យន្តហោះ១គ្រឿងដឹកអ្នកដំណើរជាង១០០នាក់ ស្រាប់តែត្រូវភ្លើងឆេះម៉ាស៊ីន
ប្រទេសចិន ៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនAIR CHINA បានចុះចតបន្ទាន់
ប្រទេសចិន ៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនAIR CHINA បានចុះចតបន្ទាន់
ប្រទេសចិន ៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនAIR CHINA បានចុះចតបន្ទាន់កាលពីថ្ងៃទី១០ កញ្ញានៅសិង្ហបុរី បន្ទាប់ពីមានភ្លើងឆេះនៅម៉ាស៊ីនខាងឆ្វេងមួយ ដោយបណ្ដាលឲ្យមនុស្ស៩នាក់ក្នុងចំណោមមនុស្សទាំង១៥៥នាក់ស្ថិតក្នុងយន្តហោះនោះរងរបួសស្រាល។
ក្នុងសារមួយតាមFACEBOOK ព្រលានយន្តហោះសឹង្ហបុរីCHANGI គូសបញ្ជាក់ថា ផ្សែងបានហុយចូលផ្នែកខាងមុខនៃយន្តហោះ និងចូលក្នុងបន្ទប់ទឹកនៃយន្តហោះជើងហោះហើរCA-403 ដែលហោះចេញពីទីក្រុងCHENGDUភាគនិរតីចិន។
ព្រលានយន្តហោះនោះគូសបញ្ជាក់ទៀតថា អ្នកដំណើរទាំងអស់ព្រមទាំងសមាជិកក្រុមយានិក ត្រូវបានជម្លៀសចេញភ្លាមៗក្រោយយន្តហោះចុះបន្ទាន់នាវេលាម៉ោង១៦និង១៥នាទីម៉ោងក្នុងស្រុក។ ភ្លើងដែលឆេះនៅម៉ាស៊ីនខាងធ្វេងបានត្រូវពន្លត់។ អ្នកដំណើរ៩នាក់គ្រាន់តែរងរបួសស្រាលៗ ដោយសារពុ.លផ្សែងឬរលត់ស្បែកតិចតួចពេលជម្លៀសចេញបន្ទាន់។
នេះជាការអះអាងរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរី ដែលបញ្ជាក់ថា យន្តហោះនោះដឹកអ្នកដំណើរ១៤៦នាក់និងសមាជិកក្រុមយានិក៩នាក់។ វីដេអូមួយចេញផ្សាយតាមបណ្ដាញសង្គម គេឃើញមនុស្សទាំងឡាយជម្លៀសចេញពីយន្តហោះតាមគាវរំអិល ៕
ចែករំលែកព័តមាននេះ