ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្ទះ​បើក​ល្បែង​បៀ និង​អាប៉ោង​ដុះស្លែ​នៅអូររាំងឪ

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្ទះបើកល្បែងបៀ និង​អា​ប៉ោងដុះស្លែមួយ ស្ថិតនៅខាង​ក្រោយ​ផ្សារ​អូររាំងឪ ក្នុងភូមិលេខ៤ខាងកើត ឃុំអំពិល​តាពក ស្រុកអូររាំងឪ ត្រូវ​សមត្ថកិច្ចព្រហ្ម​ទណ្ឌ​កម្រិតស្រាលខេត្តចុះបង្រ្កាប​ កាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់​ទី១៣ ​ឧសភា ២០១១ ក្រោមការ​ចូលរួមពីលោករៀល សុភិន ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​ខេត្ត

ខេត្តកំពង់ចាម ៖ ផ្ទះបើកល្បែងបៀ និង​អា​ប៉ោងដុះស្លែមួយ ស្ថិតនៅខាង​ក្រោយ​ផ្សារ​អូររាំងឪ ក្នុងភូមិលេខ៤ខាងកើត ឃុំអំពិល​តាពក ស្រុកអូររាំងឪ ត្រូវ​សមត្ថកិច្ចព្រហ្ម​ទណ្ឌ​កម្រិតស្រាលខេត្តចុះបង្រ្កាប​ កាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់​ទី១៣ ​ឧសភា ២០១១ ក្រោមការ​ចូលរួមពីលោករៀល សុភិន ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​ខេត្ត។ ការ​បង្ក្រាប​​នេះ​សមត្ថ​កិច្ច​​បាន​ឃាត់​ក្រុម​អ្នកញៀនល្បែង និងម្ចាស់​ផ្ទះសរុបចំនួន៦នាក់ និងជាង១០នាក់ទៀតនាំ​គ្នារត់ចេញតាមខាងក្រោយផ្ទះចោលម៉ូតូ​ចំនួន​៣គ្រឿង ។

លោកវរសេនីយ៍ត្រីចាន់ ហោ អនុប្រធាន​ការិយាល័យកណ្តាលយុត្តិធម៌ខេត្តបានប្រាប់ឱ្យ​ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពល​រដ្ឋនៅមូលដ្ឋានថា ផ្ទះមួយបើក​លេង​ល្បែង​ស៊ីសង (បៀប្រភេទអុងឌូ និងអាប៉ោង) ដែល​មានទីតាំងនៅត្រង់ខាងក្រោយផ្សារអូររាំងឪ  ជារៀងរាល់ថ្ងៃដូចជាមិនខ្លាចរអែងសមត្ថកិច្ច​ទាល់តែសោះនោះ ទើប​លោកចាត់មន្រ្តី​ក្រោម​ឱវាទឱ្យទៅពិនិត្យមើល​ ក៏​បានឃើញពិតមែន ។ តាមរយៈលោក​លោកវរ​សេនីយ៏ឯកជឹម សេង​ហុង ស្នងការរងនគរ​បាល​ខេត្តទទួល​ផែន​កណ្តាល​យុត្តិធម៌ ក៏បានសុំ​គោល​ការណ៍ពីលោក​ឧត្តមសេនីយ៍ត្រីនួន សាមិន ស្នង​ការនគរបាល​ខេត្ត ដើម្បីមានវិធានការចុះ​បង្រ្កាប​ជាបន្ទាន់ ។

នៅថ្ងៃទី១៣ ឧសភា ប្រតិបត្តិការបង្ក្រាប​​ផ្ទះ​ល្បែង​​នេះមានការចូលរួមពីលោក​ព្រះ​រាជអាជ្ញារងអមសាលាដំបូងខេត្ត ហើយ​បាន​ឃាត់​មនុស្សចំនួន៦នាក់រួមមាន ១-ឈ្មោះ  ថេន ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ២-ឈ្មោះថេង រតនា ភេទប្រុសអាយុ២៤ឆ្នាំ រស់​នៅភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូររាំង​ឪ ៣-ឈ្មោះហាក់ គឹមស្រ៊ន់ ភេទប្រុស អាយុ​២៨​ឆ្នាំ រស់នៅភូមិលេខ៣ ឃុំអំពិលតាពក ៤-ឈ្មោះគឹម ឈន ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅ​ភូមិលេខ៥ ឃុំអំពិលតាពក ៥-ឈ្មោះអេង សារុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ​លេខ​៤កើត ឃុំអំពិលតាពក និង៦-ឈ្មោះធូ អូន ភេទ​​​ស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ផ្ទះ ។ ​សមត្ថ​កិច្ច​ដកហូតបានបៀ១ហ៊ូ កន្សែងក្រាលលេង​បៀ​១ ហាន់តោអាប៉ោង១ ចាន​បាញ់អាប៉ោង១ ផ្តិល​គ្របអាប៉ោង១ ព្រមទាំង​ម៉ូតូចំនួន៣គ្រឿង ។

លោកវរសេនីយ៍ត្រីចាន់ ហោ បញ្ជាក់​ថា ក្រុម​អ្នកញៀន​ល្បែង​តែង​នាំគ្នាទៅលេង​ស្ទើរ​តែរាល់ថ្ងៃ​ ក្នុង​នោះ​​ក៏​មាន​​​អាណា​ព្យា​បាល​​​ខ្លះ​ទូរស័ព្ទមកកាន់រូបលោកឱ្យមានវិធានការ
បង្រ្កាប​ជាបន្ទាន់ ។ លោករៀល សុភិន ព្រះរាជអាជ្ញារងអម​សាលា​ដំបូងខេត្តប្រាប់តាមទូរស័ព្ទឱ្យ​ដឹង​ដែរថា ក្នុងចំណោមអ្នកលេងល្បែងទាំង៦នាក់មាន​២នាក់ជា​ម្ចាស់​ផ្ទះ (ឈ្មោះធូ អូន និងអេង សារុន) ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តជា​បណ្តោះអាសន្នរង់ចាំការស៊ើបអង្កេត ។ ដោយ​ឡែកក្រុមអ្នកលេង៤នាក់ទៀតត្រូវបានកាត់ឱ្យ​ជាប់ទោស​ក្នុងម្នាក់ៗរយៈពេល១៥ថ្ងៃ និង​ពិន័យ​ជាប្រាក់ក្នុងម្នាក់ៗចំនួន១ម៉ឺនរៀល តែ​ទោសនេះត្រូវបានព្យួរសាកល្បង ហើយអនុ​ញ្ញាត​ឱ្យត្រឡប់ទៅផ្ទះវិញ ៕