ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​មេ​រត់​ពន្ធ​គ្រឿង​ញៀន​ម្នាក់​នៅ​ម៉ិច​ស៊ិក​

14 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការ​ពារ​ប្រទេស​ម៉ិច​ស៊ិក​រាយ​ការណ៍​ថា កង​ទ័ព​ម៉ិច​ស៊ិក​បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​រត់​ពន្ធ​គ្រឿង​ញៀន​ប៉ា​សីុ​ ហ្វិក​ឈ្មោះ MARTIN BELTRAN ជា​អ្នក​ឡើង​បន្ត​វេន​ពី​ជន​ឈ្មោះ​ IGNACIO CORONEL​ជា​ប្រមុខ​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ធ្វើ​សកម្ម​ភាព​នៅ​ភាគ​ខាង​លិច ​ម៉ិច​ស៊ិក​​ ហើយ​​បញ្ជូន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​នូវ​គ្រឿង​ញៀន​សំយោគ​ដូច​ជា​មេតំ​ហ្វេ ​តា​មីន​ជា​ដើម​ជា​ច្រើន​តោន​។
បុរស​ឈ្មោះ BELTRAN ត្រូវ​ចាប់​ខ្លួន​ដោយ​ពួក​យោធា​ក្នុង​សង្កាត់​មួយ​នៃ​ទី​ក្រុង ZAPOPAN ស្ថិត​នៅ​ជាយ​ក្រុង GUADALA​-JARA ដែល​នៅ​ទី​នោះ​កាល​ពី​ខែក​ក្កដា​កន្លង​មក​នេះ​មេ​រត់​ពន្ធ​គ្រឿង​ញៀន​មាន​ រហស្ស​នាម​ថា NACHO បាន​ត្រូវ​បា.ញ់​ស្លា.ប់​ក្នុង​ឱកាស​នៃ​ការ​វាយ​ឆ្មក់​មួយ​របស់​ប៉ូលិស​។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការ​ពារ​ប្រទេស​ម៉ិច​ស៊ិក​រាយ​ការណ៍​ថា កង​ទ័ព​ម៉ិច​ស៊ិក​បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​រត់​ពន្ធ​គ្រឿង​ញៀន​ប៉ា​សីុ​ហ្វិក​ឈ្មោះ MARTIN BELTRAN ជា​អ្នក​ឡើង​បន្ត​វេន​ពី​ជន​ឈ្មោះ​ IGNACIO  CORONEL​ជា​ប្រមុខ​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ធ្វើ​សកម្ម​ភាព​នៅ​ភាគ​ខាង​លិច​ម៉ិច​ស៊ិក​​ ហើយ​​បញ្ជូន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​នូវ​គ្រឿង​ញៀន​សំយោគ​ដូច​ជា​មេតំ​ហ្វេ​តា​មីន​ជា​ដើម​ជា​ច្រើន​តោន​។
បុរស​ឈ្មោះ BELTRAN ត្រូវ​ចាប់​ខ្លួន​ដោយ​ពួក​យោធា​ក្នុង​សង្កាត់​មួយ​នៃ​ទី​ក្រុង ZAPOPAN ស្ថិត​នៅ​ជាយ​ក្រុង GUADALA​-JARA  ដែល​នៅ​ទី​នោះ​កាល​ពី​ខែក​ក្កដា​កន្លង​មក​នេះ​មេ​រត់​ពន្ធ​គ្រឿង​ញៀន​មាន​រហស្ស​នាម​ថា NACHO បាន​ត្រូវ​បាញ់​ស្លាប់​ក្នុង​ឱកាស​នៃ​ការ​វាយ​ឆ្មក់​មួយ​របស់​ប៉ូលិស​។
ទី​ក្រុង GUADALAJARA ធ្លាក់​ក្នុង​អំពើ​ហិង្សា​បន្ទាប់​ពី​ការ​ស្លាប់​របស់​ NACHO ដោយ​ពួក​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ប្រជែង​គ្នា​បាន​តស៊ូ​ដើម្បី​ដណ្តើម​ត្រួត​ត្រា​លើ​ការ​រត់​ពន្ធ​គ្រឿង​ញៀន​។
ក្នុង​ពេល​ចាប់​ខ្លួន​ MELTRAN កង​ទាហាន​ក៏​ចាប់​រឹប​អូស​យក​បាន​ដែរ​នូវ​អាវុធ​ រថ​យន្ត​៦​គ្រឿង គ្រឿង​អលង្ការ​​ទាំង​ឡាយ និង​ប្រាក់​ជាង​៤០០.០០០​ដុល្លារ​។
ក្រសួង​ការ​ពារ​ប្រទេស​ម៉ិច​ស៊ិក​អះ​អាង​កាល​ពី​ថ្ងៃ​ទី ១៣ ឧសភា​ កន្លង​មក​នេះ​ក្នុង​សេច​ក្តី​ប្រកាស​របស់​ខ្លួន​ថា រដ្ឋា​ភិ​បាល​សហ​ព័ន្ធ​ខិត​ខំ​កំទេច​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន​ប៉ា​ស៊ី​ហ្វិក​ដែល​ចាត់​ទុក​ថា​ ជា​ក្រុម​ឧក្រិដ្ឋ​ជន​ខ្លាំង​ជាង​គេ​បំផុត​នៅ​ម៉ិច​ស៊ិក ៕