ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​កា.ប់ប្ញ​ស្សី​​រួច​បោះចំ​លើ​គ្រា.ប់​កាំ​ភ្លើ.ង​​​​ផ្ទុះ​​​លាន់​​កក្រើក​​ដី​

2 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ទៅ​កាប់​ប្ញ​ស្សី​នៅ​ចង្កេះភ្នំ​រួច​បោះ​ទៅ​ចំ​គ្រាប់​មិន​ស្គាល់​ម៉ាក ក៏​បណ្ដាល​​ឲ្យ​ផ្ទុះ​រង​របួស​ជា​ទម្ងន់ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា នៅ​ក្បែរ​ល្អាង​ភ្នំ​បា​ដាក ស្ថិត​ក្នុងភូមិ​បា​ដាក​ត្បូង ឃុំ​រស្មី​សង្ហា ស្រុក​រតនៈ​មណ្ឌល​…

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ទៅ​កាប់​ប្ញ​ស្សី​នៅ​ចង្កេះភ្នំ​រួច​បោះ​ទៅ​ចំ​គ្រាប់​មិន​ស្គាល់​ម៉ាក ក៏​បណ្ដាល​​ឲ្យ​ផ្ទុះ​រង​របួស​ជា​ទម្ងន់ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា នៅ​ក្បែរ​ល្អាង​ភ្នំ​បា​ដាក ស្ថិត​ក្នុងភូមិ​
បា​ដាក​ត្បូង ឃុំ​រស្មី​សង្ហា ស្រុក​រតនៈ​មណ្ឌល​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សាក់ បូ​រ៉ា ភេទប្រុស ​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហា ស្រុក​រតនៈ​មណ្ឌល រង​របួស​ភ្លៅ​ខាងស្ដាំ ​។ ជន​រង​គ្រោះ ជាមួយ​អ្នក​ភូមិ​ប៉ុន្មាន​ទៀត បាន​នាំ​គ្នា​ទៅ​កាប់​​ប្ញ​ស្សី​ក្បែរ​ចង្កេះភ្នំ​បា​ដាក ហើយ​បាន​បោះ​ប្ញ​ស្សី​ទៅ​ប៉ះ​ចំ​គ្រាប់​មិន​ទាន់​ផ្ទុះ ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​តែ​ម្ដង​ ។

លោក អ៊ី រ​ស្មា​ក់ នាយ​ប៉ុ​ស្ដិ៍ប​គ​របាលរស្មី​សង្ហាបាន​ឲ្យ​ដឹង​ថា គេ​ទាន់​ពុំ​ស្គាល់​គ្រាប់​ដែល​ផ្ទុះ​ទេ តែ​វា​បាន​ផ្ទុះ​នៅ​ពេល​ជន​រង​គ្រោះ​កាប់​ប្ញ​ស្សី ហើយ​បោះ​ទៅ​ចំ​គ្រាប់​នោះ​ ។ លោក​បាន​ស្រង់​សំដី​សាក្សី​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​កាប់​ប្ញ​ស្សី​ជា​ច្រើន​ដើម រួច​បោះ​ទៅ​ចំ​គ្រាប់​នោះ តែ​គេ​មិន​ស្កាល់​ប្រភេទ​​​​​គ្រាប់​នោះ តើ​ជា​គ្រាប់​មីន ឬ​ជា​គ្រាប់​ប្រភេទ​អ្វី​ទេ ស្រាប់តែ​ផ្ទុះ​លាន់​កក្រើក​ ។

សាក្សី​បាន​ប្រាប់​ទៀត​ថា ពេល​នេះ ​ឬ​សំឡេង​ជន​រង​គ្រោះ​ស្រែក​ឲ្យ​ជួយ និង​ឃើញ​មាន​ឈាម​
ហូរ​​ជោ​ក​ត្រង់​ភ្លៅ​ខាងស្ដាំ ហើយ​ត្រូវ​បាន​គេ​ជួយ​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ ​។ លោក​នាយ​ប៉ុ​ស្ដិ៍​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ចំណុច​កើតហេតុ តែ​រក​មិនឃើញ​ភិន​ភាព​នៃ​គ្រាប់​នោះ​ទេ​ ។

ប៉ុន្តែ​លោក​បាន​ប្រាប់​ថា កម្លាំង​ជំនាញអង្គភាព​ស៊ី​ម៉ាក់​នឹង​ចុះ​ទៅ​ពិនិត្យ​ចំណុច​គ្រាប់​ផ្ទុះ​នៅ​ព្រឹក​ថ្ងៃ​ទី១១ កញ្ញា ដើម្បី​រាវរក​គ្រាប់​ក្រែង​នៅ​សេសសល់​ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ