ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កាត់ទោស​កំបាំង​មុខ​បុរស​សង្ហា​ម្នាក់ ក្រោយ​ទើបតែ​ចាប់ខ្លួន​នៅ​ក្រុង​ពោធិ៍សាត់

2 ឆ្នាំ មុន
  • បាត់ដំបង

ទណ្ឌិត​ដែល​មាន​រូបរាង​សង្ហា​ម្នាក់ បាន​ព្យាយាម​រត់គេច​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ប្រព្រឹត្ត​អំពើ

ខេត្តបាត់ដំបង ៖ ទណ្ឌិត​ដែល​មាន​រូបរាង​សង្ហា​ម្នាក់ បាន​ព្យាយាម​រត់គេច​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ប្រព្រឹត្ត​អំពើ «​ប្ល​.​ន់​» ហើយ​ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង កាត់ទោស​​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ពី​បទ​«​ប្ល​.​ន់​»​នេះ ប៉ុន្តែ​ទើបតែ​ត្រូវ​បាន​កម្លាំង​ការិយា​ល័យ​ជំនាញ នៃ​ស្នងការ​ខេត្តបាត់ដំបង សុំ​ស្នើ​សហការ​ជាមួយ​កម្លាំង​ជំនាញ ស្នងការ​ខេត្តពោធិ៍សាត់ ចាប់ខ្លួន​ទណ្ឌិត​ម្នាក់​នេះ​បាន​តាម​ដីកា កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ ខណៈ​ពេល​ជន​នេះ បង្ហាញមុខ​នៅ​ក្នុង​ពិធីបុណ្យ​មួយ ស្ថិត​ក្នុង​ក្រុង​ពោធិ៍សាត់​។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក ឡេ​ង វណ្ណ​រិ​ទ្ធី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តបាត់ដំបង ចុះ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ពិរុទ្ធជន​រូប​នេះ ឈ្មោះ កែវ លី​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ ជន​នេះ​ត្រូវ​បាន​ចៅក្រម​កាត់ទោស​កំបាំង​មុខ សម្រេច​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​កំណត់​០៥​ឆ្នាំ ពី​បទ «​លួ​.​ច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ហិ​.​ង្សា​» (​ប្ល​.​ន់​) ដែល​ជន​នេះ​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២១ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

នៅ​ក្នុង​អំពើ​សំណុំរឿង​ឧក្រិដ្ឋ​ខាងលើ​នេះ បើ​តាម​មន្ត្រី​ជំនាញ បាន​រំលឹក​ថា កាលនោះ​ទណ្ឌិត​ឈ្មោះ កែវ លី​ដា រូប​នេះ បាន​ស្គាល់​បុរស​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់ ដែល​រកស៊ី​លក់ដូរ​គ្រឿងអលង្ការ​ប្រភេទ​ទឹក​ទាប​ៗ​តាម​អន​ឡាញ​។ ហើយ​ជន​នេះ​បាន​ណាត់ជួប​បុរស​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​នៅ​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​មើល និង​ទិញ​គ្រឿងអលង្ការ​។ ប៉ុន្តែ​ក្រោយ​ពេល​ណាត់ជួប​គ្នា​នៅ​យប់​កើតហេតុ​នោះ ស្រាប់តែ​ឈ្មោះ កែវ លី​ដា បាន​ប្រើ​ល្បិ​.​ច​ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​ទឹកដោះគោឆៅ ឲ្យ​ជន​រង​គ្រោះ​ផឹក​។ រហូត​ជន​រង​គ្រោះ​បាត់បង់​ស្មារតី បន្ទាប់​មក​ជន​ដៃដល់​ក៏​ប្រមូល​យក​គ្រឿងអលង្ការ និង​វា​.​យ​ជន​រង​គ្រោះ ថែម​ដោះ​យក​អស់​នូវ​របស់របរ​មាន​តម្លៃ​នៅ​លើ​ខ្លួន​របស់​ជន​រង​គ្រោះ រួម​ទាំង​ទូរស័ព្ទ​ដៃ​ផង​អស់រលីង​ពី​ខ្លួន រួច​រត់គេច​ទាំង​យប់​។

បើ​តាម​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​សមត្ថកិច្ច បាន​ប្រាប់​ថា គ្រឿងអលង្ការ​ដែល​បាត់បង់ និង​ទូរស័ព្ទ​មួយ​គ្រឿង​ទៀត គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​។

ក្រោយ​ប្រព្រឹត្ត​បទល្មើស «​ប្ល​.​ន់​» នេះ​បាន​សម្រេច ជន​នេះ​បាន​រត់គេច​ខ្លួន​បាត់​ស្រ​មា​ល​ឈឹង ហើយ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ប្ល​.​ន់​បុរស​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​បាត់ដំបង ជន​នេះ​បាន​ប្រព្រឹត្ត​បទ «​ប្ល​.​ន់​» ក្នុង​សកម្មភាព​ដដែល​នេះ​ជា​បន្តបន្ទាប់​ទៀត រហូត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ តាម​ចាប់ខ្លួន​ផង​ដែរ​។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ពី​ជន​រង​គ្រោះ​ម្នាក់ ប្រទះ​ឃើញ​ជន​នេះ​ដោយ​ចៃដន្យ បាន​បង្ហាញមុខ​នៅ​ក្នុង​ពិធីបុណ្យ​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​ពោធិ៍សាត់ ទើប​ទំនាក់ទំនង​មក​កាន់​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្តបាត់ដំបង ដើម្បី​ចាប់ខ្លួន​ជន​នេះ​តែ​ម្ដង​។

បើ​តាម​ប្រវត្តិ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​របស់​ពិរុទ្ធជន​រូប​សង្ហា​ម្នាក់​នេះ សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​នេះ​ធ្លាប់​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាប់ខ្លួន​ម្ដង​ដែរ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ ពី​បទ «​លួ​.​ច​ទូរស័ព្ទ​»​។ ប៉ុន្តែ​ក្រោយ​រួច​ទោស​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ «​ប្ល​.​ន់​» បុរស​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​តែ​ម្ដង តែ​យ៉ាងណា ពេល​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ជា​ថ្មី​ហើយ​ចំនួន​​០៥​ឆ្នាំ ពី​បទ​«​ប្ល​.​ន់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ