ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​! ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃដិន មក​កាន់​វៀត​ណាម

1 ឆ្នាំ មុន

ប្រទេស​វៀតណាម​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន មក​កាន់​ប្រទេស​វៀតណាម​នា​

ប្រទេស​វៀតណាម​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន មក​កាន់​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី​១០​កញ្ញា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ពេល​កំពុង​មាន​ទំនាស់​ជាមួយ​ចិន​។

លោក​បៃ​ដិ​ន ​ដែល​ទៅ​ចូលរួម​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ក្នុង​កិច្ចប្រជុំ​កំពូល​G20​នៅ​ក្រុង​ញូ​វ​ដែ​ល្លី​ឥណ្ឌា មក​កាន់​ក្រុង​ហាណូយ​នា​ថ្ងៃ​ទី​១០​កញ្ញា​ដើម្បី​ជួប​ជាមួយ​ប្រមុខ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​លោក​ង្វៀ​ន​ភូ​ជុង​។ លោក​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​កាន់តែ​ទូលំទូលាយ​។ រហូត​មក​ទាល់​ពេល​នេះ​វៀតណាម ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បែប​នោះ ដែល​ជា​កិច្ចព្រមព្រៀង​នៃ​ការ​ខិតចូល​ជិត​គ្នា​កម្រិត​ខ្ពស់​តែ​ជាមួយ​រុ​ស្ស៊ី​ ឥណ្ឌា កូរ៉េ​ខាងត្បូង​និង​ចិន​។

ដោយ​ខិតខំ​ចៀសវាង​កុំ​ឲ្យ​គេ​មើលខ្លួន​ថា ជា​អ្នក​ងាក​ទៅ​រក​សហរដ្ឋអាមេរិក​ឬ​ចិន ក្រុង​ហាណូយ​បាន​សម្ដែង ការ​ព្រួយបារម្ភ​របស់​ខ្លួន​ដូច​អា​មេ​រិ​ក​ដែរ ចំពោះ​ការ​ទាមទារ​របស់​ចិន​យក​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល កន្លែង​ដែល​ក្រុង​ហាណូយ​ទាមទារ​ដែនដី​ដែរ​។

មុន​ទស្សនកិច្ច​របស់​លោក​បៃ​ដិ​ន​នៅ​វៀតណាម កាសែត​ញូ​វ​យ៉​ក​ថែម​សរសេរ​ថា វៀតណាម​បាន​ចរចា​ជា​សម្ងាត់​ពី​កុងត្រា​គ្រឿង​សព្វាវុធ​ថ្មី ជាមួយ​រុ​ស្ស៊ី​​ក៏​ទោះបី​មានទណ្ឌ​កម្ម​របស់​អន្តរជាតិ​ក្ដី​។ កាសែត​អា​មេ​រិ​ក​នោះ​ដែល​ដកស្រង់​ឯកសារ​មួយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​អាច​មានការ​ទូទាត់​គ្នា​តាម​រយៈ​គម្រោង​ប្រេងកាត​រួម​រវាង​រុ​ស្សុ​ី​និង​វៀតណាម​នៅ​តំបន់​ស៊ី​បេ​រី​។ អា​មេ​រិ​ក​និង​វៀតណាម​ក៏​មាន​ទំនាក់ទំនង​គ្នា​ខាង​ពា​ណិ​ជ្ច​កម្ម​កាន់តែ​ជិត​ស្និទ្ធ​ផង​ដែរ​។ ក្រុង​វ៉ា​ស៊ីន​តោន​ចាត់​ទុក​ក្រុង​ហាណូយ​ថា ជា​ដៃគូ​សំខាន់​មួយ​ក្នុង​ពេល​ដែល​អា​មេ​រិ​ក​ខិតខំ​ចៀសវាង​ការ​ពឹងផ្អែក​លើ​ចិន​ច្រើន​ពេក​។

ទស្សនកិច្ច​នោះ​របស់​លោក​បៃ​ដិ​ន​នៅ​វៀតណាម ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចេញផ្សាយ របាយការណ៍​មួយ​របស់​គណៈ​ក​មា្ម​ធិ​ការ​រដ្ឋាភិបាល​អា​មេ​រិ​កមួយ ស្ដី​ពី​សេរីភាព​សាសនា​នៅ​វៀតណាម​។ គណៈកម្មាធិការ​នោះ​លើក​ឡើង​ពី ការ​រំលោ.ភ​បំពា.ន​ជាប់​ជា​ប្រចាំ​និង​ហាក់ដូចជា​កាន់តែ​ធ្ងន់ធ្ងរ លើ​សេរីភាព​នៃ​ជំនឿ​សាសនា​នៅ​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ