ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ២នាក់​ត្រូវ​វៀតណាម​១ក្រុមវា.យរបួស​ ​ខណៈ​​​ចូល​មកនេសាទត្រី​​ដោយខុស​​ច្បាប់​

7 ខែ មុន

ខេត្តតាកែវ ៖ ជនជាតិ​វៀតណាម​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ចំណោម​បក្សពួក​៥​នាក់ ក្រោយ​ពួក​គេ​ចូល​មក​នេសាទ​ត្រី​ដោយ​ខុសច្បាប់ ហើយ​ថែម​ទាំង​បាន​ធ្វើ​សកម្មភាព​វាយតប់​ជា​មួយ​ប្រជាពលរដ្ឋ​ខែ្ម​រ​បណ្តាល​ឱ្យ​រង​របួស​២​នាក់​ថែម​ទៀត រួច​ក៏​នាំ​គ្នា​រត់​ចូល​ទឹកដី​របស់​គេ​បាត់ តែ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​បាន​ម្នាក់​ដែរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា…

ខេត្តតាកែវ ៖ ជនជាតិ​វៀតណាម​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ចំណោម​បក្សពួក​៥​នាក់ ក្រោយ​ពួក​គេ​ចូល​មក​នេសាទ​ត្រី​ដោយ​ខុសច្បាប់ ហើយ​ថែម​ទាំង​បាន​ធ្វើ​សកម្មភាព​វាយតប់​ជា​មួយ​ប្រជាពលរដ្ឋ​ខែ្ម​រ​បណ្តាល​ឱ្យ​រង​របួស​២​នាក់​ថែម​ទៀត រួច​ក៏​នាំ​គ្នា​រត់​ចូល​ទឹកដី​របស់​គេ​បាត់ តែ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​បាន​ម្នាក់​ដែរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ២០២៣ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​វាល​បឹង​ក្នុង​ទឹក​ខាងកើត​ភូមិ​សង្កែរ​ជួ ឃុំ​ជ័យ​ជោគ ស្រុក​បូ​រី​ជលសារ ខេត្ត​តាកែវ ។

លោក​វរសេនីយ៍ទោ នៅ សុគន្ធ អធិការ​នគរបាល​ស្រុក​បូ​រី​ជលសារ​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន ឈ្មោះ វិ​ន ចាក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​យិ​ន​ហា​យ ឃុំ​ស្វា​ម ក្រុង​ចូ​វ​ដុក ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម និង​គ្នា​៤​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​កាំបិត​វែង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ធឿ​ន គឿ​ង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​ភូមិ​សង្គម​មាន​ជ័យ ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសា ខេត្តតាកែវ បណ្ដាល​ឲ្យ​រង​របួស​លើ​ក្បាល​ប្រវែង​៣​ស​.​ម និង​ម្នាក់​ទៀត​ឈ្មោះ ធឿ​ន តា​យ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្មា រងរ​បួ​សើ​ដាច់​ក្រោម​ស្លឹកត្រចៀក​ដល់ក និង​ខ្នង​២​ឆ្នូត ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ ឈ្មោះ ធឿ​ន តា​យ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​មិនដឹង​ស្លាប់ ឬ​រស់​នៅឡើយ​ទេ ។

បើ​តាម​ប្រជាពលរដ្ឋ​និយាយ​ថា នៅ​រដូវ​ទឹក​ឡើង​នេះ ឃុំ​ជ័យ​ជោគ និង​ឃុំ​កំពង់​ក្រសាំង ក្នុងស្រុក​បូ​រី​ជលសារ​នេះ គេ​បាន​ឃុបឃិត​គ្នា បើកដៃ​អោយ​ជនជាតិ​វៀតណាម​ចូល​នេសាទ​ត្រី​ដោយ​ខុសច្បាប់ ដោយ​ប្រើ​ឧបករណ៍​ស្បៃ​យឿ​ន ស្បៃ​មុង និង​អូស​អួន​បង្កប់​ដោយ​ដែក​ឆក់ បិ​ង​ទ្រូ​ប្រឹស​១០០ ពេញ​ផ្ទែ​បឹង​ជា​រៀង​រាល់​ឆ្នាំ ។

ជា​ពិសេស​បំផុត​នោះ ជនជាតិ​វៀតណាម​ចូល​មក​ចាប់​ត្រី​ក្នុង​ឃុំ​ទាំង​២​នេះ បាន​ដោយ​សេរី តែបើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​វិញ​គឺ​ចាប់​ត្រី​គ្រាន់​បានជា​ម្ហូប គឺ​មិន​បាន​ឡើយ ហើយ​ត្រូវ​កំលាំង​ជលផល​នឹង​សមត្ថកិច្ច​នៅ​ទីនោះ​ចាប់​ឃាត់ខ្លួន​ជាក់​ជា​មិន​មិន​ខាន​ឡើយ ដោយ​ចោទ​ថា «​នេសាទ​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​គឺ​ខុសច្បាប់​» ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ