ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៥នាក់ ត្រូវបានចាប់ខ្លួន ក្រោយពួកគេចូលមកនេសាទត្រីដោយខុសច្បាប់ ហើយថែមទាំងបានធ្វើសកម្មភាពវាយតប់ជាមួយប្រជាពលរដ្ឋខែ្មរបណ្តាលឱ្យរងរបួស២នាក់ថែមទៀត រួចក៏នាំគ្នារត់ចូលទឹកដីរបស់គេបាត់ ដោយសមត្ថកិច្ចយើងឃាត់ខ្លួនបានម្នាក់ដែរ ដែលហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី១០ កញ្ញា ២០២៣ វេលាម៉ោង៦និង៣០នាទីព្រឹកនៅចំណុចវាលបឹងក្នុងទឹកខាងកើតភូមិសង្កែរជួ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។
លោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាលស្រុកបូរីជលសារបានអោយដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ វិន ចាក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិយិនហាយ ឃុំស្វាម ក្រុងចូវដុក ខេត្តអានយ៉ាង ប្រទេសវៀតណាម និងគ្នា៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណបានយកកាំបិតវែងកាប់ទៅលើជនរងគ្រោះ ឈ្មោះធឿន គឿង ភេទប្រុស អាយុ៣៧ ឆ្នាំភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ បណ្ដាលឲ្យរងរបួសលើក្បាលប្រវែង៣ស.ម
និងម្នាក់ទៀតឈ្មោះ ធឿន តាយ អាយុ២៧ ឆ្នាំ រស់នៅភូមិជាមួយគ្មា រងរបួសើដាច់ក្រោមស្លឹកត្រចៀកដល់ក និងខ្នង២ឆ្នូត ក្រោយពេលកើតហេតុជនរងគ្រោះ ឈ្មោះ ធឿន តាយ បានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមមិនដឹងស្លាប់ ឬរស់នៅឡើយទេ ។
បើតាមប្រជាពរដ្ឋនិយាយថា នៅរដូវទឹកឡើងនេះ ឃុំជ័យជោគ និងឃុំកំពង់ក្រសាំង ក្នុងស្រុកបូរីជលសារនេះ គេបានឃុបឃិតគ្នា បើកដៃអោយជនជាតិវៀតណាមចូលនេសាទត្រីដោយខុសច្បាប់ ដោយប្រើឧបករណ៍ស្បៃយឿន ស្បៃមុង និងអូសអួនបង្កប់ដោយដែកឆក់ បិងទ្រូប្រឹស១០០ ពេញផ្ទែបឹងជារៀងរាល់ឆ្នាំ ។
ជាពិសេសបំផុតនោះ ជនជាតិវៀតណាមចូលមកចាប់ត្រីក្នុងឃុំទាំង២នេះ បានដោយសេរី តែបើប្រជាពលរដ្ឋខ្មែរយើងវិញគឺចាប់ត្រីគ្រាន់បានជាម្ហូប គឺមិនបានឡើយ ហើយត្រូវកំលាំងជលផលនឹងសមត្ថកិច្ចនៅទីនោះចាប់ឃាត់ខ្លួនជាក់ជាមិនមិនខានឡើយ ដោយចោទថា «នេសាទត្រីក្នុងរដូវបិទនេសាទគឺខុសច្បាប់» ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ