ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​១​គ្រឿង​ ជួបគ្រោះអកុសល​ពេល​ហោះ​សម្ដែង​ប្ញ​ទ្ធិ​នៅ​ហុង​គ្រី​

1 ឆ្នាំ មុន

ប្រទេស​ហុង​គ្រី ៖ អាជ្ញាធរ​គូសបញ្ជាក់​ថា យន្តហោះ​១​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០ ​កញ្ញា​ នៅ​ហុង​គ្រី

ប្រទេស​ហុង​គ្រី ៖ អាជ្ញាធរ​គូសបញ្ជាក់​ថា យន្តហោះ​១​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០ ​កញ្ញា​ នៅ​ហុង​គ្រី ពេល​ហោះ​សម្ដែង​ប្ញ​ទ្ធិ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​​ចំនួន​២​នាក់​ និង​របួស​៤​នាក់​ ។ ​នេះ​បើ​តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​១១​កញ្ញា​របស់​AFP​។

តាម​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ហុង​គ្រី​និយាយ​ថា តាម​ព័ត៌មាន​ដំបូង​ៗ​ក្រៅពី​អ្នក​បើក អ្នក​រួម​ដំណើរ​ម្នាក់​ក៏​ស្លា.ប់​ដែរ ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ​។ សោកនា.ដកម្ម​នោះ​កើត​មាន ក្នុង​តំបន់​SZKESFECHEVAR ចម្ងាយ​៧០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ប៊ូ​ដា​ប៉េស្ត​។ មនុស្ស​៤​នាក់​រង​របួស​នៅ​លើ​ដី ក្នុង​នោះ​៣​នាក់​របួសធ្ងន់​ធ្ងន់​។ ក្នុង​ចំណោម​អ្នក​របួសធ្ងន់​ទាំង​៣​នាក់​មាន​នារី​ម្នាក់ បុរស​ម្នាក់​និង​កុមារី​ម្នាក់​។ ចំណែក​ក្មេង​ប្រុស​ម្នាក់​គ្រាន់តែ​របួសស្រាល​។

តាម​សារព័ត៌មាន​ហុង​គ្រី​ថា យន្តហោះ​ដែល​ធ្លាក់​នោះ​ជា​យន្តហោះ​យោធា​ធុន​T-28 TROJAN ផលិត​ក្នុង​ឆ្នាំ​១៩៥១​។ យន្តហោះ​នោះ​បាន​ធ្លាក់​បុ.កដី​ហើយ​ក៏​ផ្ទុះ​ឆេះ​។ យន្តហោះ​តូច​នេះ​បាន​ធ្លាក់​ជិត​រថយន្ត​១​គ្រឿង​ដែល​ចត​ចោល​ហើយ​ត្រូវ​ភ្លើង​ឆេះ​។ យន្តហោះ​ធ្លាក់​ជិត​ទីតាំង​នៃ​ការ​រៀបចំ​ការ​ហោះ​សម្ដែង​ប្ញ​ទ្ធិ​នៃ​បណ្ដា​យន្តហោះ ដែល​មាន​មនុស្ស​ច្រើន​ពាន់​នាក់​ចូលរួម​ទស្សនា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ