ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រឹទ្ធាចារ្យ ស៊ឹ​ម អឿ​ម ចំណាយពេល​២៩​ឆ្នាំ ក្នុង​ការងារ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ

7 ខែ មុន

ខេត្តសៀមរាប ៖ លោក​ព្រឹទ្ធាចារ្យ ស៊ឹ​ម អឿ​ម គឺជា​អ្នកជំនាញ​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ទៀត ដែល​បាន​ចូលរួម​ធ្វើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ​បុរាណ​ជា​ច្រើន នៅ​ខេត្តសៀមរាប នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប ៖ លោក​ព្រឹទ្ធាចារ្យ ស៊ឹ​ម អឿ​ម គឺជា​អ្នកជំនាញ​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ទៀត ដែល​បាន​ចូលរួម​ធ្វើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ​បុរាណ​ជា​ច្រើន នៅ​ខេត្តសៀមរាប នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ។

ស្ថិត​ក្នុង​វ័យ​៧១​ឆ្នាំ មាន​ពាក់មួក​ការពារ​សុវត្ថិភាព ព្រមទាំង​នៅ​ក្នុង​ដៃ មាន​កាន់​ដុំឥដ្ឋ ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​ផង ព្រឹទ្ធាចារ្យ ស៊ឹ​ម អឿ​ម ធ្វើការ​បណ្ដើរ និយាយ​បណ្ដើរ​ថា លោក​បាន​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ​បុរាណ តាំង​តែ​ពី​ឆ្នាំ​១៩៩៤ មក​ម្ល៉េះ ។

មូលហេតុ​ដែល​លោកតា​សម្រេចចិត្ត​ចូល​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​នេះ ដោយសារ​តែ​រូប​លោក​មានចិត្ត​ស្រឡាញ់​ប្រាសាទបុរាណ និង​ចង់​បំពេញការងារ​ថែរក្សា អភិរក្ស​ប្រាសាទបុរាណ​ដែរ​។ ម្យ៉ាងទៀត ការ​ជួសជុល​ប្រាសាទ​នេះ ក៏​ជា​ការ​បន្ត​ពី​ជីតា ឪពុក​របស់​គាត់ ហើយ​ក៏​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល ពី​អ្នកជំនាញ​បរទេស​តាំងពី​ឆ្នាំ​១៩៩៤​មក​ដែរ​។ ក្នុង​រយៈពេល​ជាង​២៩​ឆ្នាំ​មកនេះ លោក​ព្រឹទ្ធា​ចា្យ​បាន​បំពេញការងារ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ដូច​ជា ប្រាសាទ​ព្រះ​គោ ប្រាសាទបាគង និង​ប្រាសាទលលៃ ។​ល​។

ជា​ការ​ចែករំលែក​ព័ត៌មាន លោក​ព្រឹទ្ធាចារ្យ បាន​លើក​ពី​វិធីសាស្ត្រ នៃ​ការ​ជួសជុល និង​កា​រត​ភ្ជាប់​ប្រាសាទ​ឥដ្ឋ​ដោយ​រៀបរាប់​ថា ការ​ជួសជុល​ប្រាសាទបុរាណ ដែល​ធ្វើ​អំពី​ឥដ្ឋ​នីមួយ​ៗ គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ត្រូវ​សិក្សា​ពី​ទិស ឬ​ជ្រុង​របស់​ឥដ្ឋ ថា​តើ មាន​ចំណុច​ណាខ្លះ ដែល​ក្រៀក​ចេញ ឬ​ស្រុត​ចុះ ? ត្រូវ​មើល​ឱ្យ​ច្បាស់លាស់​ថា តើ​ដុំឥដ្ឋ​មួយ​ណា ដែល​ខូចខាត​ត្រូវ​ដក​ចេញ និង​មួយ​ណា ត្រូវ​ទុក​វា ដើម្បី​ធ្វើការ​ជួសជុល​ជាដើម​។ ចំណែក​លក្ខណៈ នៃ​កា​រត​ភ្ជាប់​ឥដ្ឋ​ទៀត​សោត មុន​ដំបូង គឺ​ត្រូវ​កោស​កម្ទេច​ដី សម្អាត ឬ​ស​ឈើ កម្ទេចកម្ទី​រួច​ហើយ លាង​ទឹក​ឱ្យ​ស្អាត ដោយ​ត្រូវ​មើល​កម្រាល​ឥដ្ឋ តើ​ឥដ្ឋ​នេះ​មាន​កម្រាស់​ប៉ុណ្ណា ? ជួនកាល​ឥដ្ឋ​ខ្លះ​មាន​កម្រាស់ ២​ហ៊ុន ៣​ហ៊ុន ៤​ហ៊ុន រួច​ហើយ​ត្រូវ​ដាប់​កម្រាស់​ឥដ្ឋ​ឱ្យ​ស្មើ​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ