ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Neymar វ៉ា​ដាច់​កំណត់​ត្រា​គ្រាប់​បាល់​ស្តេច​បាល់ទាត់ Pele នៅ​ប្រេ​ស៊ី​ល

1 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ Neymar បាន​វ៉ា​ដាច់​កំណត់​ត្រា​ស្តេច​បាល់ទាត់ Pele ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​

ប្រេ​ស៊ី​ល ៖ Neymar បាន​វ៉ា​ដាច់​កំណត់​ត្រា​ស្តេច​បាល់ទាត់ Pele ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​បំផុត​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បន្ទាប់​ពី​កំពូល​ខ្សែប្រយុទ្ធ​រូប​នេះ រកបាន​២​គ្រាប់​នៅ​ក្នុង​ជ័យជម្នះ​របស់​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​លើ​ក្រុម​ភ្ញៀវ​បូ​លី​វី ដោយ​លទ្ធផល ៥-១ នៅ​ឯ​កីឡដ្ឋាន Mangueirão ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៊ែ​លឹ​ម (Belém) រដ្ឋ​ប៉ា​រ៉ា (Pará) ដែល​ជា​ការ​ប្រកួត​ជម្រុះ World Cup 2026 តំបន់​អា​មេ​រិ​ក​ខាងត្បូង កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

រាប់​បញ្ចូល​២​គ្រាប់​រកបាន​ទល់​នឹង​បូ​លី​វី​នោះ Neymar ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Al Hilal នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត មាន​គ្រាប់​បាល់​សរុប ៧៩​គ្រាប់​ពី​ការ​បង្ហាញខ្លួន ១២៥​ប្រកួត សម្រាប់​ប្រេ​ស៊ី​ល ចាប់តាំងពី​ឆ្នាំ ២០១០ រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​បាន​បំបែក​កំណត់​ត្រា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​របស់​លោក Pele ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ដោយ​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល​រូប​នេះ រកបាន​៧៧​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៩២​ប្រកួត អំឡុង​ឆ្នាំ ១៩៥៧ រហូត​ដល់​ឆ្នាំ ១៩៧១​។

គួរ​រំលឹក​ថា Neymar បាន​ក្លាយជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក នៅ​រូបគេ​ផ្លាស់​ពី​ក្លិប Barcelona មក​ចូលរួម​ជាមួយ​ក្លិប Paris St-Germain ក្នុង​តម្លៃ ២២២​លាន​អឺ​រ៉ូ កាលពី​ឆ្នាំ ២០១៧ ហើយ​រហូត​មក​ទល់​ពេល​នេះ កំណត់​ដ៏​អស្ចារ្យ​នេះ នៅ​មិន​ទាន់​មានការ​កីឡាករ​រូប​ណា​បំបែក​បាន​នៅឡើយ​ទេ បើ​ទោះបីជា​រូបគេ​បាន​ចាក​ចេញពី PSG មក​ចូលរួម​ជាមួយ Al-Hilal កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ យ៉ាងណា​ក៏​ដោយ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ