ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​បុរស​«គ»ពី​បទ​លួច​កង់​៨គ្រឿង​ទៅ​លក់​

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជា​មនុស្ស​គ ពី​បទ​លួច​កង់​​ចំនួន​៨​គ្រឿង​ទៅ​លក់​។ ជន​សង្ស័យ​​ត្រូវ​បាន​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​ និង​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នា​គារ​ខេត្ត ។ លោក​ហម មុត ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​ និង​លោក​ម៉ែន ភារម្យ មេ​បញ្ជា​ការ​រង​ប៉េ​អឹម​ខេត្ត​បន្ទាយ​មាន​ជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជា​មនុស្ស​គ ពី​បទ​លួច​កង់​​ចំនួន​៨​គ្រឿង​ទៅ​លក់​។ ជន​សង្ស័យ​​ត្រូវ​បាន​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​ និង​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នា​គារ​ខេត្ត ។

លោក​ហម មុត ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​ និង​លោក​ម៉ែន ភារម្យ មេ​បញ្ជា​ការ​រង​ប៉េ​អឹម​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ជា​ប្រធាន​មន្ទីរ​យុត្តិ​ធម៌​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆាំ្ន​២០១១ ​ថា ជន​សង្ស័យ​ជា​មនុស្ស​គ​ ហើយ​បាន​សារ​ភាព​ថា គេ​ពិត​ជា​លួច​កង់​​ចំនួន​៨​គ្រឿង​យក​ទៅ​លក់​មែនតាម​រយៈ​ការ​​ធ្វើ​កាយ​វិការ​បញ្ជាក់​។ លោក​មេ​បញ្ជា​ការ​រង​ប៉េ​អឹម​ខេត្ត​ឱ្យ​ដឹង​ថា ថ្ងៃ​ទី​១៤ ខែ​ឧសភា ប៉េ​អឹម​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ ​​ហើយ​ត្រូវ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនា​គារ​។ ជន​នេះ​មិន​មែន​ជា​មនុស្ស​វិកល​ចរិត​ទេ គ្រាន់​តែ​និយាយ​មិន​ចេញ តែ​មាន​គំនិត​ប្រាជ្ញា​ធម្មតា​ ហើយ​ប្រព្រឹត្ត​បទ​ល្មើស​។

​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​​បញ្ជាក់​ថា ជន​សង្ស័យ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ជា​មនុស្ស​គ​អាយុ​ប្រហែល​២៥​ឆ្នាំ​ ពុំ​មាន​មុខ​របរ និង​ទី​លំនៅ​ពិត​ប្រាកដ​ តែ​គេ​ឧស្សាហ៍​ឃើញ​ដើរ​នៅ​ម្តុំ​សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​។ សមត្ថ​កិច្ច​បាន​ទទួល​ចម្លើយ​បំភ្លឺ ឬ​សារភាព​ពី​ជន​សង្ស័យ​ខ្លះៗ​តាម​រយៈ​កាយ​វិការ​របស់​គេ​ប៉ុណ្ណោះ។

បើ​តាម​បណ្តឹង​ចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១១ របស់​ឈ្មោះ​គង់​ ឈឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​បាលិ​លេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត​​ថា កង់​ដែល​បាត់​ទាំង​៨​គ្រឿង​នោះ​ គឺ​ធុន​តូច​៣​គ្រឿង​ ធុន​កណ្តាល​២​គ្រឿង​ និង​ធុន​ធំ​៣​គ្រឿង​បាន​រក្សា​ទុក​នៅ​ផ្ទះ​របស់​ឈ្មោះ​ឯម សុផុន ភេទ​ប្រុស ​នៅ​ភូមិ​បាលិ​លេយ្យ​។ កង់​ធុន​កណ្តាល​២​គ្រឿង​ជា​របស់​ឈ្មោះ​រ័ត្ន​ និង​ប្រពន្ធ ឈ្មោះ​ភក្តី​។ ប្តី ប្រពន្ធ​នេះ​ជួល​ផ្ទះ​របស់​ឯម សុផុន ​ស្នាក់​នៅ​។ ឈ្មោះ​គង់​ ឈឿន បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​ថា កង់​​ដែល​បាត់​នោះ​ត្រូវ​មនុស្ស​គ​លួច​យក​ទៅ​លក់​នៅ​ម្តុំ​ផ្លូវ​រថ​ភ្លើង​ប៉ោយប៉ែត​ទើប​គាត់​ប្តឹង​សមត្ថ​កិច្ច​ ហើយ​ទី​បំផុត​សមត្ថ​កិច្ច​ទៅ​រក​ឃើញ​កង់​ទាំង​៨​គ្រឿង​​នៅ​ផ្ទះ​របស់​ឯម សុផុន (ម្ចាស់​ផ្ទះ​) និង​ដឹង​ថា កង់​ខ្លះ​ជា​របស់​ឈ្មោះ​រ័ត្ន អ្នក​ជួល​ផ្ទះ​នោះ​។

លោក​ហម មុត ឱ្យ​ដឹង​ថា កង់​នោះ​បាត់​ជា​បន្ត​បន្ទាប់​ ហើយ​ម្ចាស់​បាន​ប្តឹង​ពី​ថ្ងៃ​ទី​៨ ខែ​ ឧសភា​ លុះ​ដល់​ថ្ងៃ​ទី ១២ ខែ​ឧសភា​ ទើប​រក​ឃើ​ញ​​។ គេ​នឹង​រង់​ចាំ​មើល​ថា តើ​តុលា​ការ​ប្រើ​វិធី​ណា​ដើម្បី​យក​ចំលើយ​ពី​ជន​សង្ស័យ​ជា​មនុស្ស​គ​ដើម្បី​កាត់​ទោស៕