ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​​ប្រមូល​ក្រុម​ក្មេង​វ​ង្វេង​ផ្ទះ​ពេញ​មួយ​យប់​​បាន​៤៦​នាក់

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ កម្លាំង​អធិការ​ក្រុង​បាត់ដំបង និងកម្លាំង​ការិយាល័យ​ជំនាញនៃ​ស្នងការ​ខេត្ត បាន​បើក​យុទ្ធនាការ​ស្ទើរ​ពេញ​មួយ​រាត្រី ចន្លោះ​ពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៨ រហូត​វេលា​ជិត​ភ្លឺ ថ្ងៃ​ទី ០៩ កញ្ញា…

ខេត្តបាត់ដំបង ​៖ កម្លាំង​អធិការ​ក្រុង​បាត់ដំបង និងកម្លាំង​ការិយាល័យ​ជំនាញនៃ​ស្នងការ​ខេត្ត បាន​បើក​យុទ្ធនាការ​ស្ទើរ​ពេញ​មួយ​រាត្រី ចន្លោះ​ពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៨ រហូត​វេលា​ជិត​ភ្លឺ ថ្ងៃ​ទី ០៩ កញ្ញា ប្រមូល​ក្រុម​ក្មេង​វ​ង្វេ​ង​ផ្ទះ ​(មាន​ប្រុស មាន​ស្រី) ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​សួនច្បារ និង​តាម​ដង​ផ្លូវ​នានា​បាន​ចំនួន​៤៦​នាក់ ក្នុង​នោះ​ មាន​ចំនួន​១៥​នាក់ ត្រូវ​បាន​រក​ឃើញ​មាន​សារធាតុ​ញៀន​។ នេះ​ជា​យុទ្ធនាការ​បង្ក្រាប ​និង​ទប់ស្កាត់​ពួកក្មេង​ទំនើង​ ដែល​និយម​បង្ក​ភាពអនា​ធិ​តេ​យ្យ និង​បង្ក​ហិ​ង្សា​នៅ​ពេល​យប់ ក្រោម​ការ​បញ្ជា​​ផ្ទាល់​ពី​លោក​សាត គឹ​ម​សាន ស្នងការ​ខេត្ត ដែល​មានការ​ឯក​ភាព​ពី​លោក កែវ សុ​ជាតិ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង ​។ ​

កិច្ច​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​ជំនាញ​របស់​អធិការ​ក្រុង​បាត់ដំបង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ដែល​ដឹកនាំ​ផ្ទាល់​ដោយ​ស្នងការ​រង លោក​ឈឿ​ង គឹ​ម​សុង​ ។ លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ក្រោយ​ទ​ទូល​បាន​បទបញ្ជា​ពី​លោកស្នងការ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បំពេញ​កិច្ច​ការងារ​នេះ​ស្ទើរ​ពេល​មួយ​យប់ ដើម្បី​តាម​ឃ្លាំមើល​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង ដែល​តែ​បង្ក​បញ្ហា​ពេល​យប់​នៅ​តាម​ដងផ្លូវ និង​នៅ​តាម​សួនច្បារ​នានា​រហូត​ប្រមូល​បាន​ក្រុម​ក្មេង​ទាំងនេះ​ មាន​ប្រុស មាន​ស្រី​ចំនួន​៤៦​នាក់ នាំ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ និង​ពិនិត្យ​សារធាតុ​ញៀន​។

បើ​តាម​យោង​តាម​របាយ​ការ​ណ៍នៃ​កិច្ច​ប្រតិបត្តិការ​នេះ ក្រុម​ក្មេង​ដើរ​វ​ង្វេង​ផ្ទះ​ទាំងនេះ មាន​ខ្លះ​បើកបរ​ទាំង​ស្រវឹង​បង្ក​អនា​ធិ​ប​តេ​យ្យ ខ្លះ​ប្រមូលផ្ដុំ​គ្នា​តាម​សួនច្បារ ខ្លះ​ទៀត​ សំងំ​​សេព​គ្រឿង​ញៀន​យ៉ាង​ពពាក់ពពូន ​។ ពួក​គេ​ទាំងនេះ​ ភាគច្រើន​សុទ្ធតែ​អះអាង​ថា ទើប​ចេញពី​ក្លិប​រាត្រី តែ​ក៏​មាន​មួយ​ចំនួន​ស្វែងរក​កន្លែង​សេ​វា​​កម្ម​គ្រឿងញៀន​ដែរ ​។ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រោយ​នាំ​ដល់​ស្នងការ​សួរនាំ និង​ធ្វើតេស្ដ​ទឹកនោម មន្ត្រី​ជំនាញ​រក​ឃើញ​ចំនួន​១៥​នាក់ ក្នុង​ចំណោម​៤៦​នាក់​មាន​ផ្ទុក​សារធាតុ​ញៀន ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ធ្វើតេស្ដ​ទឹកនោម និង​ក្រោយ​បញ្ចប់​ការ​សួរនាំ លោក​ស្នងការបាន​បញ្ជា​ឲ្យ​បញ្ជូន​អ្នក​ផ្ទុក​សារធាតុ​ញៀន​១៥​នាក់ ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ចាត់ការ​បន្ត ។ រីឯ​ពួកក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ក​ភាព​អនា​ធិ​ប​តេ​យ្យ និ​ង​ម៉ូតូ​កែ​ច្នៃ​ខុស​បច្ចេក​ទេស​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរ​ណ៍​​ដោះស្រាយ ។ ដោយឡែក​ ក្រុម​មួយ​ចំនួន​ដែល​មិន​ពាក់ព័ន្ធ​បទល្មើស លោកស្នងការ​បាន​ដាក់​គោល​ការ​ឲ្យ​ធ្វើការ​អប់រំ​ណែនាំ ហើយ​អញ្ជើញ​អនា​ព្យាបាល​ឲ្យ​មក​ធានា​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា កិច្ច​ប្រតិបត្តិការ​នេះ នឹង​ត្រូវ​ចាត់វិធានការ​ជា​បន្តបន្ទាប់​ទៀង ដោយ​មិន​បណ្ដែតបណ្ដោយ​ឲ្យ​ពួកក្មេង​ទំនើង​ បង្ក​​ព្យុះ​ភ្លៀង​តាម​ទំនើងចិត្ត​ឡើយ​។ នេះ​ជា​ផែនការ​របស់​លោកស្នងការ​ខេត្ត ដែល​បាន​ដាក់​ចេញ​នូវ​ផែនការ​នេះ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ