ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ស៊ីម៉ាក់៣នាក់​​ស្លា.ប់​​ដោយសារ​​ការផ្ទុះ​​ក្បាល​គ្រាប់​

14 ឆ្នាំ មុន

ខេត្ត​​កំពង់​ស្ពឺ ៖ ​ស្នូរ​ផ្ទុះ​​គ្រាប់​រញ្ជួយដី​​មួយ​ធ្វើ​ឱ្យ​​អ្នក​ភូមិ​​និងអ្នក​​ដំណើរ​​ភ័យ​​ស្លន់​ស្លោ​​​​រត់​ក្រាបរក​ជម្រក​ការពារ​សុវត្ថិភាព​​គ្រប់ៗគ្នា​ ដើម្បី​​គេចពី​គ្រាប់​ផ្ទុះ​ចេញពីលំនៅ​ឋាន​មន្ត្រី​​​​ស៊ីម៉ាក់​​ដែល​ស្តុក​គ្រាប់​ចាស់ៗ ​​​ប្រមូល​​បាន​ពីគ្រប់​មូល​ដ្ឋាន​​ក្នុង​ខេត្ត​ ដើម្បី​​ដឹក​យកទៅ​កម្ទេច​​​ចោល​ ។ ហេតុការណ៍​​ផ្ទុះ​គ្រាប់​នេះ​ បាន​កើត​ឡើង​​កាលពី

ខេត្ត​​កំពង់​ស្ពឺ ៖ ​ស្នូរ​ផ្ទុះ​​គ្រាប់​រញ្ជួយដី​​មួយ​ធ្វើ​ឱ្យ​​អ្នក​ភូមិ​​និងអ្នក​​ដំណើរ​​ភ័យ​​ស្លន់​ស្លោ​​​​រត់​ក្រាបរក​ជម្រក​ការពារ​សុវត្ថិភាព​​គ្រប់ៗគ្នា​ ដើម្បី​​គេចពី​គ្រាប់​ផ្ទុះ​ចេញពីលំនៅ​ឋាន​មន្ត្រី​​​​ស៊ីម៉ាក់​​ដែល​ស្តុក​គ្រាប់​ចាស់ៗ ​​​ប្រមូល​​បាន​ពីគ្រប់​មូល​ដ្ឋាន​​ក្នុង​ខេត្ត​ ដើម្បី​​ដឹក​យកទៅ​កម្ទេច​​​ចោល​ ។ ហេតុការណ៍​​ផ្ទុះ​គ្រាប់​នេះ​ បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​​១០​និង​៥​នាទីព្រឹក​​ថ្ងៃទី​​១៤ ឧសភា នៅ​ក្នុង​លំនៅ​ឋាន​​របស់​លោក​យឿន​ សុភាព ជា​មន្ត្រី​​ស៊ីម៉ាក់​ និងបណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​​៣​នាក់​ សុទ្ធតែជា​មន្ត្រី​ស៊ីម៉ាក់​ផ្នែក​បច្ចេក​​ទេស​កម្ទេច​គ្រាប់​ ។
​លោក​ឧត្តម​សេនីយ៍​​ត្រី​​ម៉ែន ស៊ីប៊ន​ មេបញ្ជា​ការ​​កងរាជអាវុធ​ហត្ថ​​ខេត្ត​ ដែល​​ដឹកនាំកម្លាំង​​​ចម្រុះ​​​​ទៅធ្វើ​ការ​ត្រួតពិនិត្យ​​នៅ​ព្រឹក​នោះ​បាន​ឱ្យ​​​​ដឹងថា ​ស្នូរគ្រាប់​​ផ្ទុះ​​ចេញពី​ផ្ទះ​របស់​​លោក​យឿន សុភាព ស្ថិតក្នុង​ភូមិ​មុខខេត្ត សង្កាត់​​​រកា​ធំ ក្រុង​ច្បារ​​មន ចម្ងាយ​​ប្រមាណ​១០០​ម៉ែត្រ​​​ ពីសាលា​បឋមសិក្សា​​តាំង​ទន្លេ ក្នុង​សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារ​​មន ។  ​នៅវេលា​ម៉ោង​១០​និង​៥នាទី​ព្រឹក​ថ្ងៃនោះ​ គ្រាប់​ធំតូច​បាន​ផ្ទុះ​បង្កភាព​ភ័យ​ខ្លាច​​ដល់​​ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ចូល​ទៅ​រមណីយ​ដ្ឋាន​​អំពែភ្នំ​ នាំគ្នាក្រាប​ និង​រក​កន្លែង​​ការពារ​ខ្លួន​គ្រប់ៗគ្នា​ ដោយសារ​ការ​ផ្ទុះ​​គ្រាប់​​នោះ​គឺបន្ត​បន្ទាប់​គ្នា​មិន​​ដាច់​ និង​បណ្តាល​ឱ្យ​​ឆេះ​​រោង​​ស្តុកគ្រាប់​​​យ៉ាង​សន្ធោសន្ធៅ​​ ។ ក្បាលអំបែង​គ្រាប់​ខ្លះ​​បាន​ហោះ​​ទៅ​​ធ្លាក់​ឆ្ងាយ​ៗ​ពី​កន្លែង​កើត​ហេតុ​ប្រមាណ​៣០០​​ទៅ​៤០០​ម៉ែត្រ​ តែពុំ​​បណ្តាល​​ឱ្យ​​មាន​មនុស្ស​រងគ្រោះ​ថ្នាក់​ទេ ។ ក្រោយ​ពី​ស្ងប់​​ស្នូរគ្រាប់​​ផ្ទុះ​​ទើប​រថយន្ត​ពន្លត់​អគ្គីភ័យរបស់​​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​ទៅ​ដល់​​ហើយបាញ់​​ទឹក​ពន្លត់​​ភ្លើង​ដែល​​កំពុង​​ឆេះ​នោះ​ឱ្យ​រលត់​​បន្តិចម្តងៗ​រួច​កម្លាំង​​​សមត្ថ​កិច្ច​​ចម្រុះ​​​ក៏​ចូល​​ត្រួតពិនិត្យ​​កន្លែង​​កើត​ហេតុ​ ។

តាម​​សេចក្តី​​រាយការណ៍​​​​បន្ទាន់​នៅទីនោះ​ ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា គ្រាប់​ចំនួន​​ពី​៦០ទៅ៧០​គ្រាប់​ ដែល​​ក្រុម​ស៊ីម៉ាក់​​រៀបចំ​​ទុក​​ត្រៀម​​​ដឹក​​ចេញយក​ទៅ​​កម្ទេច​​​ចោល​បាន​ផ្ទុះ​​​ខណៈ​​​មន្ត្រី​​​ស៊ីម៉ាក់​​ទាំង​៣​នាក់​​មាន​១-​ឈ្មោះ​យឿន​ សុភាព អាយុ​៤៧ឆ្នាំ ជាម្ចាស់​ផ្ទះ​កើត​ហេតុ ២-​ឈ្មោះ​សុខ ហ៊ីន​ អាយុ​​៤៦ឆ្នាំ​ និង​៣-​ឈ្មោះ​ហឿន គឹមសៀ អាយុ​៤៤​ឆ្នាំ កំពុង​តម្រៀប​គ្រាប់​​ទុក​ក្នុង​​រណ្តៅ​​បណ្តោះ​អាសន្ន​នៅ​​រោង​ខាង​​ក្រោយ​​ផ្ទះ​ ដែល​មាន​​ជីកដី​​ជម្រៅ​​ប្រមាណ​​​១ម៉ែត្រ​ ។ តាម​​ការ​សន្និដ្ឋាន​​ថា ការ​​ផ្ទុះ​នេះ​​​អាច​បណ្តាល​មកពី​​​​ធ្វើ​ឱ្យ​មានការប៉ះទង្គិច​​​​ក្បាល​គ្រាប់​​ ហើយ​​នៅ​ក្នុង​ហេតុការណ៍​​ដ៏​កម្រ​នេះ​​ធ្វើ​ឱ្យ​មន្ត្រី​​បច្ចេកទេស​ស៊ីម៉ាក់​ម្នាក់​​ឆេះ​ស្លាប់​នៅកន្លែង​កើត​ហេតុ និង២នាក់​ទៀត​នាំទៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ​ ដើម្បីសង្គ្រោះ​បន្ទាន់​ ប៉ុន្តែ​​​ក៏ស្លាប់​ដែរ ។

មន្ត្រី​សមត្ថ​កិច្ច​​​បាន​ធ្វើ​ការ​សាកសួរ​ភរិយា​អ្នក​​ស្លាប់​​នៅកន្លែង​​កើត​ហេតុ​​និង​ត្រូវ​បាន​ឱ្យ​ដឹងថា ខណៈគាត់​កំពុង​​ចម្អិន​​​ម្ហូប​អាហារ​​​នៅផ្ទះ​​បាយ​ ដែល​មាន​ចម្ងាយ​​ពីកន្លែង​​ផ្ទុះ​គ្រាប់​នោះ​ប្រមាណ​៥០​ម៉ែត្រ ស្រាប់​តែឮស្នូរ​ផ្ទុះ​​កក្រើក​ដីរង្គើ​ផ្ទះ​​​ ពេល​នោះ​គាត់​​​ក៏ក្រាប​​ហើយ​នឹក​ទៅ​ដល់​ប្តី​គាត់​ដែល​មុននេះ​កំពុង​តម្រៀប​គ្រាប់​​ទុក​ដាក់​​ឱ្យល្អ​​​រង់​ចាំ​ដឹកទៅ​​កម្ទេច​​ចោល​ ។ ​ការ​ផ្ទុះ​​នេះ​ក៏​បង្ក​ឱ្យ​​មាន​ជា​អណ្តាត​​​ភ្លើង​ឆាប​ឆេះ​​សន្ធោ​សន្ធៅឡើង​ដែរ​​ ។ ​លុះ​ពេលស្ងាត់​​ស្នូរផ្ទុះ​​ទើប​​រថយន្ត​​​ពន្លត់​អគ្គីភ័យ​​មក​ដល់​ធ្វើ​ការ​បាញ់​ទឹក​ពន្លត់​​ ចំណែក​គាត់​បាន​ចេញពី​ផ្ទះ​បាយ​​រត់​ទៅ​កន្លែង​កើត​ហេតុ​ទើប​ដឹងថា ប្តីរបស់​គាត់​ស្លាប់​ និងពីរ​​នាក់​​ទៀត​របួស​​ធ្ងន់​បាន​ដឹក​ទៅសង្គ្រោះ​​បន្ទាន់​ក្រោយ​មក​ក៏ស្លាប់ដែរ ។​

មន្ត្រី​​បច្ចេកទេស​កងរាជអាវុធ​ហត្ថ​​ និង​នគរ​បាល​​ខេត្ត​បាន​ប្រាប់​ថា គ្រាប់​ដែល​​ផ្ទុះ​នេះ​គឺ​ជា​ប្រភេទ​​ ​DK 87 មាន​ចំនួន​៧២​គ្រាប់​ ​ហើយ​បើ​តាម​​ការ​​ផ្តល់​​ព័ត៌​មាន​​ពីក្រុម​ស៊ី​ម៉ាក់​គឺ​បាន​យក​ទៅ​រក្សា​ទុក​នៅទីនេះ​នៅថ្ងៃទី​១៣ ឧសភា ​ដោយ​យក​មក​ពី​​​បន្ទាយ​ ACO ។ ក្រោយ​​ពី​ការ​ត្រួតពិនិត្យ​​ល្អិត​ល្អន់​​ពីសមត្ថ​កិច្ច​​ចម្រុះ​​ដែល​​មាន​​មន្ត្រី​ស៊ីម៉ាក់​​ផង​ដែរនោះ ក៏បាន​​ប្រគល់​សពទាំង​៣​នាក់​ឱ្យ​ក្រុម​គ្រួសារ​​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​ និង​​មាន​ការឧបត្ថម្ភ​​ផ្ទាល់ពី​​នាយ​ក​បច្ចេកទេស​​និង​ប្រធាន​​ស៊ីម៉ាក់​ខេត្តកំពង់​ស្ពឺ​ ដើម្បី​​ចូលរួម​មរណទុក្ខ​ដ៏ក្រៀម​ក្រំ​នេះ ។​

​លោកឧត្តម​សេនីយ៍​​ត្រី​ម៉ែន ស៊ីប៊ន​ បាន​មាន​ប្រសាសន៍​ថា ​ក្បាល​គ្រាប់​​មួយ​ចំនួន​ដែល​​​​ពុំ​ទាន់​ផ្ទុះ​បាន​ខ្ទាត​ចេញពី​​រណ្តៅ​​នោះ​នៅរាយ​ប៉ាយ​​ពេញ​ដី ដែល​ទាមទារ​​ឱ្យ​មាន​ការ​​ប្រមូល​ពីអ្នក​​​បច្ចេក​ទេស​​​ និង​​ហាម​មិន​ឱ្យ​មាន​មនុស្ស​​ចេញ​ចូល​​មក​ក្នុង​​កន្លែង​កើត​ហេតុ​ទេ លុះ​ត្រា​​​តែ​មានការ​​ប្រមូល​​ក្បាល​​គ្រាប់​​​ទាំង​នេះ​ឱ្យអស់​សិន ៕