លោកគីម ជុងអ៊ុន ចេញដំណើរតាមរថភ្លើងទៅកាន់រុស្ស៊ី
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA រាយការណ៍នាថ្ងៃទី១២កញ្ញាថា មេ
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA រាយការណ៍នាថ្ងៃទី១២កញ្ញាថា មេ
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA រាយការណ៍នាថ្ងៃទី១២ កញ្ញាថា មេដឹកនាំប្រទេសលោកគីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១០ កញ្ញា តាមរថភ្លើងទៅកាន់រុស្ស៊ីដែលលោកនឹងជួបនៅទីនោះជាមួយលោកវ្ល៉ាឌីមៀរពូទីន។
KCNAបន្តថា លោកគីមជុងអ៊ុនធ្វើដំណើរតាមរថភ្លើងពិសេសពាសដែក កាលពីរសៀលថ្ងៃទី១០កញ្ញាទៅកាន់សហព័ន្ធរុស្ស៊ី ជាប្រមុខគណៈប្រតិភូអ្នកទទួលខុសត្រូវជាន់ខ្ពស់់រដ្ឋាភិបាល កងទ័ពនិងបក្សពលករកូរ៉េ។
បណ្ដាអ្នកជំនាញការវាយតម្លៃថា ដំណើរនោះរបស់លោកគីមជុងអ៊ុនទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក ចុងបូព៌ារុស្ស៊ីកន្លែងរៀបចំវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ អាចផ្ដោតលើកិច្ចព្រមព្រៀងគ្រឿងសព្វាវុធមួយ។
លោកពូទីននឹងស្វែងរកឲ្យទទួលបានអាវុធនិងគ្រាប់របស់កូរ៉េខាងជើងសម្រាប់ផ្គត់ផ្កង់ដល់កងទ័ពរុស្ស៊ីដែលកំពុងច្បាំងនៅអ៊ុយក្រែន។ ចំណែកកូរ៉េខាងជើងវិញខិតខំឲ្យទទួលបានពីរុស្ស៊ី បណ្ដាបច្ចេកវិទ្យាឈានមុខសម្រាប់កម្មវិធីផ្កាយរណបនិងនាវាមុជទឹករបស់ខ្លួន។
KCNAមិនបានបញ្ជាក់ថាតើរថភ្លើងរបស់លោកគីមជុងអ៊ុននាថ្ងៃទី១២កញ្ញា ទៅដល់ទីណាពិសេសតើរថភ្លើងនោះឆ្លងកាត់ព្រំដែនរួចហើយឬយ៉ាងណា។ នាថ្ងៃទី១១កញ្ញាទីភ្នាក់ងារព័ត៌មាននោះប្រកាសថា លោកគីមជុងអ៊ុននឹងជួបពិភាក្សាជាមួយលោកពូទីនអំឡុងពេលទស្សនកិច្ចនេះ។ ក្រុងមូស្គូក៏លើកឡើងដែរពីទស្សនកិច្ចនេះ ដែលជាលើកទី២របស់មេដឹកនាំកូរ៉េខាងជើងនៅរុស្ស៊ី ចាប់តាំងពីលោកឡើងកាន់អំណាចពីឆ្នាំ២០១២មក។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីឌ្រីប៉េស្កូវអះអាងនាថ្ងៃទី១១កញ្ញាថា ពុំមានគម្រោងជួបគ្នារវាងលោកគីមជុងអ៊ុននិងលោកពូទីន ក្នុងក្របខណ្ឌនៃវេទិកាសេដ្ឋកិច្ចក្រុងវ្ល៉ាឌីវ៉ូស្តុកឡើយ។
លោកគីមជុងអ៊ុនពុំដែលចាកចេញពីប្រទេសឡើយ ចាប់តាំងពីផ្ទុះការឆ្លងរាលដាលនៃកូវីដក្នុងឆ្នាំ២០២០មក៕
ចែករំលែកព័តមាននេះ