា​ខេត្ត​នគររាជ​សីមា​។ ពីព្រោះ​ថា បើកាលណា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​ធ្វើ​ឱ្យ​ផ្កាម្លិះ​វា​ចាប់ផ្ដើម​រលួយ​គ្មាន​សល់ និង​មិន​រីក​តែ​ម្ដង បណ្ដាល​ឱ្យ​ខូចខាត​យ៉ាងច្រើន ដូច្នេះ​កសិករ​ជួប​ទុក្ខ​លំបាក ព្រោះតែ​ផ្កាម្លិះ​ខ្វះខាត ហើយ​ដី​ផុស​គ្មាន​ជីវជាតិ​ទៀត​។ ចំណែកឯ​ចំនួន​នៃ​ការ​បញ្ជា​ទិញ​របស់​អតិថិជន ក៏​កើនឡើង ធ្វើ​ឱ្យ​រុញ​តម្លៃ​ឡើង​ច្រើន​ដង​ផង​ដែរ​។

ក្រោយ​ពេល​បានលឺ​នៅ​ដំណឹង​មួយ​នេះ​ភ្លាម មិន​បង្អង់​យូរ​តទៅ​ទៀត សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ មាន​ឈ្មោះ «Khaosod» ក៏​ដូច​ជា​បណ្ដា​សារព័ត៌មាន​ផ្សេង​ទៀត បាន​នាំ​គ្នា​ផ្សព្វផ្សាយ​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា អ្នក​យក​ព័ត៌មាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ដី​ដាំ​ផ្កាម្លិះ​របស់​កសិករ​នៅ​តំបន់​នឹង​ផ្ទាល់​តែ​ម្ដង ដើម្បី​បានឃើញ​នៅ​ដី​ដាំ​ផ្កាម្លិះ​របស់​កសិករ ស្ថិត​នៅ​ឃុំ​ប្រាសាទ ក្នុងស្រុក​ណ​ន​ស៊ុ​ង ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ​។

ប្រភព​ដដែល​បន្ត​ថា ពេល​ចុះ​ទៅ​នោះ គេ​បាន​រក​ឃើញ​ថា មាន​កសិករ​ភាគច្រើន​រង​ផល​ប៉ះពាល់​គ្រប់​ៗ​គ្នា ដោយសារ​ភ្លៀង​ធ្លាក់​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​។ ហេតុ​ដូចនេះ​ហើយ ជា​លទ្ធផល ផ្កាម្លិះ​ត្រូវ​រលួយ​គ្រប់​ស្ទង និង​ខូចខាត​អស់​ជា​ច្រើន​ផង​ដែរ​។

បើ​តាម​លោក Chamlong Khamnok មាន​អាយុ​៨០​ឆ្នាំ ត្រូវជា​កសិករ​ដាំ​ផ្កាម្លិះ​នៅ Ban Hua Tham Nob ឃុំ Than Prasat ស្រុក Non Sung ដោយ​លោក​បាន​ចេញ​មុខ​មក​ផ្ដល់​នៅ​បទ​សម្ភាស៍​ឱ្យ​ដឹង​ថា «​គាត់​ដាំ​ផ្កាម្លិះ​លើ​ផ្ទៃដី​ប្រហែល​១​រ៉ៃ ហើយ​ចាប់ផ្តើម​ប្រមូល​ផ្កាម្លិះ​២​រដូវ​មក​ហើយ ដោយ​លោក​បាន​កុម្ម៉ង់​ប្រមូល​ផ្កាម្លិះ​តាម​ការ​បញ្ជា​ទិញ​ពី​ហាង​ផ្កា​»​។

លោក​បន្ត​ថា «​កាលពីមុន ផ្កាម្លិះ​អាច​ប្រមូល​បាន​ចាប់ពី​៩​ទៅ​១២​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បន្ទាប់​ពី​តំបន់​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​មិន​ឈប់​រួច​មក គឺ​ផ្កាម្លិះ​មិន​បាន​រីក​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ​។ ហើយ​ក្នុង​មួយ​ថ្ងៃ គាត់​អាច​ប្រមូល​ផល​បាន​តែ​១​គីឡូក្រាម​ប៉ុណ្ណោះ​»​។

លោក Chamlong Khamnok បន្ត​ទៀត​ថា «​ពី​មុន ពួក​គាត់​ធ្លាប់​លក់​ផ្កាម្លិះ​ក្នុង​តម្លៃ​២០០​បាត​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ក្នុងអំឡុងពេល​នេះ ផ្កាម្លិះ​ខ្វះខាត ហើយ​មាន​អតិថិជន​កុម្ម៉ង់​កាន់តែ​ច្រើន ជា​លទ្ធផល គឺ​តម្លៃ​ផ្កាម្លិះ​បាន​ឡើងថ្លៃ​ច្រើន​ដង​។ អ​ញ្ចឹ​ង​ហើយ បានជា​ធ្វើ​ឱ្យ​បងប្អូន​កសិករ​ទាំងអស់ កំពុង​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្នុង​ការ​ប្រមូល​ផល​ដាំ​ផ្កាម្លិះ​របស់​ខ្លួន​គ្រប់​ៗ​គ្នា​។

ដោយ​ឃើញ​ដូចនេះ ក៏​មាន​អ្នក​និយម​ប្រើប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គម Internet ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​បញ្ចេញមតិ​ថា «​ខ្ញុំ​គិត​ថា ឆ្នាំ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ឆ្នាំ​មុន អ​ញ្ចឹ​ង​ហើយ បើសិនជា​អាច​ឈប់​សិន​ទៅ​ក៏​បាន​ដែរ កាន់តែ​ធ្វើ​កាន់តែ​ខាត​ទ្វេរ​ដង ដូច្នេះ​ហើយ​វិធី​ដែល​ល្អ​បំផុត គួរតែ​ឈប់​សិន​ទៅ ចាំ​ភ្លៀង​ធ្លាក់​តិច​ៗ​វិញ ចាំ​បន្ត​អាជីវកម្ម និង​ទៅ​មុខ​ទៀត​»​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​មើលឃើញ​ថា ចំពោះ​ក្រុម​គ្រួសារ​ខាងលើ​នេះ គឺ​គាត់​នឹង​លក់​វា​ដោយ​ខ្លួនឯង​នៅ​ផ្សារ ក្នុង​ក្រុង​នគររាជ​សីមា ហើយ​ចង​ជា​កម្រង​ផ្កាម្លិះ​លក់​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ មេឃ​បង្អុ​ល​ភ្លៀង​ធ្លាក់​មក​ជា​បន្តបន្ទាប់ ជា​ហេតុ​ធ្វើ​ឱ្យ​ដើម​ផ្កាម្លិះ​ស្ទើរតែ​គ្មាន​ផ្កា ហើយ​ផ្នែក​ចេញ​ផ្កា​លូតលាស់​យឺត​ណាស់ ថែម​ទាំង​រលួយ​ស្អុយ​ខ្ទេច​គ្មាន​សល់​ទៀត ហើយ​វា​ក៏​បាន​ប្រែ​ទៅ​ជា​ពណ៌​ស្វាយ​ផង​ដែរ ធ្វើ​ឱ្យ​កសិករ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​តម្លៃ​ដើម​ផ្កា​ឡើងថ្លៃ​នៅ​លើ​ទីផ្សារ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ