ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​អយ្យការ ប្រកាស​ព័ត៌មាន​ករណី​ជម្លោះ​បែកផ្សែង​រឿង​ដាក់​កញ្ចក់​នៅ​សាកលវិទ្យាល័យ​​ឥន្ទ្រ​វិជ្ជា​

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ពាក់ព័ន្ធ​ករណី​ជម្លោះ​បែកផ្សែង​រឿង​ដាក់​កញ្ចក់​នៅ​សាកលវិទ្យាល័យ «​ឥន្ទ្រ​វិជ្ជា​»​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ពាក់ព័ន្ធ​ករណី​ជម្លោះ​បែកផ្សែង​រឿង​ដាក់​កញ្ចក់​នៅ​សាកលវិទ្យាល័យ «​ឥន្ទ្រ​វិជ្ជា​»​។

សេចក្តី​ប្រកាស​ព័​ព៌​មាន បាន​បញ្ជាក់​ថា «​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា ៖ កន្លង​មក​ថ្មី​ៗ​នេះ មានការ​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ករណី​ទាមទារ​ការ​ទូទាត់​ប្រាក់​ថ្លៃ​កញ្ចក់​​ដែល​ក្រុមហ៊ុន «​អឺ​បឺ​ន ពី​ជ័រ (URBAN WINDOORS)» បាន​យក​ទៅ​បំពាក់​នៅ​សាកលវិទ្យា​ល័យ «​ឥន្ទ្រ​វិជ្ជា​» ។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣​កន្លង​ទៅ ហើយ​តំណាង​អយ្យការ បាន​និង​កំពុង​ចាត់ការ​លើ​សំណុំរឿង​នេះ​ដោយ​យកចិត្តទុកដាក់ និង​ធ្វើការ​កោះហៅ​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្តាប់​ចម្លើយ​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​សម្រេច​តាម​នីតិវិធី​ច្បាប់ ។ អាស្រ័​យ​ហេតុ​ដូចនេះ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​តាម​ការ​គួរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ